ខណៈដែលតារាចម្រៀងសិចស៊ីរបស់ផលិតកម្ម Rock កញ្ញាម៉ូលីកា កំពុងតែកាក់កបជាមួយនឹងមុខរបរលក់ផលិតផលតាមអនឡាញ ចំណេញរាប់ពាន់ដុល្លារ ក្នុង១ខែៗនោះ ថ្មីៗនេះ ស្រាប់តែមានជនខិលខូចបន្លំលេខទូរស័ព្ទរបស់នាង ដោយឲ្យភ្ញៀវរបស់នាងវេរលុយឲ្យ ដែលធ្វើឲ្យនាងក្រពុលមុខជាខ្លាំង។
នៅថ្ងៃទី២៥ ខែមករា ម្សិលមិញនេះ កញ្ញាម៉ូលីកា បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់នាងថា “លេខទូរស័ព្ទ (098 422 204) នេះ មិនមែនលេខនាងខ្ញុំទេណា អតិថិជនខ្ញុំខលមកប្រាប់ខ្ញុំគ្រប់គ្នាថា ដើរទៅឲ្យវេរលុយឲ្យវា។ លេខខាងលើហ្នឹងមិនមែនលេខនាងខ្ញុំទេណា។ នេះទើបជាលេខនាងខ្ញុំ 096 675 5898 / 093 373 377 ។ បើសិនជាវេរខុសលេខ នាងខ្ញុំសូមមិនទទួលខុសត្រូវឡើយ”។
ម៉ូលីកា បន្ថែមថា “Molika online Shop ផេកនាងខ្ញុំ ហើយMolika Singer Rock ជា Facebook នាងខ្ញុំ ដូច្នេះចង់ដឹងព័ត៌មានបន្ថែម អាច chat សួរនាងខ្ញុំបាន”។
តារាចម្រៀងសិចស៊ីដែលកំពុងកាក់កបជាមួយមុខរបរលក់ផលិតតាមអនឡាញ រូបនេះ បានថ្លែងឲ្យដឹងថា “ស្របពេលដែលនាងកំពុងលក់ដាច់ខ្លាំង មានជនខិលខូចបន្លំឲ្យភ្ញៀវរបស់នាងវេរលុយឲ្យនាងក្រពុលមុខតែម្ដង។ នាងថា នាងបានខលទៅជនខិលខូចនោះហើយ តែនៅពេលដឹងថា ជានាងក៏ចុចផ្ដាច់ទូរស័ព្ទតែម្ដង។ យ៉ាងណា ម៉ូលីកា អះអាងថា ភ្ញៀវរបស់នាងមួយចំនួនដែលត្រូវជនខិលខូចនោះ បោកមិនបានសម្រេចទេ ដោយសារតែភ្ញៀវបានដឹងខ្លួនជាមុន ខណៈដែលនាងក៏បានប្រកាសជូនដំណឹងដល់ភ្ញៀវរួចហើយដែរ។
ម៉ូលីកា បានឲ្យដឹងថា “មុខរបរមួយនេះ ពុំមែនងាយស្រួលនោះទេ គឺក្រៅពីមានការប្រកួតប្រជែងច្រើន មានទាំងជនខិលខូចតាមព្យាបាទនាងទៀត ប៉ុន្តែយ៉ាងណា នាងនៅតែប្រឹងប្រែងបន្តទៀត ហើយមួយរយៈចុងក្រោយនេះ អតិថិជនបានគាំទ្រផលិតផលរបស់នាងកាន់តែច្រើនជាងមុន ទាំងអតិថិជននៅក្នុងនិងក្រៅស្រុក សូម្បីតែអាណិកជនខ្មែរ នៅតាមបណ្ដាប្រទេសមួយចំនួន ក៏កុម្មង់ទិញផលិតផលនាងដែរ ដូចជា នៅប្រទេសស្វីស ញូវដឺរលែនដ៍ អូស្ត្រាលី អាមេរិក កូរ៉េ និងថៃ ជាដើម”។
ម៉ូលីកា បានឲ្យដឹងថា ”នាងបាននាំចូលផលិតផលថែរក្សាសម្រស់គ្រប់ប្រភេទ យកមកលក់នៅតាមអនឡាញ មានទាំងថ្នាំលាបឲ្យស្បែកស្អាត រាងស្លីម ថ្នាំបំបាត់មុន បំបាត់ជាំ ថ្នាំសម្រករាង ថ្នាំបណ្តុះសក់ ពន្លូតកម្ពស់ ឡេលាបស្បែកឲ្យស ជាដើម ពោលគឺមានគ្រប់ប្រភេទទាំងអស់ ហើយសម្រាប់ផលិតផលទាំងនោះ គឺនាំយកមកពីប្រទេស ថៃ កូរ៉េ ជប៉ុន និងអាមេរិក ជាដើម ដែលសុទ្ធសឹងតែជាផលិតផលដែលមានគុណភាពខ្ពស់។
នាងបន្តថា ទោះបីទាញបានចំណូលចូលច្រើនពីការលក់ផលិតផលតាមអនឡាញ នាងក៏មិនបោះបង់អាជីពចម្រៀងចោលដែរ ដែលគ្រោងចេញបទថ្មីពង្រឹងការគាំទ្រក្នុងពេលឆាប់ៗនេះ៕