Friday, April 26, 2024
Homeតារាខ្មែរម្ដាយសារ៉ាយ សក្ខណា ត្រូវម្ចាស់បំណុលដកហូតឡាន យកមកទុកនៅតុលាការ ពាក់ព័ន្ធបំណុល៣មុឺនដុល្លារ

ម្ដាយសារ៉ាយ សក្ខណា ត្រូវម្ចាស់បំណុលដកហូតឡាន យកមកទុកនៅតុលាការ ពាក់ព័ន្ធបំណុល៣មុឺនដុល្លារ

ស្ទើរមិនគួរឲ្យជឿ នៅវេលាម៉ោង២និង៤០នាទី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ នេះ ផ្ទុះរឿងអ្នកស្រី ផាន់ សម្ផស្ស ម្ដាយសារ៉ាយ សក្ខណា ត្រូវបានមន្ត្រីតុលាការបង្ហើបថា ត្រូវភាគីម្ចាស់បំណុលឈ្មោះ ឃុត ស្រីមុំ ជាអ្នកចងការប្រាក់ បានរឹបអូសយករថយន្តម៉ាក ឡិចសុីស 470 ពណ៌ទឹកដោះគោ ស្លាកលេខ 2AJ-5488 មកតម្កល់ទុកនៅតុលាការ ។

តាមប្រភពពីតុលាការបានអះអាងថា ដោយសារតែអ្នកស្រីផាន់ សម្ផស្ស ពាក់ព័ន្ធនឹងបំណុល ចំនួន៣មុឺនដុល្លារ ហើយមិនដោះស្រាយ ទើបរថយន្តរបស់អ្នកស្រីត្រូវបានតុលាការឃាត់ទុក ខណៈដែលអ្នកស្រីដែលបានបើករថយន្តមកឲ្យតុលាការតម្កល់ទុកដោយផ្ទាល់ ក៍បានចូលក្នុងតុលាការ ហើយមិនទាន់សុំការបកស្រាយ។

ប្រភពពីតុលាការ និយាយថា រថយន្តរបស់អ្នកស្រីសម្ផស្ស ម្ដាយអ្នកនាងសារ៉ាយ សក្ខណា ត្រូវបានតុលាការរឹបអូសតាមបណ្ដឹងរបស់អ្នកស្រីឃុត ស្រីមុំ បន្ទាប់ពីអ្នកស្រីខ្ចីលុយចំនួន៣មុឺនដុល្លារ ហើយមិនសងទាំងដើម និងការប្រាក់ មកទល់នឹងឈានដល់ការរឹបអូសនេះ។ ប្រភពនោះថា អ្នកស្រីសម្ផស្ស បានយករថយន្តដែលបានបង់រំលស់នៅឃ្លាំងរថយន្ត យីហោ A5 យកមកបញ្ចាំអ្នកស្រីឃុត ស្រីមុំ កាលពី១ឆ្នាំមុន តែដោយមានការយោគយល់ អ្នកស្រីឃុត ស្រីមុំ ម្ចាស់ចងការប្រាក់ ក៍បានប្រគល់រថយន្តឲ្យយកមកប្រើមួយរយៈ។

ប្រភពនោះបន្តថា អ្នកស្រីមិនបានបង់ការប្រាក់ និងមិនដោះស្រាយបំណុលរយៈពេល១ឆ្នាំមកហើយ ទើបឈានដល់ការដាក់បណ្ដឹង ហើយដោយមានការតវ៉ា ទើបឈានដល់ការស្នើឲ្យតុលាការរឹបអូសយករថយន្តរបស់អ្នកស្រី មកតម្កល់ទុកនៅតុលាការ នៅរសៀលថ្ងៃទី០៣ ខែមករានេះ។ ស្របជាមួយព័ត៍មាននេះ គេឃើញម្ដាយអ្នកនាងសារ៉ាយ សក្ខណា បិទម៉ាស៍ បើករថយន្តដែលមានជម្លោះចូលក្នុងតុលាការ ដោយមិនអាចសុំការបកស្រាយបាននៅឡើយទេ។ មកទល់ពេលនេះ អ្នកស្រីម្ដាយសារ៉ាយ សក្ខណា នៅតែមិនអាចសុំការបំភ្លឺ ស្របគ្នាដែលរថយន្តដែលត្រូវបានតុលាការរឹបអូស ត្រូវបានទម្លាយថា នឹងបន្តតម្កល់ទុករហូតដល់មានដំណោះស្រាយ៕

RELATED ARTICLES