Sunday, December 22, 2024
Homeព័ត៌មានជាតិមេធាវី​សម្តេច​ហេង សំរិន ប្តឹង​ឧទ្ធរណ៍ ចំពោះ​សាល​ក្រម​ពាក់​ព័ន្ធ​លោក​សម រង្ស៊ី

មេធាវី​សម្តេច​ហេង សំរិន ប្តឹង​ឧទ្ធរណ៍ ចំពោះ​សាល​ក្រម​ពាក់​ព័ន្ធ​លោក​សម រង្ស៊ី

ភ្នំពេញ ៖ មេធាវីតំណាងអាណត្តិរបស់ សម្តេចហេង សំរិន ប្រធានរដ្ឋសភា លោកគី តិច បានសម្រេចប្តឹងឧទ្ធរណ៍ចំពោះសាលក្រមរបស់ សាលាដំបូងរាជធានីភ្នំពេញ ដែលបានសម្រេច ឱ្យលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះ ជាតិ សងជំងឺចិត្តទៅសម្តេចហេង សំរិន ជាដើម បណ្តឹងចំនួន១៥០លានរៀល។

ពាក្យបណ្តឹងឧទ្ធរណ៍របស់លោកមេធាវី គី តិច ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦ មាន ខ្លឹមសារថា “ខ្ញុំបាទមេធាវី គី តិច អត្តលេខ ១៥៦ មានការិយាល័យ ក្រុមហ៊ុនមេធាវីកម្ពុជា 9ជាមបៀដិា ឡាឹ ធិរមប តាំងនៅអគារលេខ ១៥៩-១៦១ ផ្លូវលេខ១១៣ សង្កាត់បឹងកេង- កង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាមេធាវី តំណាងដោយអាណត្តិរបស់សម្តេចអគ្គមហា- ពញាចក្រី ហេង សំរិន។

សូមគោរពជូនលោកប្រធានសាលាដំបូង រាជធានីភ្នំពេញ

កម្មវត្ថុ ៖ ប្តឹងឧទ្ធរណ៍ចំពោះសាលក្រម លេខ១៨៩២ “ត” ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០១៦ របស់សាលាដំបូងរាជធានីភ្នំពេញ។

យោង ៖ ក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា

-សំណុំរឿងព្រហ្មទណ្ឌលេខ៤៥៩៦ ចុះ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ របស់សាលាដំបូងរាជធានីភ្នំពេញ

-សាលក្រមលេខ១៨៩២ “ត” ចុះថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៦ របស់សាលាដំបូង រាជធានីភ្នំពេញ

-លិខិតប្រគល់សិទ្ធិតំណាងដោយអាណត្តិ របស់សម្តេចអគ្គមហាពញាចក្រីហេង សំរិន ចុះថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥។

តបតាមកម្មវត្ថុនិងយោងខាងលើ ខ្ញុំបាទ សូមជម្រាបជូនលោកប្រធាន មេត្តាជ្រាបថា នៅក្នុងវិនិច្ឆ័យសេចក្តី ចំណុច២ នៃសាលក្រម លេខ១៨៩២ “ត” ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០១៦ របស់សាលាដំបូងរាជធានីភ្នំពេញ បាន សម្រេចឱ្យជនជាប់ចោទឈ្មោះសម រង្ស៊ី ភេទ ប្រុស អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ សងសំណង ជំងឺចិត្តជាប្រាក់ចំនួន១៥០០០០០០០ (មួយ រយហាសិបលាន) រៀល ទៅដើមបណ្តឹងរដ្ឋប្ប- វេណី សម្តេចអគ្គមហាពញាចក្រី ហេង សំរិន។

ដោយហេតុថា ការសម្រេចអំពីសំណង ជំងឺចិត្តខាងលើ មិនទាន់ផ្តល់យុត្តិធម៌ពេញលេញ ចំពោះព្យសនកម្មដែលបានខូចខាតដល់កិត្តិយស និងកិត្តិស័ព្ទរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដែលជាថ្នាក់ដឹកនាំកំពូល កាលពី អំឡុងពេលក្រោយឆ្នាំ១៩៧៩ និងក្នុងពេល បច្ចុប្បន្ននេះ។

ហេតុដូច្នេះក្នុងនាមជាមេធាវីតំណាងដោយ អាណត្តិរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ខ្ញុំបាទសូមប្តឹងឧទ្ធរណ៍ចំពោះសាលក្រម លេខ១៨៩២ “ត” ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០១៦ របស់សាលាដំបូងរាជធានីភ្នំពេញ ត្រង់ ចំណុច២ នៃវិនិច្ឆ័យសេចក្តី។

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមលោកប្រធាន មេត្តាទទួលពាក្យបណ្តឹង របស់ខ្ញុំបាទ ដោយការអនុគ្រោះ”៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES