ស្រីស្រស់២នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន ព្រោះតែធ្វើរឿងមួយនេះ

ភ្នំពេញ ៖  ជនសង្ស័យ​ស្រី​២នាក់​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋានខណ្ឌ​ដង្កោ​ បន្ទាប់​ពី​ឆែក​ឆេរ​ក្នុងបន្ទប់ជួល រក​ឃើញ​នូវ​ថ្នាំញៀនប្រភេទ​ក្រាមពណ៌ស​ថ្លា ​ចំនួន​១១កញ្ចប់តូច​។

ហេតុ​ការ​ណ៍ឃាត់ខ្លួ​នជនសង្ស័យទាំង២នាក់​នេះ​ បានធ្វើ​ឡើង​នៅវេលាម៉ោង​៤និង៣០រសៀល ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០១៨ ចំណុចផ្លូវ​លំ​ ភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។​

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាន ទី១. ឈ្មោះមុំ សុខចន្ថា អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកើតហេតុខាងលើ ទី២. ឈ្មោះសៅ បុប្ផា អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅជាមួយគ្នា។

បើ​តាម​សម្តី​លោក​អធិការ​រង​ ជា​ង​ ហុកសែ​ បានឲ្យដឹងថា​ មុន​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២នាក់នោះ​បាន​  រូប​លោក​បានទទួល​ដំណឹង​ពី​ប្រជាពលរដ្ឋ​ដែលរស់នៅ​ក្នុង​ភូមិ​ខាង​លើ​ថា​ មានជនសង្ស័យស្រី២នាក់រកសុីជួញដូរថ្នាំញៀនយ៉ាងសកម្មនៅក្នុងភូមិ ដោយមានការរាយការណ៍ពីប្រជាពលរដ្ឋបែបនេះ រូប​លោក​បានដឹក​នាំ​កម្លាំង​នៃ​អធិការដ្ឋានខណ្ឌ​ដង្កោសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលព្រែកកំពឹស ចុះ​ទៅឆែកឆេរនៅក្នុងបន្ទប់ជួលជនសង្ស័យ ​ ស្រាប់​តែរក​ឃើញ​ថ្នាំ​ប្រភេទ​ក្រាមពណ៌ស​ថ្លា​ ចំនួន​១១កញ្ចប់តូច​ សង្ស័យ​ជា​សារធាតុ​ញៀន​ និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿង​ញៀន​មួយចំនួនទៀត។ ហើយ​សមត្ថកិច្ចក៏បាន​នាំខ្លួន​យក​ទៅ​ធ្វើ​ការ​សាកសួ​រ​នៅ​ប៉ុស្តិ៍នគបាល​ព្រែកកំពឹស រួចបានយកមកទៅ​សាកសួរ​បន្ត​ទៀត​នៅអធិការខណ្ឌដង្កោ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​ទាំង​២នាក់នោះ​បាន​ សារភាពថា​ ពួក​គេពិត​ជាបានធ្វើសកម្មភាព​ចែកចាយ​ និង​ប្រើប្រាស់​គ្រឿង​ញៀន​ទាំង​នេះ​ពិត​ប្រាកដមែន​។

សមត្ថកិច្ចបាន​ដកហូត​ថ្នាំប្រភេទ​ក្រាមពណ៌ស​ថ្លា​ ចំនួន​១១កញ្ចប់តូច​  ថង់​សម្រាប់​ច្រក​ថ្នាំមួយ​ចំនួន​ និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿង​ញៀន​មួយ​ចំនួន​ថែមទៀត​។

ក្រោយ​ពេលកើត​ហេតុ​ បន្ទាប់​ពី​សាកសួររួច​ ជនសង្ស័យព្រមទាំង​វត្ថុតាំង​ ត្រូវ​សមត្ថកិច្ច​កសាង​សំណុុំរឿង​បញ្ជូន និងឃុំ​ខ្លួន​នៅ​អធិការដ្ធានខណ្ឌ​ដង្កោ​ ដើម្បី​បញ្ជូន​ទៅ​តុលាការ​៕

 

អត្ថបទមុនៗ

ខ្លោចចិត្តអាណិតលោកតា!!! អាយុ៨០ឆ្នាំទៅហើយ ដោយសារមិនចង់ឲ្យកូនចៅពិបាក រកសុីរត់ម៉ូតូឌុបចិញ្ចឹមជីវិតខ្លួនឯង ត្រូវរថយន្តកៀររងរបួស

ភ្នំពេញ ៖ លោកតាវយ័ជាង៨០ឆ្នាំម្នាក់ ដោយសារមិនចង់ឲ្យពិបាកដល់កូនចៅ បានឆ្លៀតចេញពីផ្ទះមករត់ម៉ូឌុប ខណៈដែលកំពុងតែជិះស្វែងរកម៉ូយ ត្រូវរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបានបុកគាត់ បណ្តាលឲ្យម៉ូតូរបស់គាត់ដួលសង្កត់ពីលើរងរបួសស្រាល ហើយរថយន្តបង្កខាងលើមិនបានចុះមកជួយលើកគាត់នោះទេ បែរជាព្យាយាមបើករត់គេច មិនមានការទទួលខុសត្រូវ។

ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧និ៣០នាទីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ហៅផ្លូវព្រះមុន្នីរ៉េត ភូមិទ្រា៣ សង្កាត់ស្ទឹងមានជយ័១ ខណ្ឌមានជ័យ។

ប្រភពពត៍មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញលោកតារងគ្រោះខាងលើជិះម៉ូតូមួយគ្រឿង ម៉ាកសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1A-6586 ធ្វើដំណើរពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿង មិនស្គាល់ម៉ាក ធ្វើដំណើរស្របទិសគ្នា បានបើកកៀរគាត់ពីក្រោយ បណ្តាលឲ្យដួលម៉ូតូសង្កត់លើគាត់ ហើយរថយន្តបង្កបានបើករត់គេចខ្លួនដោយសុវត្ថិភាព។

ក្រោយពេលកើតហេតុ ពុំឃើញមានសមត្ថកិច្ចណាម្នាក់ចុះទៅកន្លែងកើតហេតុនោះទេ។ ដោយមានការអាណិតអាសូរពីបងប្អូនប្រជាពលរដ្ឋដែលនៅក្បែរនោះ បានទំនាក់ទំនងទូរសព្ទ័ទៅក្រុមគ្រួសាររបស់គាត់មកដឹកគាត់យកទៅសំរាកព្យាបាលនៅមន្ទីរពេទ្យឯកជន៕

 

http://www.nokorthomdaily.com/2018/01/acidence-59727/