Friday, April 19, 2024
Homeតារាខ្មែរឆៃ លីដាឡែន មិនជំទាស់ភី សម័យ​ ចង់កែភេទដូចប៉ុប ពី

ឆៃ លីដាឡែន មិនជំទាស់ភី សម័យ​ ចង់កែភេទដូចប៉ុប ពី

នៅក្នុងពិធីខួបកំណើតគម្រប់អាយុ២០ឆ្នាំ របស់តារាសម្ដែងភេទទី៣កញ្ញាភី សម័យ នៅហាងវីហ្វ្រែនបឹងត្របែកកាលពីថ្ងៃទី១៦ ធ្នូ កន្លងទៅនេះកញ្ញាបានបង្ហើបឲ្យដឹងថា ថ្ងៃខាងមុខចងកែភេទដូចប៉ុប ពី ដែរខណៈដែលអ្នកនាងឆៃ លីដាឡែន ដែលជាបងធម៌មិនជំទាស់។

កញ្ញាភី សម័យ ត្រូវបានគេស្គាល់ច្រើនគួរសមនៅក្នុងសង្គមសិល្បៈដែលបានវិវឌ្ឍន៍ខ្លួនពីអ្នកផាត់មុខមកជាតារាសម្ដែងដែលរហូតមកទល់ពេលនេះបានសម្ដែងភាពយន្តបានជាច្រើនរឿងមកហើយដូចជារឿង«ស្ទឹងស្នេហា»«លេខាថ្មី»«ស្នេហ៍បញ្ចាស់ទិស»«ប្រពន្ធក្រៅបេះដូង»«ក្រមុំឆ្នាស់ប៉ះមេឃុំឆ្នើម»«ផ្កាព្រៃស្រទាប់មាស»ជាដើម។អ្វីដែលគួរឲ្យកត់សម្គាល់ដែរនោះកញ្ញាភី សម័យ ត្រូវបានគេដឹងថា បានរាប់អានគ្នាជិតស្និតជាមួយអ្នកនាងឆៃ លីដាឡែន ដែលដាឡែន បានចាត់ទុកកញ្ញាជាប្អូនធម៌សំណព្វចិត្តទៀតផង។ជាក់ស្ដែងនៅក្នុងពិធីខួបកំណើតអ្នកនាងឆៃ លីដាឡែន ជាអ្នកចេញមុខហៅភ្ញៀវមួយចំណែកនិងចាំទទួលភ្ញៀវប្រៀបដូចជាម្ដាយទី២របស់ភី សម័យ ទៅហើយ។

ភី សម័យ បានបង្ហើបឲ្យដឹងនៅក្នុងថ្ងៃខួបកំណើតថា ថ្ងៃខាងមុខនាងចង់កែភេទដូចប៉ុប ពី ដែរត្បិតអីជាចំណង់ចំណូលចិត្តរបស់នាង។ប៉ុន្តែនៅក្នុងដំណាក់កាលនេះនាងហាក់នៅស្ទាក់ស្ទើរខណៈដែលមិនទាន់មានលទ្ធភាពនៅឡើយ។ទន្ទឹមនឹងនោះអ្នកនាងឆៃ លីដាឡែន ដែលជាបងធម៌និងតែងតែជ្រោមជ្រែងរហូតមកបានថ្លែងឲ្យដឹងថា អ្នកនាងមិនឃាត់ឃាំងក្ដីស្រមៃនិងការស្រលាញ់របស់ភី សម័យ ទេ អ្វីដែលសំខាន់អ្នកនាងស្រលាញ់ពេញចិត្តចំពោះចរិកឫកពារបស់ភី សម័យ ជាពិសេសនាងជាមនុស្សល្អមានចិត្តតស៊ូប្រឹងប្រែងក្នុងអាជីពផាត់មុខការងារសិល្បៈក៏ដូចជាជីវិតរស់នៅប្រចាំថ្ងៃជាដើម។ ដូច្នេះអ្នកនាងមិនជំទាស់រឿងចង់កែភេទអ្វីទេអ្វីដែលសំខាន់អ្នកចង់ឃើញភី សម័យ មានសុភមង្គលជោគជ័យក្នុងជីវិត។

ចាប់តាំងពីចូលប្រឡូកនៅក្នុងសិល្បៈជាលើកទី១ហើយដែលភី សម័យ ធ្វើខួបកំណើតជាទ្រង់ទ្រាយធំដុំដែលបានអញ្ញើញភ្ញៀវជាង១០តុ នៅហាងយ៉ាងកាលីបហើយក៏មានតារាសិល្បៈនិងតារាភេទទី៣ជាច្រើនចូលរួមផងដែរខណៈដែលអ្នកនាងឆៃ លីដាឡែនបានជួយជ្រោមជ្រែងពិធីខួបកំណើតរបស់នាងយ៉ាងពេញទំហឹង៕

RELATED ARTICLES