Friday, March 29, 2024
Homeព័ត៌មានជាតិប្រុសព្រានលបចាប់រំលោភកូនក្រមុំ ១យប់៣ដង កូនកំលោះខកចិត្តវេចបង្វេចទៅផ្ទះ ទារបណ្ណាការ១៤០០ដុល្លារ

ប្រុសព្រានលបចាប់រំលោភកូនក្រមុំ ១យប់៣ដង កូនកំលោះខកចិត្តវេចបង្វេចទៅផ្ទះ ទារបណ្ណាការ១៤០០ដុល្លារ

ខេត្តព្រៃវែង ៖ រឿងរ៉ាវដ៏គួរឱ្យហួសចិត្ត ដែលយុវជនកំហូចម្នាក់បានបន្លំខ្លួនជាកូនកំលោះ លបឡើងទៅរួមរ័កជាមួយកូនក្រមុំ ឯកូនក្រមុំនឹកស្មានថាជាអនាគតប្តី ក៏បណ្តោយខ្លួនឱ្យប្រុសកំហូចរួមរ័កដល់ទៅ៣ដង ក្នុង១យប់នោះ ក្រោយបែកធ្លាយរឿងរ៉ាវ ធ្វើឱ្យសាមីខ្លួនកូនកំលោះខឹងច្រឡោតយ៉ាងខ្លាំង រហូតដល់សម្រេចរំសាយមង្គលការ រួចវេចបង្វេចត្រឡប់ទៅផ្ទះវិញ  តែក៏មិនភ្លេចទាមទារបណ្ណាការពីម្តាយខាងស្រី ចំនួន១៤០០ដុល្លារមកវិញ ប៉ុន្តែក្រុមគ្រួសារខាងស្រីបានអះអាងថា គ្មានលុយទេ ព្រោះចាត់ចែងពិធីមង្គលការអស់ហើយ ទើបធ្វើឱ្យរឿងមួយនេះកំពុងកើតមានការចម្រូងចម្រាសយ៉ាងខ្លាំង បើទោះជាអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចបានព្យាយាមជួយធ្វើការសម្របសម្រួលយ៉ាងណាក្តី។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង  នៅចំណុចផ្ទះរៀបមង្គលការមួយកន្លែង ស្ថិតក្នុងភូមិឆ្ពឹះ ឃុំថ្មពូន ស្រុកកញ្ជ្រៀច ដោយយុវជនម្នាក់បានលបឡើងទៅរួមរ័កជាមួយកូនក្រមុំ ឯកូនក្រមុំនឹកស្មានថាជាអនាគតប្តី ក៏បណ្តោយខ្លួនឱ្យប្រុសកំហូចរួមរ័កដល់ទៅ៣ដង ក្នុង១យប់ លុះព្រឹកឡើង ប្រុសព្រានបាក់កម្លាំងដេកលក់ជ្រុល ក៏ត្រូវភាគីស្រីជាកូនក្រមុំភ្ញាក់មើលឃើញថា មិនមែនជាប្តី ក៏ស្រែកឆោឡោថា មានគេបន្លំធ្វើជាកូនកំលោះ ចូលមកផ្សំដំណេកជាមួយនាង។

ប្រុសព្រានដែលបន្លំខ្លួនធ្វើកូនកំលោះចូលទៅរួមរ័កជាមួយកូនក្រមុំរហូតបានសម្រេច៣ដងនោះ មានឈ្មោះឈឺន ចាន់សេង អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកនារីរងគ្រោះជាកូនក្រមុំ មានឈ្មោះ ប.ស.ជ.ន អាយុ១៨ឆ្នាំ មានលំនៅជាប់របងផ្ទះគ្នាជាមួយផ្ទះជនសង្ស័យ។ ដោយឡែកយុវជនជាកូនកំលោះ មានឈ្មោះសឹម បញ្ញា អាយុ១៩ឆ្នាំ រស់នៅភូមិជើងទឹក សង្កាត់ជើងទឹក ក្រុងព្រៃវែង។

ក្រោយផ្ទុះឡើងនូវរឿងអាស្រូវខាងលើនេះ ក្រុមគ្រួសារខាងប្រុសបានវេចបង្វេចត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញហើយ ដោយបានសម្រេចរំសាយមង្គលការចោល និងបានបដិសេធមិនទទួលនារីរងគ្រោះជាកូនក្រមុំនោះជាកូនប្រសារនោះទេ ហើយក៏មិនអនុញ្ញាតឱ្យកូនកំលោះទទួលស្គាល់នារីរងគ្រោះជាប្រពន្ធដែរ មិនតែប៉ុណ្ណោះនៅបានទាមទារសំណងថ្លៃបណ្ណាការចំនួន១៤០០ដុល្លារទៀតផង។

លោកពៅ ជីវី ស្នងការរងនគរបាលខេត្តព្រៃវែង បានបញ្ជាក់ថា ជនសង្ស័យបានសារភាពថា គេបានលួចស្រឡាញ់នារីជាកូនក្រមុំនោះយូរមកហើយ ប៉ុន្តែឪពុកម្តាយរបស់គេក្រីក្រពេក មិនហ៊ានចូលស្តីដណ្តឹងនាងនោះទេ។ នៅថ្ងៃនារីរងគ្រោះចូលរោងការ គេបានលួចមើលនាង និងបុរសជាកូនកំលោះស្ទើរគ្រប់សកម្មភាពទាំងអស់ ព្រោះផ្ទះរបស់គេនៅក្បែរផ្ទះកូនក្រមុំ។ លុះពេលឃើញនារីរងគ្រោះជាកូនក្រមុំចូលទៅក្នុងបន្ទប់របស់នាង ចំណែកកូនកំលោះនៅបន្តផឹកស៊ីជាមួយបងប្អូនសាច់ញាតិនៅក្រោមរោងការក្បែរផ្ទះ ឃើញឱកាសល្អ រូបគេក៏បន្លំខ្លួនជាកូនកំលោះ ចូលទៅរួមរ័កជាមួយកូនក្រមុំរហូតដល់បានសម្រេចរហូតដល់ទៅ៣ដង ហើយបន្តដេកលង់លក់ជាមួយនារីរងគ្រោះរហូតទៀបភ្លឺ ទើបស្ត្រីរងគ្រោះដឹង ហើយស្រែកហៅឪពុកម្តាយស្ទុះមកចាប់គេក្នុងបន្ទប់តែម្តង។

លោកសៅ ចាន់ថា អធិការស្រុកកញ្ជ្រៀច បានបញ្ជាក់ថា ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ននៅក្នុងពន្ធនាគារខេត្តព្រៃវែង កាលពីល្ងាចថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០១៧ តាមដីកាបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្នលេខ២១ ចុះថ្ងៃ១៧ ខែមករា  ឆ្នាំ២០១៨ របស់លោកភា ជា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រៃវែង ដែលបានសម្រេចចោទប្រកាន់ពីបទ “រំលោភសេពសន្ថវៈ” ដោយផ្អែកលើមាត្រា២៣៩ នៃក្រមព្រហ្មទណ្ឌ ដែលអាចជាប់គុកពី៥ឆ្នាំ ទៅ១០ឆ្នាំ។

អ្នកស្រីលាត ឈាត មេភូមិឆ្ពឹស បានបញ្ជាក់ថា ក្រោយកើតរឿងរ៉ាវដ៏អាក្រក់នេះក្រុមគ្រួសារខាងកូនកំលោះ បានបដិសេធនារីរងគ្រោះ ជាកូនប្រសា និងមិនអនុញ្ញាតឱ្យកូនកំលោះដែលជាកូនប្រុសរបស់ពួកគេទទួលស្គាល់នារីរងគ្រោះជាប្រពន្ធឡើយ មិនតែប៉ុណ្ណោះបានទាមទារឱ្យខាងឪពុកម្តាយស្ត្រីជាកូនក្រមុំរងគ្រោះ សងថ្លៃបណ្ណាការចំនួន១៤០០ដុល្លារថែមទៀត។ អ្នកស្រីបន្តថា ករណីនេះយើងមានការអាណិតអាសូរចំពោះនារីរងគ្រោះជាកូនក្រមុំ និងក្រុមគ្រួសាររបស់នាងខ្លាំងណាស់ ព្រោះនេះជាក្តីអាម៉ាស់មួយដ៏ធំ។ ឪពុកម្តាយខាងប្រុសបាននាំកូនប្រុសរបស់ពួកគេត្រឡប់ទៅស្រុកវិញ ដោយមិននិយាយស្តីអ្វីទាំងអស់ ក្រៅពីទារប្រាក់បណ្ណាការវិញចំនួន១៤០០ដុល្លារ។

គួររំលឹកថា កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ខណៈដែលក្រុមគ្រួសារម្ចាស់ដើមការទាំងសងខាង កំពុងតែរវល់រៀបចំផ្ទះ ចំណែកអ្នកខ្លះដេកមិនទាន់ភ្ញាក់ផង ស្រាប់តែឮសំឡេងកូនក្រមុំស្រែកចេញពីបន្ទប់មកថា មានគេបន្លំធ្វើកូនកំលោះចូលចាប់រំលោភសេពសន្ថវៈនាង ធ្វើឱ្យសាច់ញាតិផ្អើលឆោឡោ ស្ទុះចូលទៅមើល ក៏ប្រទះឃើញជនសង្ស័យឈ្មោះឈឺន ចាន់សេង កំពុងដេកសន្ធឹងសន្ធៃទាំងអាក្រាតកាយនៅក្នុងបន្ទប់ ទើបនាំគ្នាចាប់ប្រគល់ឱ្យសមត្ថកិច្ចតែម្តង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ នៅក្នុងលំនៅឋានរបស់នារីរងគ្រោះមានរៀបចំពិធីសូត្រមន្តចូលរោងការ។ លុះដល់យប់បន្តិច ក៏មានពិធីហូបចុកផឹកស៊ី រាំធុងបាស់យ៉ាងសប្បាយក្អាកក្អាយ ដើម្បីកំដររោង។ ចំណែកជនសង្ស័យឈ្មោះឈឺន ចាន់សេង ក៏បានទៅឈរមើលគេផឹកស៊ីរាំកម្សាន្តដែរ ព្រោះផ្ទះនៅជិតខាងគ្នា។ លុះដល់វេលាម៉ោង១០យប់ថ្ងៃដដែល ខណៈដែលកូនកំលោះកំពុងផឹកស៊ីនៅខាងក្រោម នារីរងគ្រោះជាកូនក្រមុំក៏បានឡើងទៅដេកតែម្នាក់ឯងនៅក្នុងបន្ទប់ ដែលត្រូវបានរៀបចំសម្រាប់ឱ្យគូស្វាមីភរិយាថ្មោងថ្មីផ្សំដំណេក។

ប្រភពដដែលបានបន្តថា នៅពេលឃើញកូនកំលោះកំពុងបន្តផឹកស៊ីរាំរែក កំដរមិត្តភក្តិ និងសាច់ញាតិក្នុងរោងការ ទើបធ្វើឱ្យជនសង្ស័យមានឱកាសល្អ ក៏បន្លំខ្លួនលបចូលទៅក្នុងបន្ទប់ផ្សំដំណេក បន្លំធ្វើជាកូនកំលោះ ហើយផ្សំដំណេកជាមួយកូនក្រមុំតែម្តង។ នៅពេលនេះ នារីរងគ្រោះនឹកស្មានថា ជាអនាគតប្តី ទើបគិតថា មុនក្រោយគង់តែជាប្តី ក៏បើកឱ្យប្រុសថ្លៃរួមរ័កតាមចិត្ត រហូតដល់បានសម្រេចដល់ទៅ៣ដង ក្នុង១យប់ លុះភ្លឺឡើង ទើបកូនក្រមុំដឹងថា មិនមែនប្តី ក៏ស្រែកឆោឡោឡើងផ្អើលអស់មនុស្សនៅក្នុងផ្ទះ នាំគ្នាឡើងទៅចាប់ប្រគល់ឱ្យសមត្ថកិច្ចតែម្តង។

តាមសម្តីនារីរងគ្រោះជាកូនក្រមុំ បានឱ្យដឹងថា នៅមុនពេលកើតហេតុ នាងបានចូលទៅដេកនៅក្នុងបន្ទប់ផ្សំដំណេកតែម្នាក់ឯង ដោយបិទភ្លើងងងឹតឈឹង ព្រោះទម្លាប់របស់នាងមិនដែលដេកបើកភ្លើងទេ។ លុះពេលដែលយុវជនកំហូចនេះចូលទៅក្នុងបន្ទប់នោះ រូបនាងក៏បានដឹងដែរ ប៉ុន្តែដោយសារក្នុងបន្ទប់បិទភ្លើង មើលមិនឃើញមុខ ណាមួយនាងស្មានថាជាកូនកំលោះ ទើបបណ្តោយខ្លួនឱ្យប្រុសកំហូចនោះរួមរ័កជាមួយនាង ដោយមិនហ៊ានប្រកែក ព្រោះគិតថាជាប្តី ហើយក្នុង១យប់នោះ ប្រុសកំហូចនោះបានរួមរ័កជាមួយនាងដល់ទៅ៣ដង។ លុះដល់ភ្លឺឡើង នាងភ្ញាក់ពីដេកឃើញអ្នកដេកជាមួយ មិនមែនជាប្តី ទើបស្រែកឆោឡោឡើង។

នៅចំពោះមុខសមត្ថកិច្ច យុវជនកំហូច ឈ្មោះឈឺន ចាន់សេង បានឆ្លើយសារភាពថា តាមពិតរូបគេបានលួចកួចចិត្តប្រតិព័ទ្ធលើនារីរងគ្រោះជាយូរមកហើយ ព្រោះរស់នៅជាប់របងផ្ទះគ្នា ឃើញមុខរាល់ថ្ងៃយូរទៅក៏បាក់ចិត្តស្រលាញ់ គ្រាន់តែមិនហ៊ានសារភាព។ ដឹងអី! ស្រីថ្លៃត្រូវប្រុសថ្មីចូលស្តីដណ្តឹង និងត្រូវឪពុកម្តាយយល់ព្រមលើកឱ្យរៀបការប្តីបាត់ ទើបធ្វើឱ្យរូបគេនឹកស្តាយរកអ្វីមកនិយាយមិនត្រូវ។

ជនសង្ស័យបានសារភាពទៀតថា លុះមកដល់ថ្ងៃសូត្រមន្តចូលរោងការ មានកម្មវិធីផឹកស៊ីរាំធុងបាស់ ហើយរូបគេក៏បានទៅឈរមើលគេរាំរែកដែរ លុះឃើញកូនក្រមុំឡើងទៅដេក ចំណែកកូនកំលោះនៅបន្តផឹកស៊ីរាំរែកនៅឡើយ ក៏បែកគំនិតឆ្លៀតឱកាសបន្លំខ្លួនធ្វើជាកូនកំលោះ លបចូលទៅក្នុងបន្ទប់សុំកូនក្រមុំផ្សំដំណេកជាមួយនាងតែម្តង។ ប៉ុន្តែដោយសារចិត្តស្រលាញ់ស្រីថ្លៃលើសលប់ ទើបធ្វើឱ្យគេសម្រុកយ៉ាងខ្លាំង រហូតដល់បានសម្រេច៣ដង ក្នុងមួយយប់ ជាហេតុធ្វើឱ្យរូបគេបាក់កម្លាំង ដេកលក់ជ្រុលរហូតទល់ភ្លឺ ធ្វើឱ្យនារីរងគ្រោះ ជាកូនក្រមុំភ្ញាក់ពីដេកមុន ឃើញថា មិនមែនជាកូនកំលោះ ក៏ស្រែកឆោឡោផ្អើលដល់ក្រុមគ្រួសារ ចាប់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចតែម្តង៕

 

អត្ថបទមុនៗ

កូនស្រីពពោះ២ខែ ម៉ែចាប់សែន

តាមការស្រាវជ្រាវល្បែងស្នេហ៍ ឆក់កណ្តៀតតាមគុម្ពោតព្រៃ មាត់បឹង លើភ្លឺស្រែ លើពំនូកចំបើង ក្បែរគុម្ពចេកមាន ឱជារសឈ្ងុយឆ្ងាញ់ជាងល្បែងស្នេហ៍លើគ្រែពូក ក្នុងបន្ទប់សណ្ឋាគារឆ្ងាយណាស់ បើបានភ្លក្ស ម្តងច្បាស់ជាគូស្នេហ៍នោះ ញៀនញ៉ាមមិនខាន។ ដោយសារតែ រឿងឆ្ងាញ់ជាប់មាត់យ៉ាងនេះហើយ បានជាគូស្នេហ៍នេះ ណាត់ជួបគ្នាតាមគុម្ពោតព្រៃក្រោយផ្ទះ រហូតនាងក្រមុំមានផ្ទៃពោះ២ខែ ម៉ែឆេះដុំ ធ្វើអ្វីកូនមិនកើត ក៏ចាប់សែនឱ្យបានគ្នាជាប្តីប្រពន្ធទៅ…។

នាងកែន ចាន់ថន អាយុ២១ឆ្នាំ រស់នៅភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុក ទឹកឈូ ខេត្តកំពត បានរៀបរាប់ថា នាងជាកូនទី៥ ក្នុងចំណោមបងប្អូន៩នាក់ (ប្រុស២ ស្រី៧) ឪពុកស្លាប់ នៅតែម្តាយឈ្មោះទូច ផូ អាយុ៥៣ឆ្នាំ ជាកសិករ ក្រីក្រ។ នាងរៀនសូត្របានត្រឹមថ្នាក់ទី៥ មិនចប់បឋមសិក្សាផង ក៏ឈប់ទៅ និងនៅតែផ្ទះជួយការងារស្រែចម្ការ មិនដែលចេញទៅធ្វើការឯណាឆ្ងាយពីស្រុក កំណើតនោះឡើយ។ ចូលវ័យក្រមុំភ្លាម រូបនាងមិនខ្វះកំលោះៗ ទាក់ទងសុំស្នេហ៍ នោះទេ ក្នុងនោះក៏មានកំលោះៗកូនអ្នកមានធូរធារផងដែរ តែដោយគ្មាននិស្ស័យ ជាមួយគ្នា ទើបនាងប្រកែករហូត។ លុះចូលដល់អាយុ១៩ឆ្នាំ ស្រាប់តែមាន កំលោះម្នាក់ឈ្មោះតុង ស៊ុន អាយុបងនាង១ឆ្នាំ មកពីស្រុកឈូក ខេត្តកំពត បានមកធ្វើកម្មករសំណង់ ស្នាក់នៅជាមួយបងប្អូនគេក្បែរផ្ទះនាង បានជួបនាង ក៏ទាក់ទងសុំរាប់អានគ្នាជាមិត្ត។ នាងក៏មិនកំណាញ់អ្វីដែរ ដោយបើកឱកាសឱ្យ គេចេញចូលផ្ទះនាងដោយសេរី លុះយូរៗទៅ ស្រាប់តែគេហ៊ានលួងលោមសុំស្នេហ៍នាងតែម្តង ដោយប្រាប់ ត្រង់ៗថា មិនខ្វះទេក្រមុំៗ នៅស្រុកគេ តែគេមិនស្រលាញ់ លុះបានឃើញនាងក៏ស្រលាញ់ដកចិត្តមិនរួច។

នាងកែន ចាន់ថន និងលោកតុង ស៊ុន
នាងកែន ចាន់ថន បន្តទៀតថា មុនដំបូង នាងប្រយ័ត្នខ្លួនដែរ មិនហ៊ានឱ្យប្រុសស្នេហ៍ប៉ះពាល់ទេ ប៉ុន្តែ ថ្ងៃមួយ ពេលណាត់ជួបគ្នានៅកន្លែងស្ងាត់ ដោយសារតែគេចេះលួងលោមពីរោះផ្អែមល្ហែម និងដៃដល់ផងនោះ ធ្វើឱ្យនាងបាត់បង់ម្ចាស់ការ ក៏ប្រគល់ព្រ់ហ្មចារីឱ្យគេទៅ។ តាំងពីស្គាល់រសជាតិតណ្ហាម្តងមក ពួកនាងក៏ញៀន ញ៉ាមម្តងហើយម្តងទៀត ដោយណាត់ជួបគ្នាតាមព្រៃ ឬក្នុងផ្ទះពេលម៉ែមិននៅ មិនយូរប៉ុន្មានក៏បាត់រដូវ មិន ឃើញធ្លាក់ដូចសព្វដង។ នាងឧស្សាហ៍ក្អួតចង្អោរ ចាញ់បាយចាញ់ទឹក ធ្វើឱ្យម្តាយងឿងឆ្ងល់ ក៏ជំរិតសួរនាង រហូតដល់នាងលាក់មិនជិត ក៏ប្រាប់ម៉ែតាមត្រង់ថា នាងមានផ្ទៃពោះ ២ខែហើយ ជាមួយប្រុសស្នេហ៍នេះ។ មុនដំបូង ម៉ែឆេះដុំខ្លាំងណាស់ គាត់ជេរ និងវាយនាងឆ្អែងឆ្អន់ ទើបហៅប្រុសសង្សារឱ្យចូលខ្លួនដោះស្រាយ ទទួលខុសត្រូវ ដោយបង្គាប់ឱ្យរកលុយមករៀបការ។

នាងកែន ចាន់ថន និងកូន
នាងកែន ចាន់ថន បន្តទៀតថា ពេលហៅសួរនោះ សង្សារបានប្រាប់ថា គេគ្មានលុយទេ តែក៏មិនអាចបែក ពីរូបនាងបានដែរ ហើយបើសិនជាម៉ែបំបែក គេសុខចិត្តសម្លាប់ខ្លួន។ ដោយសារអង្ករក្លាយជាបាយទៅហើយ នោះ ម្តាយនាងលែងគិត ក៏ចាត់ចែងសែនព្រេនមួយព្រឹកឱ្យទៅ ហើយតាំងពីពេលនោះមក ម៉ែមិនសូវជ្រលក់ មាត់ចូលកូនប្រសានោះឡើយ ព្រោះកូនប្រសាក្រពេក រកទីពឹងមិនកើត។ បន្ទាប់ពីនាងសម្រាលបានកូនស្រី មួយជាចំណងដៃ ទើបម៉ែអន់ខឹងបន្តិចវិញ ព្រោះគាត់ស្រលាញ់ចៅជាងកូនទៅទៀត។

លោកតុង ស៊ុន
ដោយឡែក លោកតុង ស៊ុន អាយុ២២ឆ្នាំ ជាប្តី បានឱ្យដឹងថា រូបគេជាកូនពៅក្នុងចំណោមបងប្អូន៧នាក់ ឪពុកស្លាប់ នៅតែម្តាយឈ្មោះង៉ែត រី អាយុ៥៥ឆ្នាំ ជាកសិករ។ គេឈប់រៀនត្រឹមថ្នាក់ទី៣ លុះធំពេញកំលោះ តែងចេញដើរស៊ីឈ្នួលជួលព័ទ្ធគេគ្រប់ច្រកល្ហក ជួនទៅធ្វើកម្មករសំណង់ សូម្បីតែមុខរបររើសអេតចាយ ក៏ធ្លាប់ដែរ។ កន្លងមក គេមិនធ្លាប់មានសង្សារឯណាទេ ទោះបីជាមានក្រមុំៗ ក្នុងភូមិខ្លះឱ្យដៃក៏ដោយ លុះបាន មកជួបនាងក្រមុំចាន់ថន ស្រាប់តែគេបាក់ចិត្តប្រតិព័ទ្ធងាកទៅណាមិនរួច។ គេសារភាពថា ពិតជាបានណាត់ជួប​ មាសស្នេហ៍នៅកន្លែងស្ងាត់ និងបានជ្រុលជ្រួសជ្រលួសផ្លូវប្រាកដមែន រហូតដល់ស្រីថ្លៃមានផ្ទៃពោះ២ខែ ទើប ម៉ែចាប់សែន។ មុនដំបូង ​ម៉ែក្មេកខឹងនឹងគេខ្លាំង ណាស់ និងជេរដៀលកូនស្រីគាត់ថា ស្រលាញ់ប្រុស ក្ររហាម ដើរតែស៊ីឈ្នួលគេ ទីពឹងអ្វីកើត? លុះគាត់ ជេរអស់ចិត្ត ក៏ហៅរូបគេឱ្យទទួលខុសត្រូវ ដែល បានធ្វើឱ្យកូនស្រីគាត់មានផ្ទៃពោះ។ គាត់បង្គាប់ឱ្យ រកលុយរាប់ពាន់ដុល្លារមករៀបការ តែគេប្រាប់ថា មានតែជីវិត ឯលុយគ្មានទេ ធ្វើឱ្យម៉ែទាល់ច្រក ក៏រៀបចំសែនព្រេនមួយព្រឹកឱ្យទៅ។ ឥឡូវពួកគេបានកូនស្រី ម្នាក់ឱ្យយាយព ធ្វើឱ្យយាយលែងសូវខឹងដូចមុន ព្រោះឃើញចៅស្រីស្អាត ហើយបើបានចៅម្នាក់ទៀត គាត់ច្បាស់ជាត្រជាក់ល្អូកមិនខានឡើយ។

អ្នកស្រីទូច ផូ
អ្នកស្រីទូច ផូ អាយុ៥៣ឆ្នាំ ជាម្តាយ បានឱ្យដឹងថា នាងចាន់ថន ជាកូនស្រីគាត់ ពេលធំពេញក្រមុំ មានគេចូលដណ្តឹងតាមច្បាប់ដែរ តែនាងមិនព្រមយក ដឹងអី! បែរជានាងលួចត្រូវរ៉ូវគ្នាជាមួយសង្សារខុស ប្រពៃណី។ មុនដំបូង គាត់ខឹងហុយផ្សែង ព្រោះកូន ស្រីធ្វើឱ្យខូចពូជអម្បូរអស់ លុះយូរៗទៅ ក៏អន់ខឹង ចាប់ក្បាលពួកគេបញ្ជល់តែម្តងទៅ ឱ្យឆាប់ចប់ ឯអនាគតយ៉ាងណានោះ ស្រេចតែពួកគេទៅចុះ។

អ្នកស្រីគឹម ស្រី អាយុ៤៥ឆ្នាំ ជាម្តាយមីង បានឱ្យដឹងថា គូស្នេហ៍ទាំងពីរនេះ គ្មានអ្នកណាចាប់ អារម្មណ៍ថា ពួកគេស្រលាញ់គ្នាលួចលាក់នោះទេ ព្រោះឃើញខាងប្រុសចេញចូល ស្មានថា រាប់អាន គ្នាជាធម្មតា។ លុះបែកធ្លាយរឿងក្មួយស្រីមានផ្ទៃពោះ ២ខែ ម៉ែខឹងដាច់ក្បាលដាច់កន្ទុយបែបនេះ ទើបគាត់ ផ្តល់យោបល់ថា បើអ្វីៗវាជ្រុលក្បាលក្រពើទៅហើយ មិនចាំបាច់រៀបការអ្វីទេ រកតែក្បាលជ្រូក១ សែនព្រេន ជីដូនជីតាកុំឱ្យខឹង វាចប់ទៅហើយ។

អ្នកស្រីគឹម ស្រី
គួរបញ្ជាក់ថា សម័យនេះ រឿងគូស្នេហ៍ទុំមុន ស្រគាល មិនខ្វះទេ តាំងពីក្រុងដល់ស្រែ។ បើនៅ ទីក្រុង គូស្នេហ៍តែងណាត់ជួបគ្នាតាមសណ្ឋាគារ ឬ ផ្ទះសំណាក់ ប៉ុន្តែ បើនៅស្រុកស្រែណាត់ជួបតាមមាត់ បឹង ក្រោមពន្លឺព្រះចន្ទ ឬក្បែរគុម្ពចេកក្រោយផ្ទះ។ ល្បែងស្នេហ៍ទុំមុនស្រគាលនេះ តាមអ្នកធ្លាប់ឆ្លង កាត់ថា ការណាត់ជួបតាមគុម្ពចេក ឬមាត់បឹង មាន ឱជារសឈ្ងុយឆ្ងាញ់ជាងបន្ទប់ម៉ាស៊ីនត្រជាក់ឆ្ងាយ ណាស់ ព្រោះអ្វីៗវាមានលក្ខណៈធម្មជាតិរ៉ូមែនទិក និងស្មោះត្រង់នឹងគ្នាណាស់ ព្រោះគេយកអារក្ស អ្នកតាជាសាក្សី…”៕

http://www.nokorthomdaily.com/2018/01/real-life-00299abc/

RELATED ARTICLES