Friday, April 26, 2024
Homeតារាខ្មែរសោភា ទេពី លេចមុខក្នុងកម្មវិធី Cambodian Idol ទទួលបានសំបុត្រមាស

សោភា ទេពី លេចមុខក្នុងកម្មវិធី Cambodian Idol ទទួលបានសំបុត្រមាស

​នៅក្នុង​កម្មវិធី​លំដាប់​ពិភពលោក Cambodian Idol ក្នុង​រដូវ​កាល​ទី ៣ ដែលបានចាក់ផ្សាយនៅកញ្ចក់ទូរទស្សន៍ហង្សមាសយប់មិញនេះ ពិតជាមានការភ្ញាក់ផ្អើលនៅពេលលេចវត្តមានកញ្ញា សោភា ទេពី ដែលជាតារាស្រីមួយរូបហើយជាលទ្ធផលនាងទទួលបាន​សំបុត្រ​មាសដើម្បី​បន្តទៅ​វគ្គ​ក្រោយដែលធ្វើឲ្យទេពី រំភើបចិត្តជាខ្លាំង ។​

​កញ្ញាសោភា ទេពី ត្រូវបានគេដឹងថា នាងបានប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ ​មួយរយៈ​ពេល​ធំមកហើយដែលនាងឧស្សាហ៍លេចមុខនៅក្នុងកម្មវិធីប្រគំតន្ត្រីមួយចំនួន ខណៈដែលទស្សនិកជនបាន​ស្គាល់​នាង​តាមរយៈ រូប​សម្រស់​ស្រស់ស្អាត និងការស្លៀកពា​សិច​ស៊ី ។យ៉ាងណាអ្វីដែលគួឲ្យភ្ញាក់ផ្អើល ​នាង​ចូលរួម​ប្រកួត​នៅក្នុង​កម្មវិធី Cambodian Idol រដូវ​កាល​ទី ៣ នេះ ។

ក្នុង​ការប្រកួត​បើកឆាក​កម្មវិធី Cambodian Idol រដូវ​កាល​ទី ៣ កាលពី​យប់មិញ សោភា ទេពី សោភា ទេពី បានជ្រើសរើស​យក​បទ​ចម្រៀង​ដែលមាន​ចំណងជើង​ថា « Saxophone បាត់​ស្នេហ៍ » ដើម្បី​ចូលរួម​ប្រលង​ក្នុង​ថ្ងៃ​ដំបូង និងបាន​បង្ហើរ​សំនៀង​យ៉ាង​ពិ​រោះ​រណ្តំ​ចិត្ត​ដែល​ធ្វើឲ្យគណកម្មការ​ទាំង៤ពេញចិត្ត និង​ បានផ្តល់​សំបុត្រ​មាស​ដល់​រូបនាង​ទៀតផងដែលធ្វើឲ្យទេពី រំភើបចិត្តជាខ្លាំង ។

​ក្រោយទទួលបានសំបុត្រមាស សោភា ទេពី នាងបាន​សន្យាថា​នឹង​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ច្រៀង​បន្ថែមទៀត​ដើម្បី​ត្រៀមខ្លួន​ប្រលង​វគ្គ​បន្តទៀតជាក្ដីរំពឹងថា នាងនឹងជោគជ័យនៅវគ្គបន្តបន្ទាប់ទៀតនិងកាន់តែលេចធ្លោនៅក្នុងវិស័យសិល្បៈ៕

Cambodian Idol Season 3 | Judge Audition Week 1 | ញឹម សួនសោភាទ…

កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 3 សូមអញ្ជើញទស្សនាវគ្គ Judge Audition សបា្ដហ៍ទី 1 បេក្ខនារី៖ ញឹម សួនសោភាទេពីអាយុ៖ 16 ឆ្នាំ មកពីរាជធានីភ្នំពេញច្រៀងបទ៖ SaxoPhone បាត់ស្នេហ៍youtu.be/Z2PAXvbRC3Ufacebook.com/CambodianIdolyoutube.com/CambodianIdol

Posted by Cambodian Idol on Friday, 15 December 2017

 

RELATED ARTICLES