Thursday, April 18, 2024
Homeព័ត៌មានអន្តរជាតិវៀតណាម​មាន ពលរដ្ឋទទួលទាន ស្រាបៀ​៨០%

វៀតណាម​មាន ពលរដ្ឋទទួលទាន ស្រាបៀ​៨០%

វៀតណាម៖ បណ្តាញព័ត៌មានក្នុង ស្រុករាយការណ៍នៅ ថ្ងៃសៅរ៍នេះថា តាមការស្ទង់ មតិលើប្រជាជនវៀត ណាម នៅទូទាំងប្រទេស ប្រមាណជា៩.៤០០ គ្រួសារ ដែលក្នុងនោះ មានអ្នក ទទួលទានស្រាបៀ ជាបុរស៨០% ហើយ១៣%ក្នុង ចំណោមពួកគេជា អ្នកពិសារាល់ថ្ងៃ។

សារព័ត៌មាន អនឡាញ VnExpress បានស្រង់ សម្តីលោក សាស្ត្រាចារ្យ Do Van Dung ដែលជាសាកល វិទ្យាធិការ នៃសាកលវិទ្ យាល័យឱស ថសាស្ត្រក្រុងហូជីមិញថា ការស្ទង់មតិ នេះក៏បានបង្ហាញ ថា៥៧,២%នៃបណ្តាគ្រួសារ ជនជាតិវៀតណាម បានប្រើប្រាស់ គ្រឿងស្រវឹងជា ញឹកញាប់។

ការស្ទង់មតិនេះ ត្រូវបានដឹកនាំ ដោយប្រជាជន វៀតណាមបីនាក់ ដែលបម្រើ ការនៅសាកល វិទ្យាល័យ Illinois និងអង្គការ ក្រៅរដ្ឋាភិបាល អន្តរជាតិ HealthBridge Canada ក្នុងប្រទេ សវៀតណាម។

ក្នុងប្រទេស វៀតណាមគ្រួសារ អ្នកសិក្សានិងអ្នក មានទ្រព្យស្តុក ស្តម្ភពិសាគ្រឿង ស្រវឹងនិងស្រាបៀ ច្រើនជាង ប្រជាជនទូទៅ។ ស្រ្តីជនជាតិវៀត ណាមកាន់តែ ច្រើនទទួលទាន គ្រឿងស្រវឹង។

ក្នុងទីក្រុងហូជីមិញ មានបុរស ៨០%និងស្រ្តី២២% ពិសាគ្រឿង ស្រវឹង។ក្នុងចំណោម ពួកគេអ្នកដែល ទទួលស្រា បៀជារាល់ថ្ងៃមានបុរស ១៣%និងស្ត្រី១%។

កាសែតអនឡាយ វៀតណាមមួយនេះ ថែមទាំងបានប៉ាន់ ប្រមាណថាប្រជាជន វៀតណាមបាន ចំណាយប្រចាំឆ្នាំ ចំនួន៧៣០លាន ដុល្លារលើការ ពិសាគ្រឿងស្រវឹង។

 

 

RELATED ARTICLES