Friday, April 26, 2024
Homeតារាខ្មែរសោភា ទេពី លេចធ្លោឆ្លងផុតវគ្គTheatere Round ជុំទី១

សោភា ទេពី លេចធ្លោឆ្លងផុតវគ្គTheatere Round ជុំទី១

នៅរាត្រីថ្ងៃទី១៩ មករា កន្លងទៅនេះកម្មវីធីប្រឡងចម្រៀងលំដាប់ពិភពលោកCambodia idol រដូវកាលទី៣របស់ទូរទស្សន៍ហង្សមាសបានចាក់ផ្សាយពីសកម្មភាពប្រកួតប្រជែងយ៉ាងស្វិតស្វាញនៅក្នុងវគ្គ Theatere Round ជុំទី១ នៅលើកោះឋានសួគ៌នៃខេត្តព្រះសីហនុ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះបេក្ខនារីញឹម សួនសោភាទេពីឬសោភា ទេពី ជាមួយនឹងទឹកដមសំឡេងក្រអួនក្រអៅមិនធម្មតានោះនាងបានឆ្លងផុតវគ្គមួយនេះគួរឲ្យស្ងើចសរសើរ។

បន្ទាប់ពីប្រឡងជាប់ក្នុងវគ្គJudge Audition ដែលទទួលបានយេសរហូតទៅដល់៤ពីគណកម្មការបានចេញទៅប្រកួតនៅលើកោះឋានសួគ៌ដោយស្វ័យប្រវត្តិដោយពុំបានឆ្លងកាត់វគ្គជម្រុះទៀតនោះសោភា ទេពី ត្រូវបានគេសម្គាល់ឃើញថា ជាបេក្ខនារីដែលមានទឹកដមសំឡេងពិរោះក្រអួ​នក្រអៅមិនធម្មតា ដែល អាចច្រៀងបទបែនបានគ្រប់ទម្រង់ទាំងបទបុរាណនិងបទសម័យ។នៅក្នុងវគ្គ Theatere Round ជុំទី១ ដែលតម្រូវឲ្យច្រៀងរួមគ្នា៤នាក់ក្នុងបរិយាកាសត្រជាក់នៅលើដីកោះហើយត្រូវប្រឈមអាកាសធាតុផងនោះ។ប៉ុន្តែសោភា ទេពី​ នៅតែបកស្រាយបានយ៉ាងល្អលេចធ្លោជាងគេក្នុងចំណោមបេក្ខនារីទាំង៤រហូតបានជាប់ឈានទៅវគ្គបន្ត។នាងត្រូវបានគណកម្មការលើកសរសើរពីការប្រើប្រាស់សំឡេងបានយ៉ាងល្អបើទោះបីប្រឈមជាមួយអាកាសធាតុក្ដីខណៈដែលវត្តមានរបស់នាងនៅវគ្គនេះក៏មានការចាប់អារម្មណ៍ខ្លាំងផងដែរបន្ទាប់ពីនាងឧស្សាហ៍លេចមុខនៅក្នុងសកម្មភាពសប្បុរសធម៌ជាបន្តបន្ទាប់។

មានការលើកឡើងថា ប្រសិនបើសោភា ទេពី នៅតែបកស្រាយបទចម្រៀងបានល្អឆ្លងទៅវគ្គបន្តបន្ទាប់ទៀតនោះនាងនឹងអាចមានឱកាសកាន់ពានកម្មវិធីលំដាប់ពិភពលោក Cambodia idol រដូវកាលទី៣នេះ។យ៉ាងណាគេមិនទាន់ដឹងថាលទ្ធផលយ៉ាងណានោះទេខណៈដែលនៅវគ្គLive show មានបេក្ខនារីដែលមានសមត្ថភាពស្ទើរគ្រប់ៗគ្នា៕

Cambodian Idol Season 3 | Theater Round 1 | Team 6 | សន្យាមុនគេង

កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 3 សូមអញ្ជើញទស្សនាវគ្គ Theater Round 1 ក្រុមទី 6បេក្ខជន៖ ចាន់ ឡៃវលក្ខ៍ – ជឹម ស្រីល័ក្ខ – ញឹម សួនសោភាទេពី – វឿន សាវីតច្រៀងរួមគ្នាបទ៖ សន្យាមុនគេងyoutu.be/1uhIpZbLhGYfacebook.com/CambodianIdolyoutube.com/CambodianIdol

Posted by Cambodian Idol on Friday, 19 January 2018

 

RELATED ARTICLES