Friday, March 29, 2024
Homeតារាខ្មែររ៉េត ស៊ូហ្សាណា ក្រុមអ្នកគាំទ្រនៅប៉ោយប៉ែត ធ្វើខួបកំណើតឲ្យមុុនថ្ងៃ មើលទៅរីករាយណាស់

រ៉េត ស៊ូហ្សាណា ក្រុមអ្នកគាំទ្រនៅប៉ោយប៉ែត ធ្វើខួបកំណើតឲ្យមុុនថ្ងៃ មើលទៅរីករាយណាស់

ខេត្តបន្ទាយមានជ័យ ៖ តារាចម្រៀងស្រីវ័យក្មេងរូបស្រស់ប្រចាំផលិតកម្មហង្សមាស ដែលកំពុងកើនប្រជាប្រិយភាពយ៉ាងខ្លាំង គឺកញ្ញារ៉េត ស៊ូហ្សាណា បានសម្តែងនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីក្រុមយុវវ័យដែលជាអ្នកគាំទ្រនាង (Fan) នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានជូននំខួបកំណើតមួយឱ្យនាង នៅមុនថ្ងៃខួបកំណើតពិតប្រាកដរបស់នាងបានចូលមកដល់។

ការរៀបចំពិធីខួបកំណើតដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុមអ្នកគាំទ្រកញ្ញារ៉េត ស៊ូហ្សាណា នេះ បានធ្វើឡើង កាលពីយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ខណៈដែលស៊ូហ្សាណា បានទៅច្រៀងនៅក្នុងកម្មវិធីប្រគំតន្ត្រីដ៏ធំមួយនៅក្នុងក្រុងប៉ោយប៉ែត។

នៅពីខាងក្រោយឆាកតន្ត្រី បន្ទាប់ពីតារាចម្រៀងរ៉េត ស៊ូហ្សាណា ច្រៀងចប់ ក្រុម (Fan) បាននាំយកនំខួបកំណើតពណ៌សមួយ ដែលមានរូបបេះដូងពណ៌ផ្កាឈូកយ៉ាងធំនៅពីលើ ព្រមទាំងរំលេចដោយអក្សរពណ៌ខ្មៅ ដែលសរសេរថា “Happy Birthday Idol Reth Suzana” ដែលមានន័យថា “រីករាយថ្ងៃកំណើត និមិត្តរូប រ៉េត ស៊ូហ្សាណា…”  មកប្រគល់ជូនស៊ូហ្សាណា។ ត្បិតថានំខួបកំណើតមួយនេះ មិនមានតម្លៃថ្លៃ ប៉ុន្តែបានធ្វើឱ្យនាងរំភើបស្ទើរស្រក់ទឹកភ្នែក ព្រោះនេះជាតម្លៃទឹកចិត្តស្រលាញ់គាំទ្ររបស់ពួកគេចំពោះនាង ហើយទោះជាមិនទាន់ដល់ថ្ងៃខួបកំណើតពិតប្រាកដរបស់នាងនៅឡើយ ប៉ុន្តែ ស៊ូហ្សាណា បានទទួលយកដោយស្នាមញញឹម និងការពេញចិត្តបំផុត។

ក្រោយពីទទួលបានការពញាក់អារម្មណ៍ពីក្រុមអ្នកគាំទ្ររួចមក កញ្ញារ៉េត ស៊ូហ្សាណា បានបង្ហោះរូបភាពចំនួន៣សន្លឹក បង្ហាញពីការទទួលនំខួបកំណើតពីក្រុមអ្នកគាំទ្រ ព្រមទាំងសរសេរសារ បង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនរបស់នាងថា “អរគុណ #pizzana ប៉ោយប៉ែត ចំពោះការ surprise birthday មុនថ្ងៃ ចង់ប្រាប់ថា ស្រលាញ់ណាស់ អរគុណណាស់ រំភើបណាស់ Thank you my beloved #pizzana for this early birthday surprised. I love you all so so much…”។

គួរបញ្ជាក់ថា កញ្ញារ៉េត ស៊ូហ្សាណា អតីតបេក្ខភាពកម្មវិធី Cambodian Idol រដូវកាលទី១ ត្បិតថាមិនបានលើកពានក្តី ប៉ុន្តែត្រូវបានផលិតកម្មហង្សមាស កំពុងតែលើកស្ទួយយ៉ាងខ្លាំង លើសពីតារាផ្សេងៗទៀតរបស់ហង្សមាស ដោយប្រគល់ទាំងតំណែងជាតួឯកក្នុងភាពយន្ត និងទម្លាក់បទល្អៗឱ្យច្រៀងព្រមគ្នាតែម្តង។ យ៉ាងណា អ្នកដឹកនាំសម្តែងនៅហង្សមាស ធ្លាប់បានបញ្ជាក់ប្រាប់ថា ការដែលហង្សមាស ពេញចិត្តហ្សាណា ព្រោះនាងគោរពពេលវេលា រូបសម្រស់ទាក់ទាញ បូកផ្សំការលេងស្ទីលជាយុវវ័យ ធ្វើឱ្យផលិតកម្មងាយស្រួលលើកឱ្យឆាប់ល្បី៕

RELATED ARTICLES