Saturday, April 27, 2024
Homeតារាខ្មែររ៉ាឌី​ ចេញ Original song "ស្អប់អតីត"ទាក់ចិត្តថៅកែ

រ៉ាឌី​ ចេញ Original song “ស្អប់អតីត”ទាក់ចិត្តថៅកែ

ទើបតែចូលប្រឡូកក្នុងវិស័យសិល្បៈមួយរយៈខ្លីសោះតារាចម្រៀងរូបស្រស់ឆើតឆាយ សាច់សខ្ចី កញ្ញា រ៉ាឌី កំពុងទាញបានភាពលេចធ្លោគួរឲ្យកត់សម្គាល់តាមរយៈបង្ហាញស្នាដៃបទចម្រៀងមួយចំនួនខណៈដែលបទ Original song «ស្អប់អតីត»កំពុងលេចធ្លោបានទាក់ចិត្តថៅកែផលិតកម្មមួយចំនួនចង់បាននាងមកចូលច្រៀងនៅក្នុងផលិតកម្មរបស់ខ្លួន។

កញ្ញា រ៉ាឌី បានថ្លែងឲ្យដឹងថា នាងទើបតែចូលប្រឡូកសិល្បៈរយៈពេល២ឆ្នាំប៉ុណ្ណោះ ដែលបានចាប់យកទាំងអាជីពជាតារាសម្តែង នឹងចម្រៀង ហើយសម្រាប់ការសម្ដែងនាងធ្លាប់សម្តែងនៅក្នុងរឿង «ស្រទន់មន្តស្នេហ៍» ដែលទស្សនិកជនបានស្គាល់នាងច្រើន និងមានរឿងជាច្រើនទៀត ហើយស្របពេលដែលការងារសម្តែងមានទីផ្សារល្អហើយនោះនាង ក៏បានងាកទៅចាប់អាជីពតារាចម្រៀង បន្ថែមដោយនាងបានបង្ហើរសំនៀង តាមរយ:បទ Original song និង Cover បទ បានមួយចំនួន។

រ៉ាឌី បានឲ្យដឹងដែរថា នាងបានចេញបទចម្រៀងបានចំនួន៣បទហើយដូចជាបទ«២នាក់រហូត», «ទ្រនំស្នេហ៍កម្ម» និង បទ Original song «ស្អប់អតីត» ដែលទើបតែចេញក្ដៅៗហើយកំពុង ទទួលបានការគាំទ្រច្រើនទាំងនៅតាមបណ្ដាញសង្គមហ្វេសប៊ុក និងយូធូបហើយទស្សនិកជនក៏ចាប់ផ្ដើមស្គាល់ នាងកាន់តែច្រើនផងដែរ។រ៉ាឌី ថា ខណៈដែលបទនេះកំពុងតែមានសន្ទុះទាញបានការគាំទ្រនោះក៏មានថៅកែផលិតកម្មមួយចំនួនបានពេញចិត្តនឹងទាក់ទងចង់ឲ្យនាងចូលច្រៀងនៅក្នុងផលិតកម្មរបស់ខ្លួនផងដែរ។

តារារូបស្រស់ផូផង់ដែលមានទឹកដមសំឡេងក្រអួនក្រអៅរូបនេះបានឲ្យដឹងដែរថា នាងពិតជាសប្បាយចិត្តនៅពេលដែលបទ Original song «ស្អប់អតីត» នេះទាក់ចិត្តអ្នកគាំទ្រនឹងថៅកែផលិតកម្មមួយចំនួនស្របពេលដែលនាងក៏ចង់ចូលច្រៀងនៅក្នុងផលិតកម្មដើម្បីដណ្ដើមប្រជាប្រិយភាពផងដែរហើយនាងរំពឹងថានៅពេលក្លាយជាតារាចម្រៀងនៅក្នុងផលិតកម្មណាមួយ នាងនឹងប្រឹងប្រែងពង្រឹងសមត្ថភាពឲ្យកាន់តែល្អប្រសើរជាងនេះបន្ថែមទៀត៕

 

 

RELATED ARTICLES