Friday, April 26, 2024
Homeតារាខ្មែរអស់ទាស់!!! សុទ្ធតែតារាល្បីៗចូលរួមមង្គលការប្អូនស្រីអ្នកនាងចន ច័ន្ទលក្ខិណា ផ្អើលកោះពេជ្រ

អស់ទាស់!!! សុទ្ធតែតារាល្បីៗចូលរួមមង្គលការប្អូនស្រីអ្នកនាងចន ច័ន្ទលក្ខិណា ផ្អើលកោះពេជ្រ

ក្រុមតារាល្បីៗរាប់រយនាក់ បានសម្រុកទៅចូលរួមមង្គលការប្អូនស្រីពៅ អ្នកនាងចន ច័ន្ទលក្ខិណា អ្នកនាងចន ច័ន្ទតារារស្មី ជាមួយលោកជា លីវេង ដែលធ្វើពិធីជប់លៀងធំនៅមជ្ឈមណ្ឌលកោះពេជ្រ អគារK&L។

ព្រាប សុវត្ថិ , ឱក សុគន្ធកញ្ញា , សុខ ពិសី និងតារាជួរមុខជាច្រើនរូបទៀត សុទ្ធតែឡើងបង្ហើរសំនៀងជូនពរប្អូនស្រីប្រធានសមាគមសិល្បករខ្មែររូបនេះ ខណៈដែលលោកហេង ឡុង ដែលជាសង្សារថ្មីឈរចាំទទួលភ្ញៀវ ដូចជាក្រុមគ្រួសារតែមួយអីចឹង។

គេចាប់អារម្មណ៍ផងដែរថា នៅក្នុងកម្មវិធីជប់លៀងដ៏សប្បាយរីករាយដែលតារាៗបង្អួតសម្រស់គ្នាពេញសាលនោះ ក៏លេចមុខអតីតប្ដី អ្នកនាងចន ច័ន្ទលក្ខិណា គឺលោកយុត្ថារ៉ា ឆាន្នី ទៅចូលរួមដែរ ហើយលោកនៅតែចាត់ទុកប្អូនស្រីអ្នកនាងចន ច័ន្ទលក្ខិណា គឺកូនក្រមុំចន ច័ន្ទតារារស្មី ថា ជាប្អូនថ្លៃដដែល ខណៈដែលពេលនេះកូនស្រីលោកដែលជាតំណក់ឈាមជាមួយអ្នកនាងចន ច័ន្ទលក្ខិណា គឺនី ចិន្ដាចូលី នោះចង់ពេញក្រមុំទៅហើយ។

អ្នកនាងចន ច័ន្ទលក្ខិណា បានថ្លែងអំណរគុណដល់ភ្ញៀវកិត្តិយសទាំងអស់ដែលបានចូលរួមមង្គលការប្អូនស្រីអ្នកនាង ដែលភាគច្រើនជាអ្នកសិល្បករនោះ។ ចំណែកលោកហេង ឡុង បានហៅភ្ញៀវជាច្រើនមកចូលរួម ដែលភាគច្រើន គឺជាអ្នកជំនួញរកស៊ីធំៗ រួមទាំងឧកញ៉ាជាច្រើនរូបផង។

 

តាមព័ត៌មានថា មង្គលការប្អូនស្រីអ្នកនាងចន ច័ន្ទលក្ខិណា នេះ ចំណាយអស់ទឹកប្រាក់ក្បែរ១០ម៉ឺនដុល្លារ ហើយក្រោយពេលដែលប្អូនពៅបានរៀបការ ហើយនេះប្រធានសមាគមអ្នកសិល្បករខ្មែរ រូបនេះ នឹងរកវេលាដឹកដៃគូស្នេហ៍ថ្មី លោកហេង ឡុង ចូលរោងការជាលើកទី២ ក្នុងពេលឆាប់ៗនេះដែរ ហើយដោយមង្គលការអ្នកទាំង២ រឹតតែអស្ចារ្យជាងប្អូនស្រីរបស់ពួកគេទៅទៀត ដែលពេលនោះ គឺគេជឿថា លោកយុត្ថារ៉ា ឆាន្នី នឹងមកចូលរួមអបអរសាទរជាមិនខាន ព្រោះពេលនេះទំនាក់ទំនងរវាងអ្នកនាងចន ច័ន្ទលក្ខិណា និងលោកឆាន្នី ប្រៀបដូចជាបងប្រុសប្អូនស្រី ស្របពេលដែលលោកឆាន្នី និងលោកឡុង គឺរាប់អានគ្នាដូចជាមិត្តភក្ដិដ៏យល់ចិត្តគ្នា។

តាមព័ត៌មានថា ពេលនេះលោកឆាន្នី ថែមទាំងជំរុញឲ្យលោកហេង ឡុង ប្រញាប់ចូលរោងការជាមួយអ្នកនាងចន ច័ន្ទលក្ខិណា ឲ្យបានឆាប់ៗទៀតផង ដោយមិនចង់ឲ្យទុកយូរទៀតទេ ព្រោះពេលនេះលោកឆាន្នី ក៏មានប្រពន្ធថ្មីទៀតហើយដែរ៕

 

RELATED ARTICLES