ក្រុមតារាចម្រៀង Original Songs ប៉ះសី្រស្អាត ឌីជេ CATHRIN ផ្អើលភ្ញៀវឆ្លងឆ្នាំសកល

ក្រុមតារាចម្រៀង Original Songs ៣រូប មានដូចជាកញ្ញាចិត្ត កញ្ចនា, លោកសុជាតិ និងពន្លឺ ម្ចាស់បទ “បុណ្យភូមិ” បានលេចមុខនៅលើដំបូលអគារ Phnom Penh Tower  ជាន់ទី២២ នៃក្លឹប Eclipse Sky bar កាលពីរាត្រី ថ្ងៃអាទិត្យ ទី៣១ ខែធ្នូ ឆ្នាំ២០១៧ ដែលជា ការរៀបចំរបស់ស្រាបៀរ Heineken នោះ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវជាតិនិង អន្តរជាតិ ដែលញ៉ាំស្រាបៀរផងស្តាប់បទចម្រៀង និងរាំជាមួយគ្នាផងព្រមទាំងបានគយគន់ទេសភាពដ៏ស្រស់ស្អាតជុំវិញទីក្រុងភ្នំពេញ ដែលមាន ការបាញ់កាំជ្រួចពេញផ្ទៃអាកាសដើម្បីអបអរ ឆ្នាំថ្មី២០១៨។

ម្ចាស់បទ “បុណ្យភូមិ” លោកសុជាតិ និង ពន្លឺ បានយកបទដ៏ល្បីរបស់ខ្លួននេះមកច្រៀង ជាថ្មី នាំឱ្យទាំងភ្ញៀវជាតិនិងអន្តរជាតិរាំយ៉ាង សប្បាយរីករាយជាមួយគ្នាដែលមានដំបូលប្រក់ មេឃនោះហើយភ្ញៀវទាំងអស់មានកាន់ដបស្រាបៀរ Heineken គ្រប់គ្នាផងដែរ។ ដោយឡែក តារាចម្រៀង Original Songs ម្នាក់ទៀត គឺកញ្ញាចិត្ត កញ្ចនា ក៏លេចមុខក្នុងព្រឹត្តិការណ៍ នោះដែរ ខ្មែរ Avida និង DJ ដ៏ស្រស់ស្អាត មកពីថៃគឺ DJ CATHRIN ដែលមានជំនាញខាង Mix បទភ្លេងលំដាប់អន្តរជាតិនោះពិតជា ធ្វើឱ្យអង្រួនឆាក Eclipse នោះតែម្តង អម ដោយអ្នកអត្ថាធិប្បាយពិធីករអៀង វិច្ឆ័យ។

លោកសុជាតិ, ពន្លឺ និងកញ្ចនា សុទ្ធតែអះ អាងថា ពួកគេមានមោទនភាពដែលក្រុមហ៊ុន ស្រាបៀរ Heineken បានអញ្ជើញពួកគេឱ្យមក ច្រៀងរាំជាមួយ Fan នៅលើអាកាសសប្បាយ ជាមួយគ្នាក្នុងកម្មវិធីដ៏រីករាយនោះដែលបង្ហាញ ឱ្យឃើញថា ទាំងបរទេសនិងខ្មែរគឺអាចរាំលេង ជាមួយគ្នានូវបទចម្រៀងល្បីៗរបស់ខ្មែរនិងបរ- ទេសផងដែរក្នុងការស្វាគមន៍ឆ្នាំថ្មី២០១៨ នេះ។

ចំណែកអ្នកតំណាងស្រាបៀរ Heineken បានឱ្យដឹងថា នេះគឺជាឆ្នាំពិសេសដែលស្រាបៀរ Heineken បានលើកទឹកចិត្តអ្នកគាំទ្ររបស់ខ្លួន ចូលរួមកម្មវិធីឆ្លងឆ្នាំថ្មីនៅទីខ្ពស់ចំកណ្តាលក្រុង ដូច្នេះពួកគេអាចរាំកម្សាន្តសប្បាយជាមួយតារា ល្បីៗដោយជ្រើសទីតាំងកម្សាន្តពេលរាត្រីដ៏ល្អបំផុតចំនួន២កន្លែង គឺក្លឹប Eclipse Sky bar និង Le Moon Sky Terrace ដែលមានទេសភាព ដ៏ស្រស់ស្អាតនិងអស្ចារ្យបំផុតនៃពិធីអបអរឆ្នាំថ្មី នៅមាត់ទន្លេ។

ព្រឹត្តិការណ៍នោះក្រុមក្មេងខ្មែរដែលមាន លោកសុជាតិ និងពន្លឺ បានទទួលការចាប់អារម្មណ៍ ខ្លាំងព្រោះតែអ្នកទាំង២បានយកបទល្បីៗរបស់ ខ្លួនព្រមទាំងមានក្រុមរាំអមកញ្ជ្រោកពេញឆាក តន្ត្រីតែម្តង។ ដោយឡែកស្រីស្អាតជា DJ មក ពីថៃ នាង CATHRIN វិញចាក់ Mix ភ្លេងផង រាំផង ផឹកស្រាបៀរ Heineken ផងនោះ ពិតជាធ្វើឱ្យប្រុសៗជាច្រើនចាប់អារម្មណ៍ DJ រូបនេះថា ពិតជាមានសកម្មភាពយ៉ាងរស់រវើក ស័ក្តិសមក្នុងកម្មវិធីនោះមែន៕