Saturday, April 20, 2024
Homeសេដ្ឋកិច្ចសាកលលោកអ្នកចង់ធ្វើដំណើរទៅទីណាបន្ទាប់ទៀត ? តោះធ្វើដំណើរជុំវិញពិភពលោក ជាមួយការផ្តល់ជូនតម្លៃពិសេស “Hello 2018” របស់អ៊ែមមឺរឹត

អ្នកចង់ធ្វើដំណើរទៅទីណាបន្ទាប់ទៀត ? តោះធ្វើដំណើរជុំវិញពិភពលោក ជាមួយការផ្តល់ជូនតម្លៃពិសេស “Hello 2018” របស់អ៊ែមមឺរឹត

ភ្នំពេញ៖ ចាប់ពីថ្ងៃនេះដល់ ថ្ងៃទី២៩ ខែមករា អ៊ែមមឺរឹត (Emirate) នឹងផ្តល់ការលក់សំបុត្រពិសេស  “Hello 2018” ដើម្បីលើកទឹកចិត្តដល់អ្នកធ្វើដំណើរនានា ក្នុងការចាប់ផ្តើមរៀបគម្រោងការធ្វើដំណើរក្នុងឆ្នាំថ្មីនេះ ព្រមទាំងផ្តល់ឱ្យអ្នកធ្វើដំណើរទាំងឡាយនូវជម្រើសដ៏អស្ចារ្យជាច្រើន ដែលស្ថិតក្នុងតម្លៃសមរម្យ ដើម្បីទៅដល់ទិសដៅថ្មីៗនានា។

សំបុត្រយន្តហោះទៅមកពីទីក្រុងភ្នំពេញ ទៅដល់ទីក្រុងយាំុងហ្គូន មានតម្លៃចាប់ពី235USD សម្រាប់ថ្នាក់សន្សំសំចៃ និង 750USD សម្រាប់ថ្នាក់អាជីវកម្ម។

ពីទីក្រុងភ្នំពេញ ទៅដល់ទីក្រុងឌូបៃ មានតម្លៃចាប់ពី 523USD សម្រាប់ថ្នាក់សន្សំសំចៃ និង 1642 USD សម្រាប់ថ្នាក់អាជីវកម្ម។

ចំណែកតម្លៃសំបុត្រទៅមកសម្រាប់តំបន់អឺរ៉ុបវិញ មានចាប់ពី 646USD សម្រាប់ថ្នាក់សន្សំសំចៃ និង 2,306USD សម្រាប់ថ្នាក់អាជីវកម្ម។

តម្លៃសំបុត្រទៅមកសម្រាប់សហរដ្ឋអាមេរិក គឺចាប់ពី 909USD សម្រាប់ថ្នាក់សន្សំសំចៃ និង 3558USD សម្រាប់ថ្នាក់អាជីវកម្ម។

ការផ្តល់ជូនតម្លៃពិសេសនេះ មានសុពលភាពសម្រាប់ការធ្វើដំណើរចាប់ពី ថ្ងៃទី14 ខែមករា រហូត ដល់ថ្ងៃទី14 ខែកក្កដា និងពីថ្ងៃទី 04 ខែសីហា ដល់ថ្ងៃទី30 ខែវិច្ឆិកា ឆ្នាំ2018។

តើអ្នកកំពុងគិតចង់ទៅលេងគ្រួសារ និងមិត្តភក្តិ នៅបូស្តុន ញូវយ៉ក ឬកន្លែងណាផ្សេង នៅសហរដ្ឋអាមេរិក? មិនថាជាទស្សនកិច្ចទាក់ទងនឹងរឿងអាជីវកម្ម ជាការដើរកម្សាន្ត ឬការសិក្សា? ចុះចំណែកម្ហូបដ៏ឈ្ងុយឆ្ងាញ់ និងស្រាដែលមានគុណភាពល្អឥតខ្ចោះ នៅទីក្រុងដ៏រីករាយ ដូចជា ទីក្រុងប៉ារីស និងទីក្រុងឡុងដ៏? ទីក្រុងទាំងនេះ គឺសម្បូរទៅដោយភោជនីយដ្ឋាន ថ្នាក់លំដាប់ពិភពលោក កម្រិត Michellin ទន្ទឹមនឹងពេលដែលទីក្រុងឌូបៃ ផ្តល់អាហារបែបអារ៉ាប់ដ៏ប្រណីត និងជក់ចិត្ត។ ចំណែកអ្នកដែលចូលចិត្តទស្សនាភាពយន្ត និងកម្មវិធីទូរទស្សន៍វិញ ប្រទេសក្រូអាត ពិតជាអាចធ្វើឱ្យអ្នកដែលជក់ចិត្តនឹង Game of Thrones លង់អារម្មណ៍ជាក់ជាមិនខាន ហើយទីក្រុងរ៉ូម ឯណោះវិញ ក៏មានភាពរ៉ូមេនទិចមិនចាញ់ទីក្រុងដទៃទៀតដែរ។

ចំពោះអ្នកដែលចូលចិត្តឆ្នេរសមុទ្រ និងទឹកសមុទ្រថ្លាខៀវស្រងាត់ ទីក្រុងសីុបរឹស និង ទីក្រុងនីស វិញនោះ ពិតជាមានឆ្នេរសមុទ្រស្អាតទាក់ទាញអារម្មណ៍អ្នកធ្វើដំណើរដែលចូលចិត្តគយគន់ទឹកសមុទ្រខៀវ ដាច់កន្ទុយភ្នែក។ ចុះអ្នកដែលចូលចិត្តការផ្សងព្រេងវិញ? ទីក្រុងខៃរ៉ូ និងទីក្រុងកាសាប្លាំងកា ជាកន្លែងដែលផ្តល់ភាពកក់ក្តៅ និងដំណើរផ្សងព្រេងផ្សេងៗជាច្រើន។

អ៊ែមមឺរឹត (Emirate) ធ្វើដំណើរទៅកាន់ទិសដៅជាង150 ក្នុង 84ប្រទេស ទៅកាន់ និង តាមរយ:ទីក្រុងឌូបៃ។ សព្វថ្ងៃនេះ អ៊ែមមឺរឹត មានចំនួនយន្តហោះ Airbus A380 និង Boeing 777 ដ៏ច្រើនបំផុតនៅលើពិភពលោក ដែលផ្តល់ដល់អ្នកធ្វើដំណើរទាំងឡាយ នូវភាពប្រណីត និងកក់ក្តៅលើយន្តហោះ ដែលមានទំហំដ៏ធំមានប្រសិទ្ធភាពបំផុត និងទំនើបបំផុតផងដែរ សម្រាប់អ្នកធ្វើដំណើរតាមផ្លូវអាកាស។ នៅក្នុងខែកក្កដា ឆ្នាំ២០១៧ អ៊ែមមឺរឹត បានចាប់ផ្តើមការហោះហើរត្រង់ពីទីក្រុងឌូបៃ មកទីក្រុងភ្នំពេញ តាមរយ:ទីក្រុងយាំុងហ្គូន ដែលប្រើប្រាស់យន្តហោះ Boeing 777 មានប្រភេទថ្នាក់ចំនួន២ គឺថ្នាក់អាជីវកម្ម និងថ្នាក់សន្សំសំចៃ។

អ៊ែមមឺរឹត ជាក្រុមហ៊ុនអាកាសចរដែលប្តេជ្ញាធ្វើការប្រឹងប្រែងដើម្បីធ្វើឱ្យបទពិសោធធ្វើដំណើរ កាន់តែមានភាពងាយស្រួល និងល្អប្រសើរ ដោយប្រើប្រាស់ជាផ្លូវការនូវទីធ្លាសម្រាកលើយន្តហោះដែលមានកម្រិតខ្ពស់ (upgraded on-board lounge) លើយន្តហោះដ៏សំខាន់បំផុតយើង គឺ A380 នៅខែសីហា ឆ្នាំ2017 រួចមក ក៏បានដាក់លម្អផ្ទៃខាងក្នុងយ៉ាងស្រស់ស្រាយ សម្រាប់យន្តហោះ Boeing 777 កាលពីខែវិច្ឆិកាមុន បូករួមទាំងបន្ទប់ឯកជនថ្នាក់ដំបូងថ្មី (First Class private suites) ដែលអតិថិជនទន្ទឹងចាំយូរមកហើយ។ បន្ទប់ថ្មីរបស់អ៊ែមមឺរឹតទាំងនេះ បំពាក់ដោយទ្វាររអិលពីកម្រាលដល់ពិដាន និងក្បាច់រចនារលីងស្អាត ដោយយកលំនាំតាម Mercedes-Benz S-Class មានផ្តល់ជូនទីធ្លាផ្ទាល់ខ្លួនមួយៗ ដល់ទៅ១២ម៉ែតការ៉េ ព្រមជាមួយបន្ទប់ឯកជនទូលាយ និងបិទជិតលាតសន្ធឹងជាសណ្ឋាន១-១-១ (a 1-1-1 configuration) មាន3ជួរ ឆ្វេង កណ្តាល និង ស្តាំ ដោយបន្ថែមនូវប្រណីតភាព និងឯកជនភាពមួយកម្រិតទៀត។

ក្រៅពីចំណុចបន្ថែមថ្មីៗទាំងនេះដែលអ្នកដំណើរពីប្រទេសកម្ពុជា នឹងទទួលបទពិសោធន៍បាន ចាប់ពីទីក្រុងឌូបៃទៅ តម្លៃពិសេសនេះ ក៏អាចឱ្យអ្នកដំណើរដកពិសោធសេវាកម្មដែលបានទទួលរង្វាន់ដ៏ល្បីល្បាញកន្លងមករបស់អ៊ែមមឺរឹត ពីក្រុមបាហុនិកា ចម្រុះជាតិសាសន៍ (international cabin crew) ម្ហូបអាហារឆ្ងាញ់ៗ និងប្រព័ន្ធកម្សាន្តក្នុងយន្តហោះល្បីល្បាញ ice ដែលផ្តល់ជូននូវជម្រើសប៉ុស្តិ៍ទូរទស្សន៍2500 នៅគ្រប់បន្ទប់យន្តហោះ។ លើសពីនោះ សេវាកម្ម Wi-Fi មាននៅសឹងគ្រប់យន្តហោះរបស់អ៊ែមមឺរឹត ។

ជាមួយ Emirates Skywards ដែលជាកម្មវិធីសម្រាប់អ្នកឧស្សាហ៍ហោះហើរ (frequent flyers) តាមក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹត អ្នកដំណើរអាចសន្សំពិន្ទុ និងប្តូរពិន្ទុដើម្បីយករង្វាន់ជាច្រើនអនេក។ ជម្រើសនៃការប្តូរពិន្ទុ រួមមានការស្នាក់នៅសណ្ឋាគារដំណើរកម្សាន្ត និងការទិញអីវ៉ាន់ ក៏ដូចជាការហោះហើរ និងកម្មវិធីបន្ថែមពិសេសៗ (upgrades) ។ កម្មវិធី Emirates Skywards Cash+Miles ក៏អនុញ្ញាតឱ្យអ្នកដំណើរទិញសំបុត្រ ដោយប្រើទាំងសាច់ប្រាក់ និងពិន្ទុ (Skywards Miles) បញ្ចូលគ្នាដែរ។ សមាជិកនៅថ្នាក់ទាំងបួនរបស់យើងខ្ញុំ គឺ ខៀវ (Blue), ប្រាក់ (Silver), មាស (Gold) និងប្លាទីន (Platinum) ត្រូវមានពិន្ទុយ៉ាងតិច ចាប់ពី 2,000 Miles (ពិន្ទុ) នោះ ទើបអាចប្រើប្រាស់ Skywards Cash+Miles បាន។

អ្នកដំណើររបស់ក្រុមហ៊ុនអ៊ែមមឺរឹត ហោះហើរពីទីក្រុងភ្នំពេញ ទៅ នឹងរីករាយជាមួយយន្តហោះ Boeing777 ដ៏ធំ ដែលហោះហើរជារៀងរាល់ថ្ងៃទៅទីក្រុងឌូបៃ ហើយឆ្ពោះទៅកាន់ទិសដៅជាង150 កន្លែងដទៃទៀតនៅអឺរ៉ុប មជ្ឈិមបូពា៌ និងអាហ្រ្វិក។

សម្រាប់ព័ត៌មានបន្ថែម សូមធ្វើការទំនាក់ទំនងមកកាន់ការិយាល័យ អ៊ែមមឺរឹត ប្រចាំប្រទេសកម្ពុជា តាមរយៈលេខទូរស័ព្ទ 023 998 168/023 963 201 ឬ Email: ekcambodia@emirates.com។ ដើម្បីធ្វើការកក់សំបុត្រ សូមចូលទៅកាន់គេហទំព័រ www.emirates.com/kh ឬ ធ្វើការទំនាក់ទំនងមកកាន់ភ្នាក់ងារទេសចរណ៍របស់លោកអ្នក៕

RELATED ARTICLES