Friday, November 15, 2024
Homeតារាខ្មែរកែវ ស្រីនាង លេចមុខជាថ្មី បង្ហាញភាពសិចសុី ស្រើបស្រាល ឱបថើបលោកអែនឌី

កែវ ស្រីនាង លេចមុខជាថ្មី បង្ហាញភាពសិចសុី ស្រើបស្រាល ឱបថើបលោកអែនឌី

មុននេះ លោកអែន ឌី បានធ្វើឲ្យសុខ សោម៉ាវត្តី និងឌុច លីដា ឈ្លោះប្រកែកគ្នារ ហូតដល់ទឹកភ្នែកស្រក់ជោគថ្ពាល់រៀងៗខ្លួន តាមរយៈ MV បទ ”នឹកបង៥០%ផង” ផ្អើលអ្នកលេងបណ្ដាញសង្គម ហើយលោកអែនឌី បែរជាធ្វើព្រងើយទៅវិញ។ មិនត្រឹមតែមិនខ្វល់រឿងធ្វើឲ្យសោម៉ាវត្តី និងលីដា ឈ្លោះគ្នានោះទេ តែពេលនេះ លោកអែន ឌី បែរជាទៅឱបថើបអ្នកនាងកែវ ស្រីនាង ដោយស្រើបស្រាលក្នុងអាងទឹកក្ដៅអ៊ុនៗទៅវិញ ហើយតារាដែលគេដាក់រហស្សនាមថា មានសំណាងព្រោះបានប៉ះប្រាណតារាស្រីស្អាតល្បីៗនោះ បានថើបមាត់ស្រីនាង ដោយមិនចង់ដកចេញទៀតផង។ តើលោកអែន ឌី មានចេតនាចង់កេងចំណេញលើអ្នកនាងកែវ ស្រីនាង ដូចដែលបានធ្វើលើសោម៉ាវត្តី និងលីដា ឬ?

លោកអែនឌី និយាយមិនបង្អង់ឡើយនៅពេលដែលសុំឲ្យបញ្ជាក់រឿងថាលោកហ៊ានឱបរឹតកែវ ស្រីនាង ដោយមិនខ្លាចប្ដីគេប្រចណ្ឌនោះ ដោយអតីតតារាចម្រៀងហង្សមាសរូបនេះ ថ្លែងថា ”តាមពិតនោះ គឺជាបទចម្រៀងថ្មីរបស់ខ្ញុំដែលទើបថតជា MV និងមិនទាន់បានចេញជា Trailer ទេ គឺទើបថតចប់ក្ដៅៗហ្នឹង។ បទដែលខ្ញុំជ្រើសយកស្រីនាង សម្ដែងជាតួឯកនោះ គឺមាន២បទ គឺបទ ”វិលវិញអូន” ដែល Cover ពីបទលោកតាស៊ីន ស៊ីសាមុត តែខ្ញុំធ្វើជាបទភ្លេងថ្មីឡើងវិញ ហើយមានការថត MV ជំនាន់បារាំង រហូតដល់បច្ចុប្បន្ននេះ។ ចំណែកបទទី២ គឺជាបទ Original Songs មានចំណងជើងថា ”មនុស្សសំខាន់សម្រាប់ថ្ងៃថ្មី” ដែលទាំង២បទនេះ ស្រីនាង គាត់សម្ដែងជាមួយខ្ញុំ ហើយពិតជាមានឈុតស្នេហាតិចតួចមែន ព្រោះមិនអាចចៀសបាន តែមិនជាសិចស៊ីជ្រុលនោះទេ គឺមានកម្រិត”។

កែវ ស្រីនាង ជាតារាស្រីម្នាក់ដែលមានស្វាមីជាជនជាតិបរទេស ហើយអ្នកនាងមានទ្រព្យសម្បត្តិមិនចាញ់ជំទាវឡើយ ព្រមទាំងមានមុខជំនួញផ្ទាល់ខ្លួនមួយចំនួនទៀតផងដែរ ហេតុនេះហើយអ្នកនាងមិនផ្ដោតលើប្រាក់ចំណូលសិល្បៈទាំងស្រុងដូចមុនទៀតឡើយ។

តាមប្រភពថា មានផលិតករមួយចំនួនបានទាក់ទងហៅកែវ ស្រីនាង ថតភាពយន្ដឡើងវិញ ដោយគេនៅតែផ្ដល់តំណែងជាតួឯកឲ្យដូចមុន ជាមួយតម្លៃខ្លួនខ្ពស់ទៀតផង តែស្រីនាង មិនសូវមានពេលវេលា ស្រាប់តែពេលនេះមកលេចមុខក្នុង MV បទរបស់លោកអែនឌី ដល់ទី២បទ ព្រមគ្នាតែម្ដង ហើយគេឃើញរូបសម្រស់ស្រីនាង នៅតែមិនប្រែប្រួលខ្លាំងឡើយ ក្រោយពេលអ្នកនាងល្បីបទ ”Callមកបង ពេលគេបោះបង់អូន” របស់ព្រាប សុវត្ថិ កាលពីឆ្នាំមុននោះ។

លោកអែនឌី បានសរសើរមិនដាច់ពីមាត់ឡើយចំពោះដៃគូចាស់ដែលបានមកចាប់ដៃគូជាថ្មីវិញ នាពេលនេះ ដោយអះអាងថា ”នេះជាលើកទី១ហើយ សម្រាប់ខ្ញុំ ដែលបានថតសម្ដែងជាមួយស្រីនាង ព្រោះកន្លងមក ពួកយើងគ្រាន់តែបានថតជា MTV ជុំគ្នាអីទេ មិនដែលបានថតជាតួឯកប៉ះគ្នាអីចឹងទេ។ ខ្ញុំគិតថា រូបសម្រស់របស់ស្រីនាង មិនមានការប្រែប្រួលខ្លាំងទេ គឺគាត់នៅតែស្អាតអីចឹង។ ហើយបើនិយាយពីទេពកោសល្យវិញ គឺដូចបងប្អូនទស្សនិកជនបានជ្រាបហើយថា ស្រីនាង គឺជា Super Star ម្នាក់ អីចឹងគាត់សម្ដែងខ្លាំងណាស់។ ចំពោះឈុតឱបថើបខ្លះនោះ គឺក្នុង MV ចៀសមិនផុតទេ តែខ្ញុំមិនមានការកេងចំណេញលើស្រីនាង ឡើយ គឺនោះគ្រាន់តែជាដៃគូសម្ដែងប៉ុណ្ណោះ ហើយខ្ញុំពេញចិត្តទេពកោសល្យគាត់ណាស់ លេងល្អឥតខ្ចោះតែម្ដង”។

បទ ”វិលវិញអូន” និងបទ ”មនុស្សសំខាន់សម្រាប់ថ្ងៃថ្មី” ដែលមានកែវ ស្រីនាង លេងឈុតស្នេហាជាមួយលោកអែនឌី នោះ ត្រូវបានលោកអែនឌី ប្រាប់ថា នឹងចេញជា Trailer និង FULL MV នៅដើមឆ្នាំ២០១៨នេះហើយ ដែលអត្ថន័យបទនេះ គឺការសម្ដែងជាខ្សែរឿងតជាប់គ្នាតែម្ដង ហើយលោកអែនឌី មិនហ៊ានអះអាងជាមុនថា តើនឹងទទួលបានការគាំទ្រកម្រិតណាទេ គឺអាស្រ័យលើមហាជនជាអ្នកដាក់ពិន្ទុទៅ ចុះព្រោះលោកដឹងថា ស្រីនាង កម្រថតឲ្យផលិតកម្មណាណាស់ អីចឹងពេលយូរៗចេញម្ដងបែបនេះ គឺទស្សនិកនឹងប្លែកអារម្មណ៍ជាមិនខាន ហើយលោកអែន ឌី ថា ស្រីនាង មានការតុបតែងខ្លួនជំនាន់បារាំង ពិតជាស័ក្តិសម ហើយដល់លេងឈុតសម័យ ក៏ត្រូវទៀត អីចឹងលោកមិនសរសើរមិនបាននោះឡើយ។

ទោះជាលោកអែនឌី ថា គ្មានចេតនាប៉ុនសរសៃសក់ក្នុងការកេងចំណេញលើកែវ ស្រីនាង ក្ដី តែក្នុងឈុតដែលស្រីនាង ស្លៀកខោខូវប៊យ និងពាក់អាវទ្រនាប់ខ្មៅ យ៉ាងសិចស៊ីនោះ លោកអែន ឌី បានឱបរឹតយ៉ាងស្អិតល្មួត ធ្វើឲ្យស្រីនាង ព្រឺរោមបាស់សក់ច្រូងតែម្ដង…៕

RELATED ARTICLES