វៀតណាម៖ បណ្តាញព័ត៌មាន ក្នុងស្រុករាយការណ៍ ថាជនរងគ្រោះម្នាក់ ទៀតហើយដែល ត្រូវបានគេអះអាងថាបាន ស្លាប់បាត់បង់ ជីវិតក្នុងឧប្បត្តិហេតុបាក់ រលំអគារមួយ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាមនៅថ្ងៃព្រហស្បត្តិ៍នេះ ដែលនាំឲ្យមានអ្នក រងរបួសពីរនាក់។
តាមការចេញផ្សាយ របស់កាសែត អនឡាញ VNExpress ឲ្យដឹងជនរង គ្រោះក្នុងហេតុ ការណ៍នោះ មានបុរសម្នាក់និង ស្រី្តម្នាក់បាន ស្លាប់បាត់បង់ជីវិត និងរងរបួសជា ច្រើននាក់ផ្សេងទៀត។
អគារដែល បានបាក់រលំនោះ ស្ថិតនៅលើផ្លូវ Cua Bac ក្រុងហាណូយ បានរលំចុះ មកក្នុងរង្វង់ ម៉ោង៣និង៣០នាទីព្រឹក ថ្ងៃព្រហ្បត្តិ៍នេះម៉ោងក្នុងស្រុក។ យោងតាម ប្រជាពលរដ្ឋ ក្នុងតំបន់នោះ ឲ្យដឹងថា អគារនេះត្រូវបាន សាងសង់ ឡើងក្នុងអំឡុង ទសវត្សរ៍ឆ្នាំ១៩៨០។ លើសពីនេះ លំនៅឋាន អ្នកក្បែរ កន្លែងកើត ហេតុគឺមានការជីកដី សម្រាប់បម្រើ ឲ្យតាមបច្ចេក ទេសនៃការ សាងសង់។
ជាងនេះទៅទៀត មានមនុស្ស ចំនួន៨នាក់ នៅខាងក្នុង អគារនៅពេល គ្រោះថ្នាក់កើត ឡើង។ចំណែក អ្នកដទៃទៀតត្រូវបានជួយ សង្គ្រោះរំដោះ ចេញមកក្រៅ ពីក្នុងកំទេចថ្ម។
ទីភ្នាក់ងារព័ត៌ មានរដ្ឋរបស់វៀត ណាមបានស្រង់ សម្តីប្រជាជននៅ តំបន់កើតហេតុថា គ្រោះថ្នាក់នេះបានកើតឡើងនៅ ពេលមានការជីក កាយដីក្នុង ជម្រៅជាងមួយម៉ែត្រ។
ទោះជាយ៉ាងណា ប្រធានគណៈកម្មការ ប្រជាជនក្រុង ហាណូយលោក Nguyen Duc Chung បានស្នើឲ្យបណ្តាទីភ្នាក់ងារ ដែលពាក់ ព័ន្ធពិនិត្យមើលឡើង វិញអំពីហេដ្ឋា រចនាសម្ព័ន្ធ នៃលំនៅឋានចាស់ៗនៅជុំវិញ តំបន់នេះ ដោយមានការ ព្រួយបារម្ភពី សុវត្ថិភាព។