Friday, March 29, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា មិនបានប្រឆាំងចំណងស្នេហ៍

ឱក សុគន្ធកញ្ញា មិនបានប្រឆាំងចំណងស្នេហ៍

នៅឆ្នាំ២០១៧-២០១៨ នេះ ឱក សុគន្ធកញ្ញា ល្បីទាំងចម្រៀង និងរឿងស្នេហាព្រមគ្នាតែម្តង ដែលធ្វើឱ្យមហាជនទូទាំងប្រទេស កាន់តែចាប់អារម្មណ៍ជាងមុនទៅទៀត នៅពេលដែលនាងប្រកាសចង់ដឹកដៃគូស្នេហ៍ថ្មីចូលរោងការ មិនឱ្យផុតពីឆ្នាំ២០១៨នេះ។

យ៉ាងណា នេះចាត់ទុកជាដំណឹងល្អមួយ សម្រាប់ឱក សុគន្ធកញ្ញា ព្រោះមានព័ត៌មានថា លោកឧកញ៉ាអ៊ឹង ឆៃងួន ដែលជាថៅកែផលិតកម្មរស្មីហង្សមាស និងត្រូវជាបងប្រុសលោកអ៊ឹង សុខលី ដែលជាសង្សារកញ្ញា នោះ មិនបានប្រឆាំងស្នេហ៍កញ្ញា ឡើយ…។

មហាជនមើលឃើញថា ចំណងស្នេហាថ្មីឱក សុគន្ធកញ្ញា ជាមួយប្អូនប្រុសថៅកែផលិតកម្មរស្មីហង្សមាស ហាក់មានការផុយស្រួយខ្លាំង និងអាចប្រឈមការប្រេះឆាគ្រប់ពេលវេលាទាំងអស់ ព្រោះថា កន្លងមកក្រុមគ្រួសារលោកឧកញ៉ាអ៊ឹង ឆៃងួន ដែលជាថៅកែផលិតកម្ម និងទូរទស្សន៍រស្មីហង្សមាស នោះ មិនធ្លាប់មានអ្នកណាម្នាក់បានរៀបការប្រពន្ធជាតារាសិល្បៈឡើយ គឺច្រើនតែភ្ជាប់សាច់ឈាមជាមួយកំពូលអ្នកមានទ្រព្យដូចគ្នាតែម្តង ហេតុនេះហើយ បានជាការប្រកាសចូលរោងការនៅឆ្នាំ២០១៨ របស់សុគន្ធកញ្ញា បង្កការភ្ញាក់ផ្អើលគ្រប់គ្នាតែម្តងថា តើនឹងក្លាយទៅជាការពិតកម្រិតណាទៅ បើគ្រួសារខាងប្រុសត្រូវ ការតែសេដ្ឋីៗដូចគ្នា​នោះ?

ជាក់ស្តែងកូនប្រុសរបស់ថៅកែហង្សមាស ដែលជាអ្នកចាត់ការទូទៅរបស់ផលិតកម្មរស្មីហង្សមាស លោកអ៊ឹង សុខលាភ វិញ ក៏ក្លាយទៅជាកូនប្រសាលោកឧកញ៉ាតាំង ផេងប៉ោ ទៅហើយដែរនៅពេលនេះ។ ទោះយ៉ាងណា តាំងពីបែកធ្លាយរឿងស្នេហ៍ដ៏រសើបជាមួយឱក សុគន្ធកញ្ញា មក លោកសុខលី មិនដែលចេញមុខបកស្រាយឡើយ ហើយអ្នកយកព័ត៌មានយើងព្យាយាមទូរស័ព្ទជាច្រើនលើក តែគ្មានអ្នកលើក ទើបមិនអាចសុំការបញ្ជាក់បាន។

ទោះជាចំណងស្នេហាឱក សុគន្ធកញ្ញា ប្រឈមការប្រែប្រួលគ្រប់វិនាទី តែពេលនេះបែរជាធ្លាយដំណឹងល្អសម្រាប់តារាចម្រៀងល្បីល្បាញជាងគេនៅហង្សមាស នេះហើយ ព្រោះមានព័ត៌មានថា លោកថៅកែផលិតកម្មហង្សមាស ឧកញ៉ាអ៊ឹង ឆៃងួន មិនបានជំទាស់រឿងស្នេហាសុគន្ធកញ្ញា និងប្អូនប្រុសរបស់លោកនោះឡើយ។

អ្នកយកព័ត៌មានម្នាក់របស់ទូរទស្សន៍ហង្សមាស ដែលសុំមិនបញ្ចោញឈ្មោះ បានបង្ហើបឱ្យដឹងថា “មេខ្ញុំ (អ៊ឹង សុខលី) និងឱក សុគន្ធកញ្ញា ហ្នឹងស្រលាញ់គ្នា លោកឧកញ៉ាអ៊ឹង ឆៃងួន និងលោកជំទាវ បានដឹងមុនសារព័ត៌មានចុះផ្សាយទៅទៀត តែមិនដែលឮគាត់ទាំង២ និយាយថា មិនពេញចិត្តឱ្យទាក់ទងគ្នាអីទេ គឺគាត់ស្រលាញ់ប្អូនប្រុសគាត់ណាស់។ ចំណែកលោកឧកញ៉ាពេញចិត្តសុគន្ធកញ្ញា ខ្លាំងថា ច្រៀងបទអីក៏ត្រូវដែរ អ៊ីចឹងបើថា គាត់មិនឱ្យរៀបការជាមួយគ្នា គឺដូចជាមិនអាចទេ ព្រោះកញ្ញា និងមេខ្ញុំ នៅលីវដូចគ្នាតើ!”។

អ្នកយកព័ត៌មានរបស់ប៉ុស្តិ៍ហង្សមាស រូបនោះ បានប្រឆាំងទៅនឹងដំណឹងថា លោកអ៊ឹង សុខលី ធ្លាប់បែកសង្សារ៥នាក់មកហើយ ទើបមកសាងស្នេហ៍ជាមួយឱក សុគន្ធកញ្ញា នោះ ដោយលោកបានបញ្ជាក់ថា “រឿងហ្នឹងខ្ញុំមិនដឹងទេ ព្រោះខ្ញុំទើបចូលធ្វើការឱ្យគាត់ពេលទូរទស្សន៍បើកនេះ តែតាមមើល មេខ្ញុំគាត់រវល់ខ្លាំងណាស់ មិនចង់មានពេលញ៉ាំបាយ ដេកពួនអីផង ម៉េចក៏មានពេលទៅរកសង្សារអីឯណាដល់ទៅ៥នាក់ហ្នុង”។

ឱក សុគន្ធកញ្ញា ដែលមិនអាចបិទខ្ចប់ភ្លើងស្នេហាថ្មី​ រយៈពេលជិត៧ឆ្នាំនេះបានទៀតទេ នៅពេលដែលបណ្តាសារព័ត’មានជាច្រើនបានចុះផ្សាយរឿងស្នេហារបស់នាងជាមួយប្អូនប្រុសលោកថៅកែហង្សមាស នេះ តែយ៉ាងណារហូតមកដល់ពេលនេះ គេនៅតែមិនឃើញសុគន្ធកញ្ញា មានភាពក្លាហានបណ្តើរសង្សារថ្មីជាចំហឡើយ ដែលអ្នកខ្លះថា នាងខ្លាចមានការប៉ះពាល់ដល់កេរ្តិ៍ឈ្មោះដែលកំពុងតែល្បីខ្លាំង។ ប៉ុន្តែមុននេះ អ្នកស្រីអ៊ិន ថាច ម្តាយបង្កើតរបស់សុគន្ធកញ្ញា បានអះអាងថា កូនស្រីគាត់ត្រូវតែរៀបការនៅពេលវេលាសមស្របណាមួយ ព្រោះនារីខ្មែរ មិនមែនអឺរ៉ុបឡើយ ប៉ុន្តែ អ្នកស្រីថា មិនដឹងទំនាក់ទំនងកូនស្រីគាត់ជាមួយលោកសុខលី ឡើយ ឯនៅថ្ងៃខាងមុខគ្មានអ្នកណាដឹងថា មានរឿងអីកើតឡើងទេ…។

មហាជនជាច្រើនបានសម្តែងការអបអរសាទរចំពោះឱក សុគន្ធកញ្ញា ថានាងជាអ្នកចម្រៀងស្រីដ៏ល្បីល្បាញខ្លាំងជាងគេ នៅរយៈពេល៧ឆ្នាំចុងក្រោយនេះ ហេតុនេះហើយការមានសង្សារជាអ្នកដឹកនាំកម្មវិធីទូរទស្សន៍ដ៏ខ្លាំងម្នាក់ ដូចលោកអ៊ឹង សុខលី នោះ គឺពិតជាស័ក្តិសមខ្លាំងណាស់។ ប៉ុន្តែ អ្នកខ្លះទៀត បែរជាធ្វើការរិះគន់ថា សុគន្ធកញ្ញា ហាក់មានស្នេហាចម្រូងចម្រាស ព្រោះផ្តាច់ស្នេហ៍ពីសង្សារចាស់ លោករ៉េត ធីដូណា មកភ្ជាប់ស្នេហ៍ថ្មីជាមួយលោកអ៊ឹង សុខលី ដែលជាមិត្តភក្តិរបស់លោកដូណា ទៅវិញ ហេតុតែចង់ល្បី និងចង់បានខ្នងបង្អែកនៅហង្សមាស…។

យ៉ាងណា ការរិះគន់ទាំងនោះហាក់មិនត្រូវគ្រប់ចំណុចឡើយ ព្រោះថា បើសុគន្ធកញ្ញា មិនខ្លាំង ក៏ហង្សមាស មិនអាចលើកនាងកើតដែរ ហើយតាំងពីឡើងកូដដល់កំពូលមក សុគន្ធកញ្ញា ត្រូវបានគេសន្និដ្ឋានថា នាងរកប្រាក់ចំណូលបានក្នុង១ខែ យ៉ាងតិចបំផុត ៣ម៉ឺនដុល្លារ ព្រោះតម្លៃខ្លួននាងច្រៀង១កម្មវិធី ស៊ីថ្លៃ៣ពាន់ដុល្លារ…៕

 

អត្ថបទមុនៗ

 

តារាចម្រៀង ពិធីការិនីល្បីៗ បង្ហាញមុខក្នុងការប្រគំតន្ដ្រីព្រឹត្តិការណ៍កីឡាកងយោធពលខេមរភូមិន្ទ លើកទី២

ការប្រគំតន្ដ្រីនៅកោះពេជ្រ ដែលធ្វើ២ថ្ងៃជាប់គ្នា គឺនៅថ្ងៃទី១៣និង១៤ ខែមករា ឆ្នាំ២០១៨ ដើម្បីក្នុងព្រឹត្តិការណ៍ការតាំងពិពរណ៍ និងប្រកួតកីឡាកងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៨ ព្រមជាមួយ ការអបអរសាទរទិវាបុណ្យជាតិ ៧មករា ឆ្នាំ២០១៨ និងប្រមូលមូលនិធិគាំទ្រសមាគមអតីតយុទ្ធជនកម្ពុជា នោះ មានតារាល្បីៗជាច្រើនបានចូលរួមច្រៀង ដូចជា លោកព្រាប សុវត្ថិ , ខេមរៈ សិរីមន្ដ, សុះ ម៉ាច, ឈឿន ឧត្តម, ហួរ ឡាវី, ខេម, នី រតនា, វ៉ាន់ ផល្លី, ពេជ្រ ថាណា, នៅ ស៊ីនឿន, Step, Colour , ឃុន វត្ថា, ងួន ចាន់ដេវីត , សុខ រក្សា, រិន សាវ៉េត, អ៊ុក ណារីម ជាដើម។

ដោយឡែកតារាចម្រៀងស្រីវិញ មានដូចជា អ្នកនាងម៉េង កែវពេជ្ជតា, មាស សុខសោភា , ពេជ្រ សោភា, រ៉េត ស៊ូហ្សាណា, ឈីន រតនៈ, វី ឌីណែត, រ៉ាប៊ី, ចំរើន សុភ័ក្រ, បេប៊ី, ទេព បូព្រឹក្ស, ឈួន សុវណ្ណឆៃ, ឆោម ឆពុំ, កែវ ច័ន្ទសម្ផស្ស, ប៉េងប៉ោង, ប្រម៉ា, កាតុ, រ៉ូលីន ជាដើម។

ចំណែកពិធីករពិធីការិនីវិញ មានដូចជា អ្នកនាងយុគ ចិន្ដា , ឌួង ហ្សូរីដា , ហេង ផាន់ណា, ណាក់ ស្រីណា, រស់ សុធាវី, ខៀវ សានសាណា, លោកសុខ សិរីវឌ្ឍនា, រ៉ាស៊ី , អៀង​វិច្ឆ័យ, អ៊ឹង រដ្ឋា ជាដើម ដែលធ្វើអត្ថាធិប្បាយយ៉ាងស៊ីចង្វាក់គ្នា ជុំវិញប្រធានបទខាងលើនេះ។

ព្រឹត្តិការណ៍កីឡាកងយោធពលខេមរៈភូមិន្ទ ឆ្នាំ២០១៨ នេះ មានការអញ្ជើញចូលរួមពីសម្ដេចអគ្គមហាសេនីបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងឯកឧត្តម ឧត្តមសេនីយឯក ហ៊ុន ម៉ាណែត​ នាយរងសេនាធិការចំរុះនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការរងកងទ័ពជើងគោក ព្រមទាំងមន្ដ្រីយោធាជាច្រើនរូបទៀតផងដែរ ដែលបានទស្សនា និងស្វាគមន៍តារាសិល្បករសម្ដែង ច្រៀងរាំ ដោយរីករាយ រហូតដល់យប់អាធ្រាត្រ៕

 

http://www.nokorthomdaily.com/2018/01/super-stra-sing-59303/

RELATED ARTICLES