Saturday, April 20, 2024
Homeតារាខ្មែរនាយកុយ ជួបគ្រោះថ្នាក់ចរាចរណ៍!!! ម៉ូតូកង់បីសំពះសុំទោស នាយកុយព្រមទទួលសំណង៤០មុឺនរៀល

នាយកុយ ជួបគ្រោះថ្នាក់ចរាចរណ៍!!! ម៉ូតូកង់បីសំពះសុំទោស នាយកុយព្រមទទួលសំណង៤០មុឺនរៀល

ភ្នំពេញ ៖ អ្នកបើកម៉ូតូកង់បីម្នាក់ បានបើកទៅកៀររថយន្តរបស់តារាកំប្លែងនាយកុយ បណ្តាលឲ្យបែកកាងមុខ សំណាងល្អអ្នក​បើកម៉ូតូកង់បី ដឹងកំហុសទាន់ លើកដៃសំពះសុំទោស ធ្វើឲ្យប្រជាពលរដ្ឋចោមរោមមើលគ្រប់គ្នា ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ នៅចំណុចស្តុបអូឡាំពិក ស្ថិតនៅភូមិ១ សង្កាត់អូឡាំពិក ខណ្ឌចំការមន ។

​ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តម៉ាកឡង់គ្រីស្ស័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២AR-៩៩៦៨ បើកបរដោយបុរសម្នាក់ ដែលគេស្គាល់ថាជាតារាកំប្លែងនាយកុយ បើកបរតាមមហាវិថីព្រះសីហនុ ពី​ស្តុប​អូឡាំពិក ទៅស្តុបវត្តមហាមន្រ្តី ទិសដៅស្របទិសគ្នាជាមួយម៉ូតូកង់បី ខណៈមកដល់ចំណុចកើតហេតុ អ្នកបើកម៉ូតូកង់បីបានបើកកៀររថយន្តតារាកំប្លែងធ្វើឲ្យបែកកាងមុខ ។

បើតាមសម្តីរបស់បុរសជាអ្នកបើកម៉ូតូកង់បី បានប្រាប់សមត្ថកិច្ចថា ខ្លួនគាត់ពិតជាខុសមែនព្រោះប្រញាប់ ថៅកែហៅទៅដឹកទំនិញ ទើបគាត់បើកម៉ូតូកង់បីកៀររថយន្តបែបនេះ ​មានតែម្រាមដៃដប់ គ្មានលទ្ធភាពសងថ្លៃជួសជុលរថយន្តទេ សព្វថ្ងៃធ្វើការបានប្រាក់ខែ១៥០ដុល្លារមានតែជូនតម្លៃ១៥០ដុល្លារ បើលោកពូកុយ ព្រម រូបគេទូរស័ព្ទខ្ចីថៅកែយកមកសង​ ។

ចំណែកតារាកំប្លែង​នាយកុយ វិញ បានប្រាប់សមត្ថកិច្ច​ថា គាត់បើករថយន្តសុខៗ ស្រាប់តែ​មានបុរស២នាក់ បើកម៉ូតូកង់បីយ៉ាងលឿន​ កៀររថយន្តគាត់បណ្ដាលឲ្យ​បែកកោងខាងមុខគាត់មិនចង់បានលុយទេ គ្រាន់ឲ្យបុរសបង្កនោះយករថយន្តគាត់ទៅធ្វើកាង​មុខដែលខូចបែកបាក់ឲ្យស្អាតឡើងវិញ ប៉ុន្តែបុរស២នាក់នោះថា គ្មានលទ្ធភាពយករថយន្តគាត់ទៅ​ជួសជុលមានតែលុយ១៥០ដុល្លារ គាត់សុខចិត្តយកដោយនឹកថាអាណិត តែរថយន្តគាត់ជួសជុលអស់លើស១៥០ដុល្លារ​ទៀត សូមបងប្អូនកុំច្រឡំថា ជួសជុលរួច សល់លុយឲ្យសោះ  តែសំខាន់បុរសបើកម៉ូតូកង់បីទទួលស្គាល់កំហុសខ្លួនឯង។

ក្រោយកើតហេតុ ដោយមានការចរចាសម្របសម្រួល ចុងក្រោយភាគីខាងបើកម៉ូតូកង់បានសងសំណងទៅនាយកុយ ចំនួន៤០ម៉ឺនរៀល បញ្ចប់រឿង ៕

 

អត្ថបទមុនៗ

 

ពេជ្រ ចរណៃ ចាត់ទុកលោកខៃ ប្រសិទ្ធិ ជាឪពុកទី២

មុននេះបន្តិច តារាសម្ដែងរូបស្រស់ចេះក្បាច់គុណល្បុក្កតោ កញ្ញាពេជ្រ ចរណៃ បានធ្លាក់ខ្លួនឈឺធ្ងន់ដាច់សរសៃប្រើសបេះដូង និងប្រហោងបេះដូង ដោយពុំមានលទ្ធភាពវះកាត់ ប៉ុន្តែអ្វីដែលស្ទើរមិនគួរឲ្យជឿនោះត្រូវបានអតីតតារាភាពយន្តល្បីឈ្មោះ លោកខៃ ប្រសិទ្ធិ បានចេញមុខជួយសង្គ្រោះនាងទាន់ពេល ដោយបានឧបត្ថម្ភប្រាក់ជិត២ម៉ឺនដុល្លារ ដើម្បីវះកាត់ដូចប្រស់ជីវិតនាងឲ្យរស់រានជាថ្មី ខណៈដែលចរណៃ ប្រកាសថា នាងមិនអាចបំភ្លេចគុណលោកប្រសិទ្ធិ អស់មួយជីវិត និងបានចាត់ទុកលោកដូចជាឪពុកទី២។

កញ្ញាពេជ្រ ចរណៃ ទើបបង្ហាញវត្តមានជាថ្មីនៅក្នុងពិធីសម្ពោធរឿង “ខ្មោចស៊ីឈ្នួល” នៅថ្ងៃទី១៧ ខែមករា ម្សិលមិញនេះ ជាមួយនឹងសុខភាពរឹងមាំធម្មតា។ នាងថា ពេលនេះសុខភាពរបស់នាងបានល្អប្រសើរជាងមុនច្រើន ដែលអាចលេងសិល្បៈបានជាធម្មតាដោយគ្រាន់តែមិនទាន់អាចហាត់ក្បាច់គុណបានដូចមុន។

ចរណៃ បន្ថែមថា “ក្រោយការវះកាត់ ខ្ញុំត្រូវតាមដានសុខភាពនៅថៃ រយៈពេល១ឆ្នាំ ដូច្នេះក្រុមគ្រូពេទ្យមិនទាន់អនុញ្ញាតឲ្យនាងថតឈុតវ៉ៃតប់ដូចមុនទេ គឺទាល់តែកន្លះឆ្នាំទៀត ទើបអាចថតឈុតទាំងនោះបាន”។

ចរណៃ បានឲ្យដឹងដែរថា “ដំណើរការវះកាត់បេះដូងរបស់នាងមាន៣ដំណាក់កាល ដោយត្រូវវះកាត់ឆ្អឹង យកបេះដូងមក ហើយត្រូវវះបេះដូងហ្នឹងបន្តទៀត ដើម្បីធ្វើការព្យាបាលដេរភ្ជិតបេះដូង និងតភ្ជាប់បេះដូងដែលដាច់រហែក។ នាងថា ពេលនោះនាងមិននឹកស្មានថា ក្រុមគ្រូពេទ្យថៃ អាចព្យាបាលបាន ខណៈមានការលើកឡើងពីក្រុមគ្រូពេទ្រថា បេះដូងនាងដល់ដំណាក់កាលដែលត្រូវផ្លាស់ប្ដូរដាក់បេះដូងសិប្បនិម្មិត។ តែទីបំផុត បេះរបស់នាងត្រូវបានជួសជុលបាន គឺនាងដូចរស់ម្ដងទៀត។

ចរណៃ បានលើកឡើងថា “អ្វីដែលនាងមិននឹកស្មានដល់នោះ នាងត្រូវបានលោកខៃ ប្រសិទ្ធិ ជួយជ្រែងនាងលើថ្លៃវះកាត់ ចំនួន១៨០០០ដុល្លារ ខណៈដែលនាងមិនធ្លាប់ស្គាល់ និងរាប់អានជិតស្និទ្ធជាមួយលោកប្រសិទ្ធិ ពីមុនមកសោះ។

ចរណៃ បន្ថែមថា “ខ្ញុំបានចាត់ទុកគាត់ប្រៀបដូចជាលោកឪពុកទី២ របស់ខ្ញុំ ដែលអាចនិយាយបានថា បើគ្មានគាត់ទេ ខ្ញុំក៏គ្មាន​ថ្ងៃនេះដែរ គឺខ្ញុំបានរស់រានជាថ្មីដោយសារតែបានគាត់ជួយ ហើយខ្ញុំពិតជាមិនអាចបំភ្លេចគុណគាត់អស់មួយជីវិត”។

តារាភាពយន្តដែលទើបឆ្លងផុតគ្រោះជីវិតរូបនេះ បានឲ្យដឹងដែរថា “ក្រោយពេលវះកាត់ លោកខៃ ប្រសិទ្ធិ នៅតែទំនាក់ទំនងសួរពីសុខទុក្ខនាងជាធម្មតា ប៉ុន្តែពុំមានទំនាក់ទំនងអ្វីក្រៅពីមិត្តភាពបងប្អូននោះទេ។ នាងអះអាងថា លោកប្រសិទ្ធិ ពុំមែនជួយនាងក្នុងចេតនា “ហុតទឹកសម្លឹងកាក” នោះឡើយ ហើយនាងបានចាត់ទុកលោកខៃ ប្រសិទ្ធិ ប្រៀបដូចជាឪពុកទី២របស់នាង ដែលមិនអាចបំភ្លេចបានអស់មួយជីវិត។ ក្រៅពីនេះ ចរណៃ ក៏បានអរគុណដល់សប្បុរសជននានា ដែលបានជួយជ្រោមជ្រែងឧបត្ថម្ភដល់នាង រួមទាំងអ្នកសារព័ត៌មានផងដែរ ដែលជួយផ្សព្វផ្សាយពីស្ថានភាពជំងឺរបស់នាង រហូតលោកខៃ ប្រសិទ្ធិ បានឃើញ និងជួយនាង។

ចរណៃ បានឲ្យដឹងទៀតថា “នាងបានទទួលឱកាសការងារសិល្បៈជាថ្មីវិញហើយ ខណៈដែលទើបទទួលថតភាពយន្តខ្នាតធំចំនួន២រឿង ដែលត្រៀមចេញថតក្នុងពេលឆាប់ៗនេះ ប៉ុន្តែមិនទាន់អាចថតឈុតក្បាច់គុនបានទេ ក៏ព្រោះតែមុខរបួសមិនទាន់បានជាសះ។ នាងថា នាងនឹងប្រឹងប្រែងប្រឡូកសិល្បៈបន្តទៀត ដើម្បីបម្រើអារម្មណ៍បងប្អូនទស្សនិកជន និងនៅតែមានគោលជំហរជួយលើកស្ទួយក្បាច់គុណល្បុក្កតោ ដែលជាមរតករបស់ខ្មែរ៕

 

http://www.nokorthomdaily.com/2018/01/pich-chornai-60065/

RELATED ARTICLES