Friday, November 15, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា-ពេជ្រ សូលីកា ទៅជូនពរខួបកំណើតទេព បូព្រឹក្ស

ឱក សុគន្ធកញ្ញា-ពេជ្រ សូលីកា ទៅជូនពរខួបកំណើតទេព បូព្រឹក្ស

ខួបកំណើតតារាចម្រៀងទេព បូព្រឹក្ស នៅឆ្នាំ២០១៧ នេះ ត្រូវបានរៀបចំឡើងមិនក្រោម៣ដងឡើយ ដែលក្នុងនោះគូស្នេហ៍នាង លោកងួន ចាន់ដេវីត បានរៀបចំធ្វើឲ្យនៅឆាកតន្ដ្រីខេត្តស្វាយរៀង ហើយក្រុមអ្នកគាំទ្រ (Fan) បានរៀបចំធ្វើខួបឲ្យនាង ដោយមិនឲ្យតារារូបនេះដឹងខ្លួន កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ នៅស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ ចំណែក បូព្រឹក្ស ផ្ទាល់ បានធ្វើខ្លួនឯងកាលពីថ្ងៃទី២៧ ខែធ្នូ នៅហាងមួយ ដោយគេឃើញមានតារាល្បីៗដែលជិតស្និទ្ធក៏បានទៅចូលរួមអបអរសាទរតារាចម្រៀងរូបនេះដែរ បើទោះជាខួបពិតប្រាកដរបស់នាង គឺនៅថ្ងៃទី២២ ខែធ្នូ ក៏ដោយ។

គេឃើញមានតារាល្បីដែលទៅចូលរួមកម្មវិធីខួបកំណើតទេព បូ ព្រឹក្ស មានដូចជា ឱក សុគន្ធកញ្ញា , ឈិត សុវណ្ណបញ្ញា , កែ​ សុបញ្ញា , រ៉ូលីន និងសង្សាររបស់នាង តារាចម្រៀងងួន ចាន់ដេវីត ហៅ G.Davith ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ក៏លេចមុខអតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាស ពេជ្រ សូលីកា បានចេញមកមកជូនពរបូព្រឹក្ស ហៅស្រីនិច្ច ដែរ។

ក្នុងជំនួបតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៩ ខែធ្នូ អ្នកចម្រៀងទេព បូព្រឹក្ស បានប្រាប់ថា “កម្មវិធីកាលពីថ្ងៃទី២៧ ខែធ្នូនោះ គឺជាការជួបជុំញាំអីជាមួយក្រុមគ្រួសារ មិនមែនជាកម្មវិធីដែលធុំដុំនោះឡើយ ព្រោះថា នាងរត់មកធ្វើខួបផង ច្រៀងផង។

ទេព ​បូព្រឹក្ស ថ្លែងថា ”និយាយទៅ ខ្ញុំគ្រាន់តែញាំអីជួបជុំក្រុមគ្រួសារហ្នឹងបង ហើយកម្មវិធីហ្នឹងធ្វើនៅហាងមួយ មានអ្នកសិល្បៈដែលជាអ្នកជិតដិត មានបងកញ្ញា, អាកា (សូលីកា) អីមកចូលរួមញាំអីជាមួយគ្នា ខ្ញុំគ្មានបានហៅតារាណាទេ ខួបខ្ញុំចំខែហ្នឹង ដែលរវល់ ខ្ញុំច្រៀងផង រត់មកធ្វើកម្មវិធីញាំអីជាមួយក្រុមគ្រួសារផងទៅ។ សម្រាប់ឆ្នាំនេះ ទាំងធ្វើខ្លួនឯងផង Fan ធ្វើឲ្យផង គឺខួបហ្នឹងមិនក្រោម៣ដងទេ”។

តាមព័ត៌មានថា ទេព បូព្រឹក្ស រំភើបជាខ្លាំងនៅពេលដែលសង្សាររបស់នាងដែលជាតារាចម្រៀងជ្រកកោនក្រោមដំបូលផលិតកម្មតែមួយជាមួយគ្នា លោកងួន ចាន់ដេវីត ហៅG.Davith នោះ បានជូនកាដូពិសេសដល់នាងនូវខ្សែកពេជ្រ១ខ្សែ តម្លៃជាង៣ម៉ឺនដុល្លារឯណោះ សម្រាប់ថ្ងៃខួបបូព្រឹក្ស​ហៅស្រីនិច្ច គម្រប់អាយុ២៤ឆ្នាំនេះ ហើយ G.Davith ថែមទាំងជូបពរឲ្យបូព្រឹក្ស កាន់តែមានរូបសម្រស់ស្រស់ស្អាតថែមទៀត និងរកលុយឲ្យបានច្រើនៗផងដែរ។

ទេព បូព្រឹក្ស និយាយលាយឡំសំណើចថា ”អូបង! ខ្សែកហ្នុង បងដេវីត បានជូនកាដូខ្ញុំមែន តែមិនមែនមានតម្លៃដល់ថ្នាក់ជាង៣ម៉ឺនដុល្លរទេ គឺមិនដល់ហ្នឹងទេ។ មិនដែលខ្សែកឯណាមានតម្លៃថ្លៃជាងឡានទៅទៀតបង?”។

មហាជនបានលាន់មាត់ថា ទេព បូព្រឹក្ស ទើបតែមានអាយុ២៤ឆ្នាំសោះ តែពេលនេះ អ្នកចម្រៀងវ័យក្មេងរូបនេះមានទ្រព្យជិតកន្លះលានដុល្លារទៅហើយ ព្រោះគ្រាន់តែទិញវីឡា១ នៅបុរីប៉េង ហួត នោះ តម្លៃ១៤ម៉ឺនដុល្លារ ហើយរថយន្ដ Landcruiser V8 តម្លៃជិត១០ម៉ឺនដុល្លារ ហើយមានព័ត៌មានថា នាងគ្រោងបោះទុនធំរកស៊ីថែមទៀត អីចឹងចាំមើលថា តើពេលណាស្រីស្អាត និងពូកែរាំរូបនេះនឹងដឹកដៃម្ចាស់បទ ”រាំញីកែងជើង” ចូលរោងការទៅ?៕

RELATED ARTICLES