ហ្វីលីពីន៖ ក្នុងអំឡុងពេលនៃការ ថ្លែងសន្ទរកថាដែលផ្សាយ បន្តផ្ទាល់តាមទូរ ទស្សន៍ជាតិក្នុង ទីក្រុង Davao City កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានចោទប្រកាន់ ជាសាធារ ណៈ ថាមាន ចៅក្រម មេធាវី អភិបាលក្រុង និងមន្ត្រីប៉ូលិស ជាង១៥០នាក់ មានជាប់ពាក់ ព័ន្ធនិងការជួញ ដូរគ្រឿង ញៀនខុសច្បាប់ ។
លោកបានដឹង ហើយថាបញ្ជីឈ្មោះមន្ត្រី ជាប់ចោទអាចឬ មិនអាចត្រូវចោទ ប្រកាន់ ប៉ុន្តែលោក ថ្លែងថាក្នុងនាមលោក ជាប្រធានាធិបតី លោកចង់កត់ សម្គាល់ពី បញ្ហានៃ ការជួញដូរ គ្រឿងញៀន ខុសច្បាប់ក្នុងប្រទេស។
លោក Duterte បានសួរដេញ ដោលសមាជិក នៃមន្ត្រីប៉ូលិស និងយោធាជា ច្រើននាក់ ហើយថែទាំង បានកំណត់ឈ្មោះ និងចេញបញ្ជាថាកង រក្សាសន្តិសុខផ្ទាល់ នឹងត្រូវបាន ដកចេញសេវា កម្មការពារ អ្នកនយោបាយទាំងឡាយ ដែលលោកបា នចោទប្រកាន់។ លោកបាន បន្តថាគ្រប់ប៉ូលិស និងយោធា ទាំងអស់ដែល ជាអ្នក ជាប់ទាក់ទងនិង អ្នកទាំងនោះ ខ្ញុំកំពុង ទុកពេល២៤ម៉ោង ដល់អ្នកដើម្បីជូន ដំណឹងដល់ស្ថាប័ន អាណា ព្យាបា លរបស់អ្នក។
ក្នុងនោះគឺអ្នក ដែលមកពីស្ថាប័ន ប៉ូលិសត្រូវរា យការណ៍ទៅ មេប៉ូលិស ចំណែកអ្នក មកពីយោធាត្រូវរាយ ការណ៍ ជូនប្រធានកាន់ ការងារបុគ្គលិក។ អ្នកដែលមិន អនុវត្តតាម ខ្ញុំនឹង បញ្ជាឲ្យកង កម្លាំងប្រដាប់អាវុធហ្វីលីពីននិង ប៉ូលិសជាតិតាម ប្រមាញ់ស្វែង រកចាប់ខ្លួន អ្នកជាមិនខាន។
តាមរបាយ ការណ៍របស់ AP បង្ហាញថា ក្នុងចំណោម មនុស្សជាច្រើន ដែលត្រូវបាន ចោទប្រកាន់ រួមមាន មេធាវីឬប៉ូលិស ប៉ុន្តែក្នុងបញ្ជីឈ្មោះ ក៏រាប់ទាំងចៅ ក្រម៨នាក់និង ឧត្តមសេនីយ៍៥នាក់ ប៉ុន្តែក្រុមអ្នក ជាប់ចោទ មកពីស្ថាប័ន ទាំងពីរបាន ចូលនិវត្តនិងកំពុង បម្រើការងារ។
ទោះជាយ៉ា ងណាគិតចាប់តាំងពី ការចូលកាន់តំណែង របស់លោកប្រធា នាធិបតីថ្មីហ្វីលីពីន រូបនេះ មានមនុស្ស ជាង៤.៤០០នាក់ត្រូវបាន ចាប់ខ្លួននិង លើស៦០ម៉ឺននាក់ បានត្រឡប់មក ធ្វើជាប៉ូលិសជាតិ ដោយការបារម្ភ អំពីការដាក់ ទណ្ឌកម្មធ្ងន់ ធ្ងរពីស្ថាប័ន ប៉ូលិសដែលមា នអំណាចក្នុងការ បាញ់សម្លាប់។