Wednesday, December 11, 2024
Homeព័ត៌មានជាតិលោក​កឹម សុខា ស្នើ​គ.ជ.ប ចុះ​ឈ្មោះ បោះ​ឆ្នោត​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ

លោក​កឹម សុខា ស្នើ​គ.ជ.ប ចុះ​ឈ្មោះ បោះ​ឆ្នោត​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ

ភ្នំពេញ ៖ គណបក្សសង្គ្រោះជាតិ ដែល ជាគណបក្សប្រឆាំង បានធ្វើលិខិតស្នើសុំប្រធាន គណះកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) លោកស៊ិក ប៊ុនហុក ពិនិត្យលទ្ធភាព ឱ្យមានការចុះឈ្មោះបោះឆ្នោត នៅថ្ងៃឈប់ សម្រាកបុណ្យភ្ជុំបិណ្ឌ យោងតាមប្រតិទិននៃ ការចុះឈ្មោះបោះឆ្នោតឆ្នាំ2016 របស់គណះកម្មាធិការជាតិរៀបចំការបោះឆ្នោត។

លិខិតរបស់គណបក្សសង្គ្រោះជាតិ ចុះ ថ្ងៃទី02 ខែសីហា ឆ្នាំ2016 ដែលចុះហត្ថលេខាដោយលោកកឹម សុខា ប្រធានស្តីទី បាន បញ្ជាក់ជូនលោកស៊ិក ប៊ុនហុក ថា “ក្នុងឱកាស នៃពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ កម្មករ-កម្មការិនី និងពលករខ្មែរភាគច្រើន ទទួលបានច្បាប់ ឈប់សម្រាករយ³ពេលយូរ ដែលជាឱកាសល្អ ប្រសើរ សម្រាប់កម្មករ-កម្មការិនី និងពលករ ខ្មែរ ដើម្បីចុះឈ្មោះបោះឆ្នោត។ ដូច្នេះគណបក្សសង្គ្រោះជាតិ ស្នើសុំឱ្យ គ.ជ.ប រៀបចំឱ្យ មានការចុះឈ្មោះបោះឆ្នោតនៅថ្ងៃឈប់សម្រាក បុណ្យភ្ជុំបិណ្ឌ នាពេលខាងមុខនេះ ដើម្បីឱ្យ កម្មករ-កម្មការិនី និងពលករខ្មែរទាំងអស់ អាច ចុះឈ្មោះបោះឆ្នោត នាថ្ងៃឈប់សម្រាកបុណ្យ- ភ្ជុំបិណ្ឌនេះ។

អាស្រ័យហេតុនេះ សូម គ.ជ.ប មេត្តា ចាត់វិធានការ ឱ្យមានការចុះឈ្មោះបោះឆ្នោត  នៅថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ ខាងមុខនេះ ដើម្បីបង្កលក្ខណ³ងាយស្រួលដល់កម្មករ-កម្មការិនី និងពលករខ្មែរទាំងអស់ អាចចុះឈ្មោះ បោះឆ្នោតបានតាមទីកន្លែងដែលសាមីខ្លួនមាន បំណងទៅចុះឈ្មោះ ដោយអនុគ្រោះ”។

ក្រៅពីស្នើទៅគណ³កម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) គណបក្សសង្គ្រោះជាតិ ក៏បានធ្វើលិខិតទៅរដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវ³ ស្នើឱ្យមានការសម្រួល ដល់កម្មករទាំងក្នុងនិងក្រៅប្រទេស បានចុះ ឈ្មោះបោះឆ្នោត។

លោកសុន ឆ័យ អភិបាល នៃក្រុមសមា- ជិកសភាគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ កាលពីថ្ងៃទី03 ខែសីហា ឆ្នាំ2016 )នាថ្លែងនៅក្នុងសន្និសីទ សារព័ត៌មាន នៅទីស្នាក់ការកណ្តាលគណបក្ស ទាក់ទងនឹងការបោះឆ្នោតនេះ ចំនួន5ចំណុច រួមមាន ³

1-គណបក្សសង្គ្រោះជាតិ កំពុងផ្សំគ្នា រវាងគោលនយោបាយរៀបចំដោយថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន។

2-គណបក្ស ស្នើទៅគ.ជ.ប និងរដ្ឋមន្ត្រី ក្រសួងការងារ ដើម្បីជួយប្រជាពលរដ្ឋខ្មែរ ពិសេសពលករ ទាំងពលករក្នុងស្រុក និងពលករ ចំណាកស្រុក អាចចុះឈ្មោះបានច្រើន។

3-ថ្ងៃទី05 គណបក្ស មានសិក្ខាសាលា អំពីកិច្ចការបោះឆ្នោត ជាមួយអង្គការខុមហ្វ្រែល (Comfrel)

4-ថ្ងៃទី08 និងទី09 ខែសីហា គណបក្ស នឹងមានសិក្ខាសាលារៀបចំឡើងដោយមូលនិធិ ខុនរ៉ាដអាដិនណៅអ៊ែរ អំពីការងារក្រុមសមាជិក សភា។

5-គណបក្សសង្គ្រោះជាតិ មានគោលនយោយបាយច្បាស់លាស់។

លោកសុន ឆ័យ បានមានប្រសាសន៍ថា “សុំ ឱ្យ គ.ជ.ប ក្នុងបីថ្ងៃ គឺយកពីរថ្ងៃ បន្ថែមលុយ ឱ្យបុគ្គលិកចុះឈ្មោះយ៉ាងម៉េចក៏ដោយ គឺថា ឱ្យបានពីរថ្ងៃថែមទៀតទៅ ដើម្បីគាត់អាចយក ថ្ងៃបុណ្យ ឱ្យអ្នកដែលមកពីឆ្ងាយដែលគាត់មិន អាចនឹងមកបាន គឺថាអាចយកឱកាសបុណ្យភ្ជុំបិណ្ឌចុះឈ្មោះ ហើយទទួលបាននូវសិទ្ធិបោះឆ្នោត ហើយសិទ្ធិនេះជាសិទ្ធិដែលបានធានាដោយ រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ហើយ ស្ថាប័នបោះឆ្នោតត្រូវមានការទទួល ត្រូវធ្វើម៉េច ឱ្យសិទ្ធិនេះបានទៅដល់ពលរដ្ឋគ្រប់រូប ហើយ រួមទាំងក្រសួងការងារដែរ”។

លោកសុន ឆ័យ មានប្រសាសន៍បន្តថា “នៅក្នុងការបោះឆ្នោត នៅថ្ងៃខាងមុខនេះ គណបក្សសង្គ្រោះជាតិ ក៏កំពុងរៀបចំកម្មវិធី នយោបាយចំនួន10 សម្រាប់ក្រុមប្រឹក្សា-ឃុំ ដោយថ្នាក់ដឹកនាំ និងអ្នកជំនាញ កំពុងពិនិត្យ ទៅលើគោលនយោបាយ7ធំៗ ហើយគណបក្ស ដែលនៅតាមឃុំ ត្រូវរិះរកនយោបាយដែល នៅឃុំនោះចំនួន3. ដូច្នេះ យើងនឹងផ្សែផ្សំ រវាងគោលនយោបាយធំ ថ្នាក់ដឹកនាំជាតិ នឹង ពិនិត្យរួមជាមួយនឹងក្រុមសមាជិក នៅតាម ឃុំ-សង្កាត់ ត្រូវរិះរកគោលនយោបាយមូលដ្ឋាន របស់ខ្លួន ចំនួន3ថែមទៀត ហើយគោល- នយោបាយនេះ ធ្វើម៉េចឱ្យបានបញ្ចប់ ឱ្យចេញ ជារូបរាងមុនដំណាច់ឆ្នាំ2016 នេះ។ មួយវិញ ទៀត ដែលគណបក្សសង្គ្រោះជាតិ បានផ្សព្វផ្សាយរួចហើយ អំពើគោលនយោបាយរបស់ យើង ក្នុងការជួយទៅដល់ការធានានូវសុវត្ថិភាព ពលរដ្ឋក្នុងការចុះឈ្មោះ និងបោះឆ្នោត។ យើង បានធ្វើលិខិតព្រឹកនេះ ចំនួន3ថ្មីទៀត ទី1 គឺ យើងផ្ញើលិខិតទៅរដ្ឋមន្ត្រីក្រសួង ដើម្បីឱ្យលោក ធ្វើការណែនាំទៅរោងចក្រនានា គ្រឹះស្ថានផ្សេងៗ ដើម្បីផ្តល់លទ្ធភាពឱ្យបុគ្គលិក ឬក៏កម្មកររបស់ ខ្លួនហ្នឹង នៅថ្ងៃណាមួយដែល គ.ជ.ប បើកឱ្យ មានការចុះឈ្មោះបោះឆ្នោតហ្នឹង រួមទាំងកម្មករ ខ្មែរយើងនៅបរទេស ព្រោះធម្មតាទំនាក់ទំនង រវាងរដ្ឋាភិបាល និងរដ្ឋាភិបាលហ្នឹង មានការ ទាក់ទងគ្នាទៅតាមវិស័យ។ អាជ្ញាធរថៃ ក៏មាន ក្រសួងការងារគេ ខាងយើងក៏មានក្រសួងការងារយើងៗចង់ឱ្យរដ្ឋមន្ត្រីក្រសួងការងារហ្នឹង ផ្តល់ព័ត៌មានទៅថៃ ដើម្បីផ្តល់ជាសំណើទៅ រោងចក្រ ឬក៏សហគ្រាសផ្សេង²នៅប្រទេសថៃ អនុញ្ញាតឱ្យពលករយើង កម្មករយើងបានមក ចុះឈ្មោះបោះឆ្នោត។ យើងក៏ធ្វើលិខិតផងដែរ ទៅគណះកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីស្នើឱ្យមានការជួបគ្នា រវាងក្រុមតំណាង គណបក្សសង្គ្រោះជាតិ ជាមួយនឹងថ្នាក់ដឹកនាំ របស់គ.ជ.ប ដើម្បីយើងជជែកគ្នាពាក់ព័ន្ធលើ ការងារបោះឆ្នោត។ មួយទៀតដែរ នៅថ្ងៃទី 05 ជួបជាមួយខុមហ្វ្រែល ដែលជាអង្គការ តាមដានផ្តល់យោបល់លើវិស័យបោះឆ្នោតហ្នឹង ដើម្បីពិគ្រោះយោបល់គ្នា…”។

ពាក់ព័ន្ធនឹងការស្នើរបស់គណបក្សប្រឆាំង អ្នកនាំពាក្យគណ³កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោកហង្ស ពុទ្ធា ក៏បាន បញ្ជាក់ថា គ.ជ.ប នឹងពិនិត្យសំណើនេះ ហើយ គ.ជ.ប ក៏ស្វាគមន៍រាល់មតិយោបល់ទាំងឡាយ ក្នុងការជួយឱ្យការបោះឆ្នោតកាន់តែប្រសើរ។

គួរបញ្ជាក់ដែរថា ពាក់ព័ន្ធការងារចុះ ឈ្មោះបោះឆ្នោតនេះដែរ កាលពីថ្ងៃទី01 ខែ សីហា ឆ្នាំ2016 លោករស់ សារ៉ុម ប្រធាន សមាគមបញ្ញាជនកម្ពុជា ក៏បានធ្វើលិខិត ស្នើ សុំទៅលោកស៊ិក ប៊ុនហុក ប្រធានគ.ជ.ប ឱ្យ ធ្វើអន្តរាគមន៍ទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវះ ជួយសម្រួលថ្ងៃឈប់សម្រាក យ៉ាងតិច5ថ្ងៃ បន្ទាប់ពីថ្ងៃបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដើម្បីឱ្យមន្ត្រីរាជការនិយោជិត ស្ថាប័នរដ្ឋ និងឯកជន ពិសេសបងង្អូនពលករ ចំណាកស្រុក និងកម្មករ កម្មការិនី បានចូល រួមបោះឆ្នោតគ្រប់ៗគ្នា។

ដោយឡែកកាលពីរសៀលថ្ងៃទី03 ខែ សីហា ឆ្នាំ2016 ឯកអគ្គរដ្ឋទូតជប៉ុន និងឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុប ក៏បានមកជួបជាមួយ គ.ជ.ប ដើម្បីពិភាក្សា និងបានប្រគល់នូវកុំព្យូទ័រ ចំនួន2400គ្រឿង ដើម្បីប្រើប្រាស់សម្រាប់ក្នុង ការចុះឈ្មោះបោះឆ្នោតជាផ្លូវការ ទូទាំងប្រទេស តាមប្រតិទិននៃការចុះឈ្មោះបោះឆ្នោត តាម ការគ្រោងទុក។

នៅថ្ងៃទី05 ខែសីហា ឆ្នាំ2016 គណះកម្មាធិការជាតិរៀបចំការបោះឆ្នោត ដឹកនាំដោយ លោកស៊ិក ប៊ុនហុក ក៏ត្រូវប្រជុំជាមួយភាគី ពាក់ព័ន្ធ ស្តីពី “ការត្រៀមរៀបចំការចុះឈ្មោះ បោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ 2016”៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES