ស្ងាត់ៗ!!! តារាចម្រៀងសុខ ពិសី ឈ្នះពានរង្វាន់ “ចម្រៀងល្អជាងគេប្រចាំឆ្នាំ”

ភ្នំពេញ ៖ តារាចម្រៀងស្រីវ័យក្មេងសាច់សខ្ចី ប្រចាំផលិតកម្មសាន់ដេ គឺកញ្ញាសុខ ពិសី ដែលកំពុងមានប្រជាប្រិយភាព និងល្បីល្បាញយ៉ាងខ្លាំងក្នុងស្រទាប់យុវវ័យ  ថ្មីៗនេះទើបនឹងទទួលបានពានរង្វាន់តារាស្រីដែលច្រៀងល្អជាងគេប្រចាំឆ្នាំ នៅក្នុងកម្មវិធីប្រគល់រង្វាន់ប្រចាំឆ្នាំ របស់វិទ្យុ NRG89FM Cambodia។

យោងតាមទំព័រហ្វេសប៊ុក NRG89FM Cambodia កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ បានបង្ហោះសារបញ្ជាក់ថា “ទីបំផុត ពានរង្វាន់ The 2017 NRG Music Awards-Best Song of the year Female បានដល់ដៃកញ្ញាសុខ ពិសី (Sok Pisey Official) ហើយ ដោយកញ្ញាបានមកទទួលផ្ទាល់នៅស្ថានីយ៍វិទ្យុ NRG89FM កាលពីម៉ោង៣រសៀល ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះ…”។

កញ្ញា សុខ ពិសី ក៏បានបង្ហោះសារមួយផងដែរនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាង កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ដែលមានខ្លឹមសារថា “នាងខ្ញុំ សុខ ពិសី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្ថានីយ៍វិទ្យុ NRG89 Cambodia សម្រាប់ការបង្កើតកម្មវិធីនេះឡើង និងអរគុណសម្រាប់ការទទួលនាងខ្ញុំយ៉ាងកក់ក្តៅ ជាពិសេសនាងខ្ញុំក៏សូមអរគុណដល់បងប្អូនបណ្តាអ្នកគាំទ្រទាំងអស់ សម្រាប់ការស្រលាញ់ និងការគាំទ្ររាល់បទចម្រៀងរបស់នាងខ្ញុំទាំងអស់ ព្រោះតែការសំណូមពរបទចម្រៀងរបស់នាងខ្ញុំយ៉ាងច្រើនលើសលប់ ទើបនាងខ្ញុំបានទទួលពាន BEST SONG OF THE YEAR នាងខ្ញុំសង្ឃឹមថា បទថ្មីរបស់នាងខ្ញុំក្រោយៗទៀត បងប្អូននឹងនៅតែគាំទ្រ និងសំណូមពរបទ នាងខ្ញុំបន្តទៀត សូមជូនពរប្រជាជនខ្មែរទាំងអស់ជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ក្រុមគ្រួសារ…”។

គួរបញ្ជាក់ផងដែរថា នៅក្នុងព្រឹត្តិការណ៍ចែកពានរង្វាន់នោះ ដោយកញ្ញា សុខ ពិសី មានការរវល់ទើបពុំមានវត្តមាននៅទីនោះ តែយ៉ាងណា ក៏ខាងវិទ្យុ នៅតែរក្សាពានរង្វាន់ទុកជូនកញ្ញាសុខ ពិសី ដែរ។

ទន្ទឹមនឹងការភាពជោគជ័យលើវិថីសិល្បៈ គេឃើញតារាចម្រៀងស្រីជួរមុខប្រចាំផលិតកម្មសាន់ដេ កញ្ញាសុខ ពិសី កំពុងតែកាក់កបជាមួយនឹងមុខរបរលក់ផលិតផលថែរក្សាសម្រស់ នាំចូលពីបរទេស ដូចជា ប្រទេសកូរ៉េ ជប៉ុន និងប្រទេសថៃ ដែលមានគុណភាពល្អ ជាហេតុធ្វើឱ្យមានអតិថិជនច្រើនគាំទ្រ ដោយពួកគាត់ប្រើប្រាស់ ហើយទទួលបានលទ្ធផលគាប់ចិត្ត ដូច្នេះហើយទើបធ្វើឱ្យរបរមួយនេះ ដំណើរការបានរលូន៕

 

អត្ថបទមុនៗ

 

នាយចយ ផ្អែមល្ហែមស្នេហ៍នៅមាត់សមុទ្រ ធ្វើឲ្យប្រុសៗច្រណែនមិនស្ទើរឡើយ

តារាកំប្លែងល្បីឈ្មោះ ជាសមាជិកក្រុមរបស់នាយក្រឹម គឺនាយចយ បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាថ្មី បន្ទាប់ពីនាយបាននាំគូសង្សារវ័យក្មេងរូបស្រស់ ធ្វើដំណើរកម្សាន្តនៅមាត់សមុទ្រនាថ្ងៃឆ្លងឆ្នាំ។

យោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នារីជាគូស្នេហ៍នាយចយ ដែលមានឈ្មោះ Kwan Dii Kwan Dii បានបង្ហោះរូបថតស្និទ្ធស្នាលផ្អែមល្ហែមចំនួន៣សន្លឹក រួមនឹងសារមួយឃ្លាថា “Happy new year jah សូមជូនពរខ្លួនឯងនឹងហាន់នី ឱ្យមានសុខភាពល្អ សំណាងល្អ និងមានសុភមង្គល។ មានតែរឿងល្អៗចូលក្នុងគ្រួសារ ហេងៗ មានតែអ្នកស្រលាញ់រាប់អាន ហើយក៏សូមឱ្យអ្នកដែលមើលងាយ ពេបជ្រាយ ច្រណែន និងអ្នកដែលនិយាយដើមពួកខ្ញុំទាំងពីរ សូមឱ្យរលាយបាត់ទៅតាមឆ្នាំចាស់ឱ្យអស់ ខ្ញុំមិនចង់កាចដាក់នរណាម្នាក់ទេ តែកុំពេបជ្រាយ មើលងាយខ្ញុំពេក ក្រែងឡូខ្ញុំទ្រាំមិនបាន…”។

ម្ចាស់គណនី Kwan Dii Kwan Dii ដែលជាគូស្នេហ៍របស់នាយចយ បានបន្ថែមថា “កុំឃើញខ្ញុំលេងសើចថា ខ្ញុំមិនចេះអន់ចិត្ត រាល់ថ្ងៃអ្នកឯងនៅផ្ទះមួយខ្ញុំមែន បានអ្នកនិយាយថា ខ្ញុំខ្ចិល អ្នកឯងទើបនឹងស្គាល់ខ្ញុំមិនទាន់បាន១ឆ្នាំផង អ្នកម៉េចក៏ប្រើពាក្យចឹងមកលើខ្ញុំ មែនហើយខ្ញុំប្រៀបនឹងប្រពន្ធអ្នកមិនបានទេ ព្រោះខ្ញុំធ្វើអ្វីមើលខ្លួនឯងថាសម រឺមិនសម ហើយធ្វើអីដែលចូលចំណោមគេចុះ មិនមែនធ្វើអីមិន មើលខ្លួនទេ យល់? ខ្លួនជាប្រុសនិយាយអីគិតផង មនុស្សចាស់ បើធ្វើឱ្យខ្ញុំគោរព គឺគោរពណាស់ តែបើនិយាយមិនចេះគោរពសិទ្ធិខ្ញុំ គឺខ្ញុំមិនគោរពទេ ហើយកុំថាខ្ញុំក្មេងឈ្លើយ មនុស្សខ្ញុំមានហេតុផលណាស់ ចង់ប្រាប់ថាស្គាល់ខ្ញុំឱ្យច្បាស់ចាំនិយាយ…។

អ្វីដែលជារឿងគួរឱ្យភ្ញាក់ផ្អើលនោះ គឺកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ គូស្នេហ៍របស់នាយចយ បានបង្ហោះរូបថតចំនួន៦សន្លឹក បង្ហាញពីភាពផ្អែមល្ហែម ស្និទ្ធស្នាលរវាងនាង និងនាយចយ នៅឯមាត់សមុទ្រ រួចសរសេរថា “Pre-widening sexy at kps។ Thanks q camera nam Bro Om Nimoun Happy kop”។

តាមរយៈសារខាងលើនេះ បានធ្វើឱ្យមហាជន និងអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើល និងចូលរួមត្រេកអរចំពោះចំណងស្នេហ៍អ្នកទាំងពីរ និងយល់ថា មិនយូរទៀតទេ អ្នកទាំងពីរច្បាស់ជាមានដំណឹងល្អជាក់ជាមិនខាន៕

 

http://www.nokorthomdaily.com/2018/01/joy-and-girl-friend-58940/