Saturday, April 20, 2024
Homeតារាខ្មែរចន ច័ន្ទលក្ខិណា រំភើបចិត្តពេលអតីតប្ដីនិងសង្សារថ្មីស្និទ្ធស្នាលគ្នាខ្លាំង ក្នុងថ្ងៃការប្អូនស្រី

ចន ច័ន្ទលក្ខិណា រំភើបចិត្តពេលអតីតប្ដីនិងសង្សារថ្មីស្និទ្ធស្នាលគ្នាខ្លាំង ក្នុងថ្ងៃការប្អូនស្រី

មង្គលការប្អូនស្រីអ្នកនាងចន ច័ន្ទលក្ខិណា ដែលបានចូលរោងការ កាលពីថ្ងៃទី១៧ ខែមករា នោះ មានតារាសិល្បៈយ៉ាងច្រើនកុះករសម្រុកទៅហែជំនូន ហើយនឹងបន្ដទៅជប់លៀងធំនៅមជ្ឈមណ្ឌលកោះពេជ្រ ២អគារ គឺK&L ដោយមានតារាសិល្បៈល្បីៗរាប់រយនាក់ ដែលនាងចន ច័ន្ទលក្ខិណា បានអញ្ជើញ។

 

គួរកត់សម្គាល់ផងដែរថា នៅថ្ងៃចូលរោងប្អូនស្រីចន ច័ន្ទលក្ខិណា នោះក៏មានការអញ្ជើញចូលរួមពីលោកជំទាវហ៊ុន ស៊ីណាត បងស្រីសម្ដេចតេជោ ហ៊ុន សែន ផងដែរ ហើយអ្នកនាងចន ច័ន្ទលក្ខិណា បាននិយាយដោយរំភើបថា ”ជាមហាកិត្តិយសបំផុតសម្រាប់ក្រុមគ្រួសារនាងខ្ញុំ ក្នុងពិធីមង្គលការប្អូនស្រីពៅរបស់នាងខ្ញុំ ដែលបានលោកជំទាវហ៊ុន ស៊ីណាត ផ្ដល់ជាកិត្តិយសដឹកដៃកូនកំលោះ នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវមីង ដែលមានក្ដីមេត្តា ករុណាចំពោះក្រុមគ្រួសារនាងខ្ញុំ”។ ប៉ុន្ដែអ្វីដែលធ្វើឲ្យចន ច័ន្ទលក្ខិណា កាន់តែរីករាយថែមទៀតនោះ គឺអតីតប្ដី លោកយុត្ថារ៉ា ឆាន្នី ក៏បានចូលរួមកម្មវិធីមង្គលការប្អូនអ្នកនាងដែរ ហើយលោកឆាន្នី និងសង្សារថ្មី (លោកហេង ឡុង)។ អ្នកនាងចន ច័ន្ទលក្ខិណា ថែមទាំងបានរាប់អានគ្នាដោយភាពស្និទ្ធស្នាលទៀតផង ដែលនេះបញ្ជាក់ថា អ្នកទាំង២គ្មានការអាកអន់ចិត្តគ្នាដូចការសង្ស័យរបស់មហាជនទូទៅឡើយ។

លោកឆាន្នី បានចាប់ដៃលោកហេង ឡុង និងថតរូបជាមួយគ្នា ធ្វើឲ្យអ្នកនាងចន ច័ន្ទលក្ខិណា និងភ្ញៀវទាំងអស់ដែលបានចូលរួមនោះ មានការសរសើរយ៉ាងខ្លាំងថា ពេលនេះអ្នកទាំង២ ដូចជាមិត្តភក្ដិអីចឹង ខណៈដែលអ្នកនាងចន ច័ន្ទលក្ខិណា ញញឹមបឹទមាត់មិនជិតឡើយ នៅពេលដែលឃើញអតីតប្ដីនិងសង្សារថ្មី ចេះរាប់អានគ្នាបែបនេះ។

គួរបញ្ជាក់ថា ចន ច័ន្ទលក្ខិណា មានបងប្អូន៣នាក់ ដែលអ្នកនាងជាកូនច្បង និងកូនទី២ គឺលោកចន ច័ន្ទតារា ហើយប្អូនស្រីពៅ ដែលចូលរោងការនៅពេលនេះ ឈ្មោះចន ច័ន្ទតារារស្មី ដែលរៀបការជាមួយលោកជា លីវេង ជាកូនអ្នកមានទ្រព្យស្ដុក។

ប្រភពបានឲ្យដឹងថា សម្រាប់ភ្ញៀវរាប់ពាន់នាក់នៅថ្ងៃជប់លៀងនៅកោះពេជ្រនោះអ្នកនាងចន ច័ន្ទលក្ខិណា បានហៅសឹងតែទាំងអស់តារាល្បីៗឈ្មោះ ព្រោះថាអ្នកនាងជាប្រធានសមាគមសិល្បករខ្មែរ ហេតុនេះហើយកម្រមានតារាណាដែលថាមិនមកណាស់។

ដោយឡែកលោកហេងឡុងវិញបានហៅភ្ញៀវជាច្រើនរយនាក់ចូលរួមអបអរសាទរប្អូនថ្លៃនេះ ដែលភាគច្រើន គឺជាមន្ដ្រីធំៗ និងលោកឧកញ៉ាៗ ជាដើម។

អ្នកសិល្បៈជាច្រើនដែលទៅហែជំនូនមង្គលការប្អូនស្រីអ្នកនាងចន ច័ន្ទលក្ខិណា បានបង្ហើបឲ្យដឹងថា បន្ទាប់ពីរៀបការប្អូនពៅនេះរួច អ្នកនាងចន ច័ន្ទលក្ខិណា នឹងគិតគូររឿងគម្រោងដឹកដៃសង្សារថ្មី លោកហេង ឡុង ចូលរោងការវិញម្ដង ហើយមិនយូរទេអ្នកទាំង២នឹងក្លាយទៅជាកូនកំលោះក្រមុំគ្រងឈុតអាពាហ៍ពិពាហ៍ជាលើកទី២ ហើយគេជឿថា ពេលនេះ អ្នកនាងចន ច័ន្ទលក្ខិណា នឹងអញ្ជើញអតីតប្ដី លោកយុត្ថារ៉ា ឆាន្នី ឲ្យចូលរួមហែជំនូន និងញាំការ ជាមិនខានឡើយ៕

RELATED ARTICLES