កែវ ស្រីនាង ហ៊ានថតឈុតសិចសុី ខុសពីបងស្រី

កែវ ស្រីនាង ដែលកំពុងរស់នៅលើគំនរទ្រព្យ មិនចាញ់សេដ្ឋិនីនោះ នៅតែមិនបោះបង់អាជីពសិល្បៈចោលទាំងស្រុងឡើយ ដោយថ្មីៗនេះ បានលេចមុខមកថត MV បទថ្មីរបស់លោកអែនឌី និងត្រៀមថតរឿងភាគឱ្យស្ថានីយទូរទស្សន៍ឡើងវិញទៀតផង ដែលខុសពីបងស្រីនាង កែវ ពិសី ដែលមានស្វាមីជាមន្ត្រីធំ ផ្កាយ៤នោះ បានដកខ្លួនពីអាជីពសិល្បៈតែម្តង…។

នៅពេលនេះ ត្រកូលកែវ ដែលមានតារាសម្តែងទាំង3ដួង ជាបងប្អូនគ្នាបង្កើត គឺមានកែវ ពិសី, កែវ ស្រីនាង និងកែវ វរលក្ខណ៍ នោះ អ្នកដែលនៅបន្តអាជីពសិល្បៈ គឺមានតែអ្នកនាងកែវ ស្រីនាង ម្នាក់គត់ ដែលយូរម្តងៗ នៅតែលេចមុខតាម MV និងភាពយន្ត បើទោះជាគេដឹងថា ពេលនេះសុខភាពស្រីនាង ហាក់មិនសូវអំណោយផល ព្រោះអ្នកនាងមានជំងឺឈាមសស៊ីឈាមក្រហមក្តី តែស្រីនាង នៅតែមិនទាន់ដើរចេញដាច់ពីអាជីពសម្តែងឡើយ។

បទ “វិលវិញអូន” និងបទ “មនុស្សសំខាន់សម្រាប់ថ្ងៃថ្មី” ដែលច្រៀងដោយតារាចម្រៀងលោកអែនឌី ទាំង2បទនេះ គឺសុទ្ធតែជាការសម្តែងរបស់អ្នកនាងកែវ ស្រីនាង ដែលនឹងចេញជា Full MV ក្នុងពេលឆាប់ៗនេះហើយ ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺកែវ ស្រីនាង ដែលមានកូន1ទៅហើយនោះ ត្រូវបានប្តីជនជាតិអង់គ្លេស ដែលជាអ្នកជំនួញធំនោះ បានបើកដៃឱ្យអ្នកនាងលេងឈុតស្នេហាស្រើបស្រាល ឱបថើប និងដោះអាវក្រៅចេញអស់ នៅសល់តែអាវក្នុង ថើបប្រលែងគ្នាលេងជាមួយលោកអែនឌី ដោយសេរីទៀតផង ដែលសកម្មភាពបែបនេះ ត្រូវបានមហាជនមើលឃើញថា កែវ ស្រីនាង ខុសគ្នាស្រឡះពី​កែវ ពិសី ដែលជាបងស្រីរបស់នាងតែម្តង ព្រោះតាមព័ត៌មានថា ពិសី តាំងពីភ្ជាប់ស្នេហ៍ជាមួយមន្ត្រីធំផ្កាយ4 លោកឈុំ សុជាតិ ដែលជាអ្នកនាំពាក្យក្រសួងការពារជាតិ នោះមក អតីតតារាសម្តែងល្បីឈ្មោះនេះមិនដែលឃើញមុខតាមកម្មវិធីអ្នកសិល្បៈ និងថតសម្តែងភាពយន្ត ឬខារ៉ាអូខេដូចមុនទៀតឡើយ។

ប្រភពបានឱ្យដឹងថា កែវ ស្រីនាង ត្រូវបានស្វាមីរបស់នាងតែងធ្វើអ្វីតាមចិត្តនាងទាំងអស់ ឱ្យតែនាងត្រូវការ និងចង់បាន ដែលក្នុងនោះ មិនបានហាមឃាត់ការងារសិល្បៈរបស់ស្រីនាង ឡើយ បើទោះបីជាដឹងថា ស្រីនាង ថតសិល្បៈ មិនមែនផ្តោតតែលើប្រាក់ចំណូល គឺដើម្បីឱ្យសប្បាយ និងជាការបន្ធូរអារម្មណ៍ក្តី។

កែវ ស្រីនាង ត្រូវបានចាត់ទុកថា មានទ្រព្យមិនចាញ់សេដ្ឋិនីឡើយ ដោយមានហាងរក្សាសម្រស់ និងភូមិគ្រឹះនៅក្រុងសៀមរាប និងខេត្តកែប ទៀតផង ហើយអ្នកនាងចុះមកថតកុន គឺជិះយន្តហោះទៅមក ដូចនេះ បើយកប្រាក់ចំណូលពីសិល្បៈមកទូទាត់ គឺមិនអាចទៅរួចឡើយ។

ប្រភពបានឱ្យដឹងថា កែវ ស្រីនាង ត្រូវបានស្ថានីយទូរទស្សន៍ដល់ទៅ2 ប្រជែងគ្នា ហៅនាងឱ្យថតភាពយន្តសាជាថ្មីឡើងវិញ ខណៈដែលផលិតករជើងចាស់ អ្នកស្រីពាន់ ភួងបុប្ផា ដែលធ្លាប់ហៅស្រីនាង ថតសម្តែងជាច្រើនរឿងនោះ នៅតែពេញចិត្តស្រីនាង ដដែល ដោយគ្រោងឱ្យតំណែងជាតួឯកធំនៅផលិតកម្មថោន ទៀតផង។ ប៉ុន្តែតាមព័ត៌មានថា ស្រីនាង មិនមែនចេះតែថតឱ្យតែបានធ្វើជាតួឯកនោះឡើយ គឺអ្នកនាងមានការពិនិត្យល្អិតល្អន់ណាស់ទៅលើសាច់រឿង មុននឹងទទួលថត។

កែវ ស្រីនាង ដែលនៅតែឈរជើងក្នុងសិល្បៈបាន​ បើទោះជាមានប្តីនិងកូន1ទៅហើយនោះ តារារូបនេះមានសុខភាពដូចគ្នាទៅនឹងអ្នកចម្រៀងផលិតកម្មរស្មីហង្សមាស ពេជ្រ សោភា ដែរ គឺមានជំងឺឈាមសស៊ីឈាមក្រហម ជាច្រើនឆ្នាំមកហើយ តម្រូវឱ្យតារាទាំង2 លេបថ្នាំជាប្រចាំ។

ដោយឡែក តាមរយៈការបង្ហាញខ្លួនក្នុងការថតសម្តែង MV ជាមួយលោកអែនឌី ថ្មីៗនេះ ឃើញថា សុខភាពកែវ ស្រីនាង ហាក់មិនមានបញ្ហាទេ គឺអ្នកនាងនៅតែមានរូបសម្រស់ស្អាតដដែល ដែលការបញ្ចោញឈុតសិចស៊ីលើកនេះ ហាក់គ្មានញញើតខ្លាចប្តីប្រចណ្ឌឡើយ។

ផលិតករម្នាក់ ដែលពេលនេះក្លាយទៅជាបុគ្គលិករបស់ហង្សមាស បានឱ្យដឹងថា “តាមពិត ផលិតកម្មជាច្រើននៅតែពេញចិត្តក្នុងការហៅកែវ ស្រីនាង ថតសម្តែងដូចមុនអ៊ីចឹង តែមើលទៅស្រីនាង មិនមែនថតសិល្បៈដើម្បីលុយ ឬចង់ល្បីទៀតទេ ព្រោះថា ពេលនេះគាត់មានលុយចាយមិនអស់ទៅហើយ អ៊ីចឹងអាចចូលថតវិញម្តងម្កាល ដើម្បីកុំឱ្យតែអផ្សុកប៉ុណ្ណោះ ហេតុនេះហើយ បានជាផលិតករខ្លះមិនហ៊ានហៅថត ព្រោះគិតថា ស្រីនាង អាចថតឱ្យតែអ្នកណាដែលគាត់ស្គាល់ ឬធ្លាប់ធ្វើការជាមួយគ្នាពីមុន មិនមែនថតទូទៅទេ”។

កែវ ស្រីនាង ស្ថិតក្នុងចំណោមតារាស្រីល្បីដែលយកប្តីជាប្រុសបរទេស មានដូចជា អឿន ដាលីស, ទូច ស្រីលក្ខណ៍, ផូ មុនីពៅ, ហ៊ាប រ៉ាឌី, ខៀវ សានសាណា ជាដើម ដែលពេលនេះ ពួកគេមានទ្រព្យ និងរស់នៅដោយហ៊ឺហា សុខសាន្តជាមួយស្វាមីទៀតផង៕