មុននេះ លោកអែន ឌី បាននាំស្រីស្អាតពេជ្រ អាវីហ្សា ទៅថតកៀកកើយគ្នានៅមុខក្ដារមឈូស នាំឲ្យតារាសាច់សខ្ចីរូបនេះភ័យសឹងលស់ព្រលឹង ព្រោះព្រឺក្បាលខ្ញាកៗ ព្រោះនៅជុំវិញខ្លួនសុទ្ធតែក្ដារមឈូស ដែលគេសម្រាប់ដាក់តម្កល់ខ្មោច។ ប៉ុន្ដែកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះ លោកអែន ឌី បានលេងមួយក្បាច់ទៀត ដោយលួងចិត្តស្រីស្រស់ពេជ្រ អាវីហ្សា ទៅឱបរឹតគ្នាយ៉ាងស្អិតល្មូតក្នុងអាងហែលទឹក នៅសណ្ឋាគារដ៏ប្រណីតមួយ នៅម្ដុំអាគារប៊ូឌីងចាស់ ទើបធ្វើឲ្យអាវីហ្សា សប្បាយរីករាយជាខ្លាំង ព្រោះថាគ្មានអ្វីត្រូវព្រឺក្បាលដូចមុនទៀតឡើយ។ ប៉ុន្តែតារាសាច់សខ្ចីរូបនេះ បែរជាត្រូវលោកអែន ឌី ឱបរឹតស្ទាបអង្អែលយ៉ាងវក់វីក្នុងអាងហែលទឹកនោះ នាំឲ្យអាវីហ្សា ព្រឺខ្លួនបះរោមច្រូងតែម្ដង ដោយសាស្នាដៃលោកអែន ឌី។
ក្នុងជំនួបតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៣ ខែមករា លោកអែន ឌី បានឲ្យដឹងថា “នេះគឺជាលើកទី១ហើយ ដែលលោកបានថតជា MV ជាមួយអាវីហ្សា ព្រោះកន្លងមកធ្លាប់ថតតែជាហ្វិចជាមួយគ្នាប៉ុណ្ណោះ។
អតីតតារាចម្រៀងហង្សមាសរូបនេះ រៀបរាប់ថា ”ខ្ញុំនាំអាវីហ្សា ទៅថតនេះ គឺដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរ-ចិន នាពេលខាងមុខនេះ ហើយជាចម្រៀងដែលខ្ញុំ Cover ពីបទល្បីរបស់ចិន។ បទនេះមានចំណងជើងថា ”មន្ដស្នេហ៍ព្រះច័ន្ទ” ដែលខ្ញុំបានច្រៀងជាភាសាខ្មែរ លាយចិន ផងដែរ។ មូលហេតុដែលខ្ញុំជ្រើសយកអាវីហ្សា ជាតួឯកស្រីក្នុងបទនេះ ព្រោះខ្ញុំឃើញអាវីហ្សា មានត្រេមុខជាកូនកាត់ចិន សាច់សខ្ចី ស័ក្តិសមជាមួយបទនេះណាស់។ ចំណែកការស្លៀកពាក់ និងការប្រើប្រាស់គ្រឿងអលង្ការវិញ គឺអាវីហ្សា ធ្វើបានល្អមែនទែន ហើយសមត្ថភាពវិញ គឺមធ្យមដូចតារាស្រីទូទៅដែរ”។
ពេជ្រ អាវីហ្សា ហាក់ដូចជាគ្មានញញើតបន្ដិចឡើយ ក្នុងការបណ្ដោយឲ្យលោកអែន ឌី បានប៉ះស្ទាបអង្អែលកាយារបស់នាងជាមួយសាច់សខ្ចីល្វក់នោះ បើទោះជានាងព្រឺរោមគ្មានសល់កន្លែងណាក៏ដោយ។ តាមរយៈការលេងឈុតថ្មីស្វាគមន៍បុណ្យចូលឆ្នាំចិន របស់អាវីហ្សា ដែលហាក់ទុកចិត្តទៅលើលោកអែន ឌី ខ្លាំងថា មិនកេងចំណេញលើរូបនាងនោះ នាំឲ្យប្រុសៗមិនតិចនាក់ឡើយ ដែលព្រឺព្រួចចង់ប៉ះអង្អែលសាច់ដូចបណ្ដូលចេករបស់អតីតសង្សារប្អូនថ្លៃលោកឧកញ៉ាទ្រី ភាព រូបនេះ ហើយម្នាក់ៗនាំគ្នាច្រណែនលោកអែន ឌី ថា មុននេះទើបឱបថើបអ្នកនាងកែវ ស្រីនាង ដោយរោលរាល ហើយឥឡូវស្រាប់តែនាំអាវីហ្សា ចូលឱបថើបគ្នាក្នុងអាងទឹកទៀត ពិតជាសមនឹងរហស្សនាមដែលគេដាក់ថា ”បុរសមានសំណាងជាងគេ” មែន។
លោកអែន ឌី បន្ថែមថា ”បទ ”មន្ដស្នេហ៍ព្រះច័ន្ទ” នេះ នឹងចេញជា Trailer និង Full MV នៅនៅអំឡុងខែកុម្ភៈ នេះ ហើយនិយាយទៅឲ្យចំពេលបុណ្យចូលឆ្នាំចិន ហ្នឹងតែម្ដង ហើយខ្ញុំសង្ឃឹមថា បងប្អូននឹងបានប្លែកជាមួយ MV ថ្មីរបស់ខ្ញុំ ជាង MV មុនៗជាមិនខាន ព្រោះថានេះជាលើកដំបូង ដែលខ្ញុំថតសម្ដែងជាមួយអាវីហ្សា ដែលយើងលេងឈុតសិចស៊ីជាមួយគ្នាខ្លាំងជាងមុនៗទៅទៀត”។
គួរបញ្ជាក់ថា លោកអែន ឌី ជាអតីតតារាចម្រៀងហង្សមាស កាលពីឆ្នាំ២០០២ នោះ បាន Cover ឡើងវិញបទ ”នឹងបង៥០%ផង” ដែលចេញជា MV ដែលមានសុខ សោម៉ាវត្តី និងឌុច លីដា ឈ្លោះគ្នាបែកផ្សែង ហើយក៏បានបន្ដទៅថតបទ ”មនុស្សសំខាន់សម្រាប់ថ្ងៃថ្មី” ដែលលោកអែន ឌី ឱបរឹតអ្នកនាងកែវ ស្រីនាង ដោយមិនខ្លាចប្ដីគេប្រចណ្ឌ។ ដោយឡែក បទ ”មន្ដស្នេហ៍ព្រះច័ន្ទ” នេះ លោកអែន ឌី ធ្វើឲ្យអាវីហ្សា ក្ដៅខ្លួនក្នុងអាងហែលទឹកទៀត ចាំមើលថា បទបន្ទាប់ទៀត តើជាស្រីស្អាតរូបណាដែលមិនអាចគេចផុតពីកណ្ដាប់ដៃលោកអែន ឌី ទៀត?៕