Friday, April 26, 2024
Homeតារាខ្មែរនាយគ្រឿន ចែកផ្លូវជាមួយពាក់មី ចូលក្រុមមហាហង្ស

នាយគ្រឿន ចែកផ្លូវជាមួយពាក់មី ចូលក្រុមមហាហង្ស

នាពេលចុងក្រោយនេះ ក្រុមតារាបាល់ទាត់មហាហង្ស ទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន ជាពិសេសនោះ អ្នកស្នេហាវិស័យកីឡាបាល់ទាត់តែម្តង ខណៈដែលក្រុមបាលទាត់មួយនេះ មានសមាជិកភាគច្រើនសុទ្ធសឹងតែតារាល្បីៗ ដោយមានលោកអិុន សុភិន ម្ចាស់ផលិតកម្មមហាហង្ស ធ្វើជាប្រធានក្រុម។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះ នាយគ្រឿន បានសម្រេចចិត្តមកចូលរួមពង្រឹងក្រុមមួយនេះបន្ថែមទៀត។ ក្រៅពីអាជីពសិល្បៈ នាយគ្រឿន ត្រូវបានគេដឹងថា ជាតារាបាល់ទាត់មួយរូបនៅក្នុងក្រុមបាល់ទាត់របស់នាយពាក់មី ប៉ុន្ដែយោងតាមគណនីហ្វេសប៊ុករបស់លោកអិុន សុភិន បានបង្ហោះរូបភាពមួយចំនួន ជាមួយនឹងនាយគ្រឿន ដែលអ្នកទាំងពីរគ្រងឯកសណ្ឋានបាល់ទាត់ ព្រមទាំងសរសេរថា “Welcome នាយគ្រឿន ជាសមាជិកថ្មីរបស់ក្រុមបាល់ទាត់តារាមហាហង្ស ដែលជាខ្សែប្រយុទ្ធយ៉ាងល្អ ដែលបានយកឈ្នះលើក្រុម LINEX ១១-០១ កាលពីយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨”។

ខណៈដែលទទួលបានការចាប់អារម្មណ៍ខ្លាំងនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក កន្លងមកមានការគាំទ្រច្រើន និងប្រកួតឈ្នះរាល់លើក បានធ្វើឲ្យក្រុមមួយនេះ កាន់តែមានប្រជាប្រិយភាព និងពោរពេញដោយសមាជិកខ្លាំងៗ ហើយខណៈដែលលោក អិន សុភិន បានសម្រេចចិត្តជ្រើសរើសសមាជិកខ្លាំងម្នាក់ទៀតហើយ ឲ្យចូលក្រុមជាមួយ គឺតារាកំប្លែងនាយគ្រឿន នោះមានការរំពឹងថា ក្រុមមហាហង្ស នឹងកាន់តែខ្លាំងលេចធ្លោ។

សូមបញ្ជាក់ថា ក្រុមបាលទាត់តារាមហាហង្ស បង្កើតឡើងដោយផ្តោតទៅលើ គឺទី១. រឿងសុខភាព, ទី២. ការប្រកួតមិត្តភាពជាមួយគ្រប់ស្ថាប័ន និងទី៣. គឺនឹងចូលប្រកួតលក្ខណៈ ពានរង្វាន់។ មួយវិញទៀត គឺក្នុងគោលបំណងផ្ដល់ឱកាសឲ្យក្រុមតារា និងក្រុមការងារបច្ចេកទេសផ្សេងៗ ដែលនិយមចូលចិត្តលេងកីឡាបាលទាត់ មានក្រុមលេងច្បាស់លាស់ និងមានការប្រកួតត្រឹមត្រូវ ស្របតាមក្បួនច្បាប់ប្រកួតលក្ខណៈអន្ដរជាតិ៕

RELATED ARTICLES