Friday, November 15, 2024
Homeតារាខ្មែរជេននី រ័ត្ន ក្លាយទៅជាថៅកែស្រីទៅហើយ ចង់វិលរកអាជីពសិល្បៈវិញ

ជេននី រ័ត្ន ក្លាយទៅជាថៅកែស្រីទៅហើយ ចង់វិលរកអាជីពសិល្បៈវិញ

អតីតពិធីការិនីទូរទស្សន៍ ជេននី រ័ត្ន ដែលពេលនេះក្លាយទៅជាថៅកែស្រីហាងរក្សាសម្រស់ Excellent Master Beauty (EM Beauty Center) បានលេចមុខក្នុងកម្មវិធីមង្គលការប្អូនស្រីអ្នកនាងចន ច័ន្ទលក្ខិណា ហើយគេឃើញរូបសម្រស់ថៅកែស្រីរូបនេះ ហាក់មានការប្រែរប្រួលខ្លាំង បើធៀបទៅកាលដែលអ្នកនាងប្រឡូកសិល្បៈនោះ។

អ្នកនាងជេននី រ័ត្ន មានសាច់សខ្ចី រលើបរលោងម៉ដ្ឋខៃ ហើយនៅវ័យក្មេងជាងមុនទៅទៀត បើទោះជាអ្នកនាងបាត់មុខពីអាជីពសិល្បៈមួយរយៈធំក៏ដោយ។

 

ប្រភពបានឲ្យដឹងថា ពេលនេះ អ្នកនាងជេននី រ័ត្ន មានទ្រព្យស្ដុកស្ដម្ភ បន្ទាប់ពីបោះទុនវិនិយោគហាងរក្សាសម្រស់ក្នុងឋានៈជាថៅកែរស្រីនេះ ហើយអ្នកនាងនឹងមិនវិលត្រឡប់មករកអាជីពចាស់វិញជាថ្មីឡើយ។

ប៉ុន្ដែក្នុងជំនួបជាមួយអ្នកកាសែត កាលពីពេលថ្មីនេះ អ្នកនាងជេននី រ័ត្ន បានឲ្យដឹងថា “បើអ្នកនាងបើកហាងកែសម្រស់ គឺថៅកែខ្លួនឯងត្រូវតែស្អាតជានិច្ច ទើបអតិថិជនមានការជឿជាក់ ហើយបើទោះជារវល់ការងាររកស៊ីយ៉ាងណា ក៏ពេលខាងមុខនេះ អ្នកនាងនឹងត្រៀមខ្លួនវិលចូលសិល្បៈជាថ្មីផងដែរ។

ពិធីការិនីក្លាយទៅជាថៅកែស្រីរូបនេះ បានបញ្ជាក់ថា ”រូបសម្រស់ខ្ញុំមានការខុសពីមុន គឺដោយសារតែខ្ញុំបើកហាងរក្សាសម្រស់អីចឹង បើចង់ឲ្យអតិថិជនមានការជឿជាក់ គឺទាល់តែយើងខ្លួនឯងស្អាតជានិច្ចដែរ ទើបល្អ។ ខ្ញុំនឹងប្រឹងថែរក្សារូបសម្រស់ថែមទៀត ដើម្បីឲ្យមានសុខភាពល្អ ហើយក៏នឹងរកពេលវេលាសមស្របមួយ ដើម្បីវិលត្រឡប់មករកអាជីពសិល្បៈសារជាថ្មីផងដែរ ទោះជាខ្ញុំរវល់យ៉ាងណាក៏ដោយ”។

ជេននី រ័ត្ន មិនបានប្រាប់ពីមូលហេតុដែលពេលនេះនាងចង់វិលរកឆ្នាំងចាស់នោះឡើយ ខណៈដែលក្រៅពីនាង ពេលនេះមានតារាល្បីៗមួយចំនួនបានបើកហាងរក្សាសម្រស់ដែលកំពុងកាក់កប ដូចជា អ្នកនាងគង់ សុជាតិ , ចន ច័ន្ទលក្ខិណា, ពេជ្រ សិរីរ័ត្ន ជាដើម៕

RELATED ARTICLES