មុិកសុិក៖ យោងតាម គណនី Twitter ផ្លូវការរបស់លោក Luis Puente ដែល បម្រើការនៅ អង្គភាព សម្រប សម្រួលការពារ ជនស៊ីវិលជាតិ ឲ្យដឹងថា យ៉ាងហោច ណាស់ មានមនុស្ស៣៩នាក់ បាន ស្លាប់បាត់ បង់ជីវិត ដោយសារគ្រោះថ្នាក់បាក់ដីក្នុងរដ្ឋ Puebla និងរដ្ឋ Veracruz របស់ម៉ិកស៊ិក បន្ទាប់ពីមានព្យុះ ត្រូពិក Earl វាយប្រហារ តំបន់ភាគខា ងកើតប្រទេសរួចមក។
តាមការសរសេរ បង្ហោះលើបណ្តាញ សង្គមបាន រៀបរាប់ថាក្នុង រដ្ឋ Puebla មានអ្នក ស្លាប់ចំនួន២៨នាក់ ហើយរដ្ឋាភិបាល លោក Rafael Moreno Valle បានទស្សនកិច្ច ទៅកាន់តំបន់ជា ច្រើនដែលរង ផលប៉ះពាល់ដោយ ព្យុះត្រូពិក Earl កាលពី ថ្ងៃសៅរ៍ ។
លោក Moreno បានថ្លែងថា រដ្ឋាភិបាល របស់ខ្ញុំនឹង ប្រើប្រាស់គ្រប់ ធនធាន ទាំងអស់ដែលមាន។យើងនឹងមិន ស្ងប់ឡើយដរាប ណាបុព្វហេតុ នៃការខូចខាត ត្រូវបានជួសជុល។
ចំណែក អភិបាលរដ្ឋ Veeracruz លោក Javier Duarte បានបញ្ជាក់ លើគណនី Twitter របស់លោក ថាក្នុង រដ្ឋដែលលោក គ្រប់គ្រង មានអ្នកស្លាប់ ក្នុងឧប្បត្តិហេតុ នេះចំនួន១១នាក់។
មុននឹងប្រែ ក្លាយជាព្យុះ ត្រូពិកវាយប្រហារ ផ្លាស់ទីឆ្លងកាត់តំបន់នេះ និងក្រោយ មកបោកបក់ ត្រឡប់ឆ្ពោះ ទៅកាន់វាលទំនាបព្យុះនេះគឺព្យុះ Hurricane Earl ។
ឧតុនិយមវិទូស៊ី អិនអិន លោក Derek Van Dam បានថ្លែង ថាសំណល់ នៃព្យុះ Hurricane Earl (បច្ចុប្បន្នជា ព្យុះត្រូពិក វាលទំនាប) កំពុងផ្លាស់ទីតាំងទៅកាន់ ឆ្នេរភាគនីរតី របស់ម៉ិកស៊ិក ហើយត្រូវ បានគេរំពឹងថា នឹងបង្កើនកម្លាំង កន្ត្រាក់ជាថ្មីម្តង ទៀតផងដែរ។ នៅពេលខ្យល់ ព្យុះបន្ថយ កម្លាំងកន្ត្រាក់ខ្លាំង ការធ្លាក់ភ្លៀង ខ្លាំងនឹង បន្តកើត មាន។