Saturday, April 20, 2024
Homeព័ត៌មានជាតិដេកក្បែរគ្នាពេញ១យប់ ព្រឹកឡើងប្តីចេញទៅធ្វើការ ត្រឡប់មកវិញដើររក ឃើញប្រពន្ធស្លាប់ក្នុងស្រះទឹក

ដេកក្បែរគ្នាពេញ១យប់ ព្រឹកឡើងប្តីចេញទៅធ្វើការ ត្រឡប់មកវិញដើររក ឃើញប្រពន្ធស្លាប់ក្នុងស្រះទឹក

ខេត្តបន្ទាយមានជ័យ ៖ ប្តីប្រពន្ធជនជាតិខ្មែរ ជាពលករចំណាកស្រុកកំពុងធ្វើការងារនៅលើទឹកដីថៃ បានដេកក្បែរគ្នាពេញមួយយប់ លុះវេលាទៀបភ្លឺ បុរសជាប្តីបានក្រោកចេញទៅធ្វើការងារបាត់ ទុកឱ្យប្រពន្ធដេកក្នុងបន្ទប់តែម្នាក់ឯង លុះពេលត្រឡប់មកវិញ រកប្រពន្ធមិនឃើញ ក៏ដើរទៅមើលនៅស្រះទឹក បែរជាប្រទះឃើញសាកសពប្រពន្ធអណ្តែតក្នុងទឹកស្រះ ដោយមានស្នាមរបួសផ្ទៃមុខ និងមានស្នាមចាប់ច្របាច់កទៀតផង ទើបកើតមានការភ្ញាក់ផ្អើលឡើងថា ជាអំពើឃាតកម្មច្របាច់កសម្លាប់ទម្លាក់ទឹក។

ករណីឃាតកម្មខាងលើនេះ បានកើតឡើង កាលពីវេលាទៀបភ្លឺ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ នៅក្នុងខេត្តប្រាជីនបូរី ប្រទេសថៃ។

ស្ត្រីរងគ្រោះដែលត្រូវឃាតករចិត្តកំណាចច្របាច់កសម្លាប់យ៉ាងព្រៃផ្សៃ មានឈ្មោះខិល ណារី អាយុ៣៥ឆ្នាំ ជាកម្មករផ្នែកខាងចិញ្ចឹមត្រីឱ្យជនជាតិថៃ មានប្តីឈ្មោះងឹន រតនា អាយុ៤២ឆ្នាំ ធ្វើការ និងស្នាក់នៅក្នុងទីតាំងកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ។

តាមប្រភពពីសាច់ញាតិស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា ប្តីប្រពន្ធស្ត្រីរងគ្រោះ មានជីវភាពទីទ័លក្រណាស់ ណាមួយនៅស្រុកកំណើតមិនមានមុខរបរអ្វីច្បាស់លាស់ផង ម៉្យាងដីស្រែក៏គ្មានធ្វើនឹងគេ ទើបពួកគេសម្រេចចិត្តនាំគ្នាធ្វើចំណាកស្រុក ចេញទៅស៊ីឈ្នួលគេនៅក្នុងទឹកដីថៃ មួយរយៈមកហើយ។

ប្រភពដដែលបន្តថា តាមការឱ្យដឹងពីបុរសជាប្តី នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ បុរសជាប្តីបានក្រោកពីដំណេកចេញទៅធ្វើការ ដោយទុកឱ្យប្រពន្ធដេកតែម្នាក់ឯង។ រហូតដល់វេលាម៉ោង១១ព្រឹកថ្ងៃដដែល ពេលត្រឡប់មកពីធ្វើការងារវិញ រកប្រពន្ធមិនឃើញ ក៏នឹកឆ្ងល់ដើររកប្រពន្ធក្បែរៗនោះ ស្រាប់តែប្រទះឃើញសាកសពរបស់ប្រពន្ធនៅក្នុងទឹកស្រះចិញ្ចឹមត្រីជាប់បន្ទប់ស្នាក់ ទើបមានការសង្ស័យថា ស្ត្រីរងគ្រោះត្រូវគេវាយសម្លាប់ រួចលើកទម្លាក់ទឹក ដោយនៅលើរាងកាយសពមានស្នាមជាំលើផ្ទៃមុខ ជាំដៃ និងស្នាមច្របាច់ក។

យ៉ាងណា ក្រោយកើតហេតុឃាតកម្មខាងលើនេះ មានជនសង្ស័យខ្មែរ៣ទៅ៤នាក់ ត្រូវបានសមត្ថកិច្ចថៃហៅសួរនាំ ប៉ុន្តែមិនដឹងថា ជាប់ពាក់ព័ន្ធឬយ៉ាងណានោះទេ៕

 

អត្ថបទមុនៗ

លេងបុកប៊ីយែរចាញ់អស់ម៉ូតូ បែរជាប្រាប់ប្រពន្ធថាត្រូវថ្នាំសណ្តំ

ភ្នំពេញ ៖ បុរសម្នាក់ដោយខ្លាចគេថា មនុស្សអន់ប្រាជ្ញា ពិសេសម៉ែប្រពន្ធស្តីបន្ទោសរឿងលេងបុកប៊ីយែរចាញ់អស់ម៉ូតូមួយគ្រឿង ក៏កុហកក្រុមក្រួសារថា ត្រូវថ្នាំសណ្តំហើយទៅដាក់ពាក្យបណ្តឹង កាលពីវេលាម៉ោង១រសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ ក្នុងខណ្ឌសែនសុខ តែមិនច្បាស់កន្លែងឱ្យប្រាកដ ហើយដើរប្តឹងប៉ូលិស តាំងពីគោកឃ្លាង ខណ្ឌសែនសុខ រហូត មកដល់ប៉ុស្តិ៍ចោមចៅ៣ ចោមចៅ១។

បុរសដែលចាញ់ល្បែងបុកប៊ីយែរអស់ម៉ូតូ ឈ្មោះទួន ភានី អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ មានលំនៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកម៉ូតូដែលគេគាបស៊ីយកទៅបាត់ម៉ាកហុងដាឌ្រីម សេ ១២៥ ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1I-3943។

តាមសម្តីបុរសខាងលើ បាននិយាយប្រាប់ប៉ូលិស ២កន្លែងខុសគ្នា ដោយប្រាប់ប៉ូលិសនៅប៉ុស្តិ៍គោកឃ្លាង ខណ្ឌសែនសុខ ថា គាត់ត្រូវថ្នាំសណ្តំរបស់គេលួចយកម៉ូតូទៅបាត់ តែក្រោយពីប៉ូលិសសាកសួរនៅត្រង់ចំណុចណា បុរសខាងលើប្រាប់ថា ចាញ់ល្បិចបុរសម្នាក់ផ្សេងទៀត មកលួងលោមធានារកការងារធ្វើប្រាក់ខែបាន ច្រើនជាងការងាររោងចក្រ លុះឌុបគ្នាចេញពីភូមិទួលពង្រ រហូតដល់ចំណុចមួយខាងជើង ស្តុបណតប្រីដ ក្នុងខណ្ឌសែនសុខ មិនច្បាស់ទីតាំងឱ្យប្រាកដ ក៏នាំគ្នាចូលលេងល្បែងបុកប៊ីយែរ មុនដំបូងឈ្នះបានលុយ៨០ដុល្លារ ក៏លេងបន្តរហូតអស់ម៉ូតូមួយគ្រឿង។ តែដោយសារចំណុចគោលដៅ ដែលជនរងគ្រោះខាងលើទៅនោះ រកកន្លែងច្បាស់ប្រាកដមិនឃើញ ទើបវិលមកប្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ៣ បុរសខាងលើ បានកុហករៀបរាប់ប្រាប់ប៉ូលិសថា មុនកើតហេតុ ជនសង្ស័យមកលួងលោមបញ្ចុះ បញ្ចូលគាត់ សន្យារកការងារល្អៗ ឱ្យធ្វើប្រាក់ខែបានច្រើន លុះត្រូវរ៉ូវគ្នា ជឿទុកចិត្តគ្នាហើយឌុបគ្នាចេញពីភូមិទួលពង្រ សង្កាត់ចោមចៅ១ ឆ្ពោះទៅផ្លូវមួយខាងជើងស្តុបណតប្រីដ ក្នុងខណ្ឌសែនសុខ ចូលទៅទីតាំងមួយមានតាបប៊ីយែរ ហើយជនសង្ស័យប្រើល្បិចដាក់ថ្នាំយកម៉ូតូទៅបាត់ ទើបគាត់រត់មកដាក់ពាក្យបណ្តឹងឱ្យប៉ូលិសជួយអន្តរាគមន៍។

ប្រភពពីប៉ូលិស បានឱ្យដឹងថា បុរសខាងលើ និយាយរៀរាប់រកឱ្យច្បាស់ប្រាកដមិនឃើញ តែបើស្តាប់ទៅរឿងអង្គហេតុ កើតឡើងមានតែក្នុងសង្កាត់ចោមចៅ១ ឬក្នុងខណ្ឌសែនសុខ ទើបនគរបាលប៉ុស្តិ៍ចោមចៅ៣ ប្រាប់ឱ្យទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅ១វិញ តែតាមការសន្ឋិដ្ឋានរបស់សមត្ថកិច្ច បុរសរូបនេះទំនងជាចាញ់ល្បិចគេលេងបុកប៊ីយែរអស់ម៉ូតូច្រើនជាង ទើបមកដាក់ពាក្យបណ្តឹងប្រាប់ប៉ូលិសថា ត្រូវថ្នាំសណ្តំ ដើម្បីកុំឱ្យក្រុមគ្រួសារឬប្រពន្ធស្តីបន្ទោស៕

 

http://www.nokorthomdaily.com/2018/01/18012018225/

RELATED ARTICLES