Saturday, April 20, 2024
Homeព័ត៌មានជាតិតាឆ្លៀតអីក៏ឆ្លៀតបានយ៉ាងនេះ!!! ឃើញម្តាយឪពុកនាងមិននៅផ្ទះ តាហុច៥ពាន់រៀល អូសដៃចាប់រំលោភ

តាឆ្លៀតអីក៏ឆ្លៀតបានយ៉ាងនេះ!!! ឃើញម្តាយឪពុកនាងមិននៅផ្ទះ តាហុច៥ពាន់រៀល អូសដៃចាប់រំលោភ

ខេត្តកណ្តាល ៖ បុរសវ័យចំណាស់ម្នាក់ឃើញនារីក្រមុំសតិមិនល្អម្នាក់ កំពុងអង្គុយបោកខោអាវក្នុងបន្ទប់ទឹក ដោយគ្មានមនុស្សចាស់នៅផ្ទះ ក៏បែកគំនិតល្បួងហៅនាងក្រមុំមកជួប រួចហុចលុយឱ្យចំនួន៥ពាន់រៀល បន្ទាប់មកក៏ចាប់អូសដៃនារីរងគ្រោះឡើងលើគ្រែចាប់រំលោភ រហូតដល់បានសម្រេច លុះបែកធ្លាយរឿងរ៉ាវ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនយកមកចាត់ការតាមច្បាប់។

ករណីតាចាស់ល្បួងរំលោភនារីក្រមុំ ជាថ្នូរនឹងប្រាក់៥ពាន់រៀលនេះ បានកើតឡើង កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្ទះនារីរងគ្រោះ ស្ថិតក្នុងភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ។

បុរសចំណាស់ល្មោភកាមដែលល្បួងរំលោភក្រមុំសតិមិនល្អរូបនេះ មានឈ្មោះតាំង ហាំង អាយុ៧៤ឆ្នាំ មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។ ចំណែកនារីរងគ្រោះមានអាយុ២៤ឆ្នាំ ជាមនុស្សមានសតិមិនប្រក្រតី មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ នារីរងគ្រោះកំពុងអង្គុយបោកខោអាវនៅក្នុងបន្ទប់ទឹកតែម្នាក់ឯង លុះបន្តិចក្រោយមក ក៏លេចមុខជនសង្ស័យជិះកង់ចូលមកដល់ឃើញនារីរងគ្រោះនៅផ្ទះតែម្នាក់ឯង គ្មានចាស់ទុំនៅជាមួយ ក៏បែកគំនិតលួងលោមហៅនារីរងគ្រោះមកជួប និងហុចប្រាក់ចំនួន៥ពាន់រៀលឱ្យ បន្ទាប់មកក៏អូសដៃនារីរងគ្រោះឡើងលើគ្រែ រួចធ្វើសកម្មភាពចាប់រំលោភរហូតដល់បានសម្រេចតែម្តង។

ប្រភពដដែលបន្តថា ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានហាមនារីរងគ្រោះ កុំឱ្យនិយាយរឿងនេះប្រាប់អ្នកណាដាច់ខាត រួចក៏ប្រញាប់ប្រញាល់ជិះកង់ចាកចេញទៅវិញបាត់ទៅ ចំណែកនារីរងគ្រោះបានទៅបោកខោអាវបន្តទៀត។ លុះដល់វេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃដដែល ខណៈដែលឪពុកម្តាយវិលត្រឡប់មកផ្ទះវិញ នារីរងគ្រោះបានយករឿងនេះប្រាប់ឪពុកម្តាយឱ្យដឹង ទើបធ្វើឱ្យឪពុកម្តាយនារីរងគ្រោះច្រឡោតខឹង នាំកូនស្រីទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលគគីរ ដើម្បីឱ្យជួយអន្តរាគមន៍ និងឈានដល់ការចាប់ខ្លួនជនសង្ស័យបាន នៅវេលាម៉ោង៩និង១៥នាទីយប់ថ្ងៃដដែល នាំយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចអ្វីដែលនារីរងគ្រោះបានចោទប្រកាន់មែន ដោយនៅមុនពេលកើតហេតុ ខ្លួនបានជិះកង់ចេញពីផ្ទះបំណងទៅរកឪពុកម្តាយនារីរងគ្រោះ លុះពេលចូលទៅដល់ មិនជួបឪពុកម្តាយ ឃើញតែកូនស្រីសតិមិនល្អ នៅផ្ទះអង្គុយបោកខោអាវតែម្នាក់ឯង ក៏បែកគំនិតចង់រួមរ័ក ទើបល្បួងឱ្យលុយនាង៥ពាន់រៀល រួចក៏រួមរ័កជាមួយនាងរហូតដល់បានសម្រេចតែម្តង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

 

អត្ថបទមុនៗ

តាអាយុ73ឆ្នាំ ចាប់រំលោភក្មេងស្រីអាយុ 12ឆ្នាំ នៅកណ្តាលក្រុងស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ បុរសវ័យចំណាស់ម្នាក់ ក្រោយពីផឹកស្រាស្រវឹងជោកដើរកាត់ផ្ទះក្មេងស្រីម្នាក់ ឃើញនៅតែម្នាក់ឯង ក៏កើតមានអារម្មណ៍តណ្ហាលបចូលទៅចាប់រំលោភសេពសន្ថវៈក្មេងស្រីនៅក្នុងខ្ទម តែត្រូវអ្នកភូមិប្រទះឃើញស្រែកឆោឡោផ្អើលសមត្ថកិច្ចចាប់ក្របួចជាប់ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ នៅចំណុចខ្ទមស្នាក់នៅ របស់ក្មេងស្រីរងគ្រោះ ស្ថិតនៅកណ្តាលក្រុងស្ទឹងត្រែង។

បុរសចំណាស់ល្មោភកាមដែលចាប់រំលោភសេពសន្ថវៈក្មេងស្រីនោះ មានឈ្មោះប៉ុល គី អាយុ៧៣ឆ្នាំ។ ចំណែកក្មេងស្រីរងគ្រោះ មានអាយុ១២ឆ្នាំ ជាជនជាតិវៀតណាម។ អ្នកទាំង២ មានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើជាមួយគ្នា។

តាមប្រភពីកន្លែងកើតហេតុបានឱ្យដឹងថា បុរសចំណាស់ខាងលើ គឺជាមនុស្សប្រមឹកចូលចិត្តដើរផឹកស្រាស្រវឹងអួទីនួជារៀងរាល់ថ្ងៃ ហើយនៅមុនពេលកើតហេតុ ក្រោយពីផឹកស្រាស្រវឹងធ្លាក់ភ្នែកដើរកាត់ខ្ទមស្នាក់នៅរបស់ក្មេងស្រីរងគ្រោះជាជនជាតិវៀតណាមខាងលើ ឃើញក្មេងស្រីរងគ្រោះនៅតែម្នាក់ឯង មានឱកាសស្ងាត់ល្អ ក៏ចូលទៅធ្វើសកម្មភាពប៉ុនប៉ងចាប់រំលោភសេពសន្ថវៈក្មេងស្រីទាំងកំរោល តែសំណាងល្អ ភ្លាមនោះ មានស្ត្រីជាអ្នកភូមិម្នាក់ប្រទះឃើញ ស្រែកឆោឡោ ធ្វើឱ្យបុរសចំណាស់ភ័យខ្លួនប្រុសរត់គេចខ្លួន តែត្រូវអ្នកភូមិព័ទ្ធចាប់ប្រគល់ឱ្យសមត្ថកិច្ចតែម្តង។

តាមសម្តីស្ត្រីឈ្មោះព្រឿង រស់នៅក្បែរខ្ទមក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុគាត់ឃើញបុរសចំណាស់ខាងលើ ដើរតាមផ្លូវទាំងអាការស្រវឹងទ្រេតទ្រោត តែមិនបានចាប់អារម្មណ៍អ្វីទេ លុះបន្តិច ក្រោយមកក៏ឮសម្រែកក្មេងស្រីរងគ្រាះស្រែក ទើបគាត់បានស្ទុះទៅមើលក៏ឃើញជនសង្ស័យ កំពុងប៉ុនប៉ងរំលោភក្មេងស្រីរងគ្រោះ ទើបគាត់បានស្រែកហៅអ្នកភូមិឱ្យជួយ ហើយក៏ព័ទ្ធចាប់ជនសង្ស័យបានប្រគល់ឱ្យសមត្ថកិច្ច។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះនាំខ្លួនជនសង្ស័យទៅសាកសួរ ហើយជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែន មូលហេតុដោយសារតែខ្លួនស្រវឹងស្រាខ្លាំងពេក។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

 

http://www.nokorthomdaily.com/2018/01/16012018506/

RELATED ARTICLES