Friday, March 29, 2024
Homeតារាខ្មែរឈុន សុវណ្ណភក្តី បកស្រាយរឿងប្រពន្ធប្រចណ្ឌនាយចឺម រហូតលែងលះគ្នា ខណៈអតីតភរិយាបង្ហោះសារវាយបក

ឈុន សុវណ្ណភក្តី បកស្រាយរឿងប្រពន្ធប្រចណ្ឌនាយចឺម រហូតលែងលះគ្នា ខណៈអតីតភរិយាបង្ហោះសារវាយបក

បន្ទាប់ពីវេបសាយ “នគរធំ” បានចុះផ្សាយអត្ថបទមួយ ដែលមានចំណងជើងថា ៗភាពស្និទ្ធស្នាលឈុន សុវណ្ណភក្តី និងនាយចឺម ធ្វើឲ្យភរិយាប្រចណ្ឌ រហូតលែងលះគ្នា” បានធ្វើឲ្យលោកថៅកែវ័យក្មេងរូបនេះទូរស័ព្ទនៅមុននេះបន្តិច បកស្រាយថា កាបែកបាក់គ្នារវាងលោកនិងភរិយា គឺមិនមែណដោយសារនាយចឺម នោះទេ។

អ្នននាងម៉ែន ចេតនីត និងលោកឈុន សុវណ្ណភក្តី

លោកឈុន សុវណ្ណភក្តី បានរៀបរាប់ថា “រឿងលោកនិងភរិយា លែងលះគ្នាមិនមែនដោយសារភរិយាលោកប្រចណ្ឌនាយចឺមនោះទេ ហើយនាយចឺម ក៏មិនមែនជាមូលហេតុដែលធ្វើឲ្យលោកនិងភរិយាលែងលះគ្នាដែរ។ រឿងលោកនិងភរិយា លែងលះគ្នា គែដោយសារការរស់នៅមិនចុះសម្រុងគ្នា ហើយលែងលះគ្នារយៈពេល៥ខែហើយ”។

លោកបញ្ជាក់ថា “ភរិយាលោកមិនដែលប្រចណ្ឌលោកនិងនាយចឺមនោះទេ។ ហើយរវាងលោកនិងនាយចឺម ក៏មិនដែឡមានទំនាក់ទំនងសុីជម្រៅអ្វីដែរ”។

លោកឈុន សុវណ្ណភក្តី

ដោយឡែក នៅលើហ្វេសប៊ុកឈ្មោះ Norng Ray ដែលគេស្គាល់ថា ជារបស់អតីតភរិយាលោកឈុន សុវណ្ណភក្តី បានបង្ហោះសារថា “វាមិនដែលខ្ញុំឆ្កួតប្រច័ណ្ឌមនុស្សប្រុសដូចគ្នានោះទេ សំខាន់ចរឹកប្តីញុមវាល្អពេក បានម៉ាចប់ ហើយចង់ផ្តាំទៅអ្នកសារពត៌មានថា មុននឹងចុះសូមមកសួរនាងខ្ញុំអោយច្បាស់សិនកុំចេះតែចុះតាមគ្នាចឹង ហើយបញ្ជាក់ មិនមែនលោកឈុន សុវណ្ណភក្តី លែងនាងខ្ញុំទេ នាងខ្ញុំអ្នកប្តឹងសុំលែង ហាសហា …. បើសិនជាជឿថាញុមលែងដោយសារអាចឺម មានតែមនុស្សវាល្ងង់ វាមិនមែនញុមសុខចិត្តដើរចេញអោយកូនខ្ញុំតូចៗទាំង២ អត់ឪហៅដោយសារ អាចឺម ត្រឹមតារាកំប្លែងនោះទេ សូមជួយស៊ែរផង បងប្អូនមិនដឹងថាតំណក់ឈាមប៉ុន្មាននាក់ផង និយាយធ្វើអី មិនមែនតំណក់ឈាម១នាក់ទេ ២នាក់ ចា៎ លែងតាំងពីកូនប្រុសពៅញុមបាន៣ខែក្នុងពោះ ហ៊ បើមិនច្បាស់អាចមកសួរនាងខ្ញុំបាន បើដឹងមិនច្បាស់ លែងលះដាច់ស្រេចតាំងពីខែ១០ លុយអាហារកិច្ចសំរាប់កូនក៏គ្មាន១រយខ្មែរ ហើយទើបមកផ្អើលអីអាលូវនឹង … សង្ស័យអោយលុយកាសែតចុះទៀតហើយ ហាសហា”។

គណនីហ្វេសប៊ុកដដែលបានបង្ហោះសារបន្តថា “កូនឈឺមិនទាន់ជាផង មកឆ្កួតអីទៀតហើយ ? អត់ហត់ទេហ៊ ? ច្បាស់អត់ថាឡាននឹងទិញអោយអាចឺមមែន ? ទៅស្បថម៉ងទៅ ខ្ញុំមិនហ៊ានទទួលថាខ្ញុំជាភរិយាគេទេ គេតារា ហើយជាម្ចាស់ផលិតកម្មវ័យក្មេងទៀត មិនហ៊ានប្រាថ្នា ខ្លួនឯងធ្វើអីដឹងខ្លួនឯងហើយ កុំយកគេមកពាក់ព័ន្ធ help share បញ្ជាក់ផ្ទះដែលនាងខ្ញុំនៅ រាល់ថ្ងៃ គឺនៅផ្ទះប៉ាម៉ាក់របស់នាងខ្ញុំ មិនមែនដូចអ្វីដែលអតីតឪពុកក្មេកនិយាយនោះទេ ផ្ទះដែលគាត់និយាយគឺ ផ្ទះរបស់គាត់ និងកូនគាត់រស់នៅ មិនបានទទួលផ្ទះអី១ខ្នងផង មកនិយាយចឹងៗអី ចង់តែ……។ មើលមុខ កូនរបស់លោកឈុន សុវណ្ណភក្តី អោយហើយទៅ នឹងហើយ មុខវា មុខវាចឹង នឹងហើយតំណក់ឈាមលោកឯង លោកឈុន សុវណ្ណភក្តី ម្ចាស់ផលិតកម្ម BKS … ជួយស៊ែរអោយឃើញផង ក្មេងកំព្រាឪពុក២នាក់នឹង។ ស្រីសុីមិនរើសមុខ មិននិយាយទៅនិយាយ អាចឺម អាណាអាណីទៅវិញ អ្នកណាក៏គេដឹងថាចរឹកកូនពូឯងម៉េចដែរ ពូអើយពូ … ចាស់ហើយរកវត្តវ៉ាទៅល្អជាង និយាយអ្វីជាការពិតផង បុណ្យបាបមានណាពូ។ ចាំទុកក្នុងខួររាក់ៗរបស់ពូជអ្នកឯងផង ថាគ្មានអ្នកខួររាក់ សុខចិត្តមេម៉ាយអោយកូនអត់ឪហៅដោយសាររឿងមិនបានការចឹងៗទេ សុីអីរាល់ថ្ងៃនឹង បានខួរនិយាយមកអត់ចេះគិតអីចឹង ខួររាក់ម៉េស ???? ទឹកដោះគោ១កំប៉ុង អ្នកដេញអោយខ្ញុំយកកូនទៅផ្ទះប៉ាម៉ាក់ខ្ញុំទាំងយប់ អោយប៉ាម៉ាក់ខ្ញុំទិញអោយចៅ ចាំមិនភ្លេចទេ ១ជីវិត .. ដោះគោ១កំប៉ុង ឆ្លើយថាអត់មានរហូតតាំងពី រ៉េយ៉ាកើតចេញមក”។

អ្នកនាងម៉ែន ចេតនីត

គួររំលឹកថា តាមប្រភពបានឲ្យដឹងថា ការដែលចំណងស្នេហ៍ថៅកែផលិតកម្ម BKS ឈានទៅដល់ការប្រេះឆាគ្នាកណ្ដាលផ្លូវនេះ ដោយសារតែមួយរយៈចុងក្រោយនេះ លោកឈុន សុវណ្ណភក្ដី មានភាពស្និទ្ធស្នាលគ្នាខ្លាំងជាមួយនាយចឺម តាំងពីពួកគេបានយកគ្នាជាបងប្អូនធម៌ ហើយនាំគ្នាដើរលេងតែ២នាក់ នៅប្រទេសថៃ ជាដើម ទើបធ្វើឲ្យភរិយាលោកភក្ដី អ្នកនាងម៉ែន ចេតនីត ប្រចណ្ឌប្ដីជាមួយនាយចឺម ហើយមានការទាស់សម្ដីគ្នា និងចុងក្រោយមិនអាចផ្សះផ្សាគ្នាបានឡើយ គឺឈានទៅដល់ការលែងលះគ្នាតែម្ដង ដោយបន្សល់នូវតំណក់ឈាមកូន១។

អ្នកយកព័ត៌មានយើងបានស្កាត់ទៅជួបឪពុកលោកឈុន សុវណ្ណភក្ដី កាលពីថ្ងៃទី១៨ ខែមករា នៅពេលដែលលោកនិងភិយាទៅហូបការប្អូនស្រីអ្នកនាងចនច័ន្ទលក្ខិណា នៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីយប់មិញ ហើយឪពុកលោកភក្ដី បានសារភាពថា រឿងនោះគឺជាការពិតប្រាកដមែន។

លោកឈុន សុវណ្ណភក្តី និងនាយចឺម

ឪពុកលោកភក្ដី ប្រាប់ថា ”រឿងកូនខ្ញុំបែកគ្នានោះ គឺជាការពិតមែន ឥឡូវគេរស់នៅបែកគ្នាហើយ។ ផ្ទះនិងកូនបានទៅប្រពន្ធភក្ដី ។ រឿងហ្នឹងប្រពន្ធគេប្រចណ្ឌនាយចឺម ហ្នឹងឯង។ អាក្ដី អាចឺម ចរិតគេដូចគ្នាហ្នឹង…”។

ឪពុកលោកឈុន សុវណ្ណភក្ដី បានទទួលយកនាយចឺម ឬសុខ​ មេសា ជាកូនធម៌ បន្ទាប់ពីនាយចឺម និងនាយក្ដី បានស្បថស្បែសច្ចាថា យកគ្នាជាបងប្អូនធម៌ ហើយពួកគេបានចូលហ៊ុនគ្នាបើកហាងផឹកស៊ីនៅផ្សារកុងតឺន័រអាម៉ាហ្សូន ទួលសង្កែ ទៀតផង។ ប៉ុន្ដែយ៉ាងណា ការដែលនាយចឺម ក្លាយទៅជាកូនធម៌ឪពុកលោកឈុន សុវណ្ណភក្ដី នោះ តារាចម្រៀងសាន់ដេរូបនេះ ទទួលបានកាដូរថយន្ដ Toyata Tundra ដ៏ទំនើប១គ្រឿង ពីឪពុកលោកភក្ដី ដោយថ្មីៗនេះ នាយចឺម ទើបប្រាប់ថា រូបគេជិះឡាននោះ ក្នុង១ខែចំណាយអស់៥ពាន់ដុល្លារ លើការចាក់សាំងទៀតផង។

ឪពុកលោកឈុន សុវណ្ណភក្ដី បានឲ្យដឹងទៀតថា ”ឡាន TUNDRA ស៊េរីឆ្នាំ២០០៧ ហ្នឹង ខ្ញុំទិញឲ្យនាយចឺម ដាច់តែម្ដង គឺជាង៧ម៉ឺនដុល្លារ ជាឡានល្អ ហើយ១០០គីឡូ ស៊ីសាំងតែ១០លីត្រ។ ភក្ដី និងនាយចឺម គេស្បថស្បែគ្នា យកគ្នាជាបងប្អូនធម៌ ហើយនៅថ្ងៃទី២៥ ខែមករា ហ្នឹង ភក្ដីនិងចឺមគេបានរៀបចំខួបកំណើតធំនៅហាងគេ នៅផ្សារកុងតឺន័រ ទួលសង្កែ គេបានស្បថស្បែគ្នាធ្វើជាបងប្អូនធម៌។ នាយចឺមដែលជាជាកូនធម៌ខ្ញុំហ្នឹង គេមិនអីទេ គោរពខ្ញុំដែរ តែឡានគេជិះ ដូចជាមិនចេះថែសោះ”៕

RELATED ARTICLES