Friday, November 15, 2024
Homeតារាខ្មែរសុខ សោម៉ាវត្តី - លី វ៉ាហេទ ខ្វះគ្នាមិនបាន

សុខ សោម៉ាវត្តី – លី វ៉ាហេទ ខ្វះគ្នាមិនបាន

ទីបំផុតពិធីការិនីប៉ុស្តិ៍បាយ័នអ្នកនាងសុខ សោម៉ាវត្តី បានសម្រេចចិត្តជ្រើសស្នេហ៍តារាបាល់ទាត់លោកលី វ៉ាហេទ ខ្សែការពារក្លឹបបឹងកេត ជាដៃគូជីវិតថ្មីខណៈដែលអ្នកទាំងពីរបានបង្ហាញពីសកម្មភាពស្នេហ៍បើកចំហថែមទាំងបានប្រកាសថា ពួកគេខ្វះគ្នាមិនបានទៀតផង។

ក្រៅពីបង្ហោះរូបភាពកៀកកោយនៅលើបណ្ដាញសង្គមជាបន្តបន្ទាប់ មុននេះបន្តិចលោកលី វ៉ាហេទ បានបង្ហោះសារបញ្ជាក់ពីអារម្មណ៍ស្នេហ៍របស់ខ្លួនចំពោះអ្នកនាងសុខ សោម៉ាវត្តី ដែលធ្វើឲ្យអ្នកដែលនិយមលេងហ្វេប៊ុកជាច្រើនមានការភ្ញាក់ផ្អើល។ លោកវ៉ាហេទ បានបង្ហោះរូបភាពផ្អែមល្ហែមជាមួយវត្តី រួមទាំងសំណេរថា «មិនមែនជាអ្វីនឹងគ្នា តែជាមនុស្សម្នាក់ដែលមិនអាចខ្វះបាន» ដែលមានអត្ថន័យជ្រាលជ្រៅ ធ្វើឲ្យអ្នកគាំទ្រពួកគេរំភើបចិត្តនិងគាំទ្រចំពោះសេចក្ដីស្នេហារបស់អ្នកទាំងពីរ។

អ្វីដែលកាន់តែភ្ញាក់ផ្អើលទៀតនោះ នៅថ្ងៃទី៣១ មករា ម្សិលមិញនេះវត្តី បានបង្ហោះសារស្នេហាបើកចំហនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយបានភ្ជាប់រូបភាពកៀកកោយជាមួយបុរសកំពូលស្នេហ៍លោកលី វ៉ាហេទ ។ អ្នកនាងបង្ហោះសំណេរជាភាសាអង្គគ្លេសថា «He always allow me to do everything whatever I want, but except 1 thing that he never allow me to do is « crying »

Take care from distance »

ដែលមានន័យជាភាសាខ្មែរថា «គាត់ (លី វ៉ាហេទ) តែងតែអនុញ្ញាតឲ្យខ្ញុំធ្វើរឿងគ្រប់យ៉ាងដែលខ្ញុំចង់ធ្វើ លើកលែងតែរឿងមួយគត់ដែលគាត់មិនព្រមឲ្យខ្ញុំធ្វើ គឺមិនឲ្យខ្ញុំយំជាដាច់ខាត»។ អ្នកនាងក៏បានបញ្ជាក់បន្ថែមដែរថា បើទោះបីស្ថិតនៅឆ្ងាយពីគ្នាយ៉ាងណាក៏លោក លី វ៉ាហេទ តែងតែបង្ហាញពីក្ដីបារម្ភនិងការយកចិត្តទុកដាក់ចំពោះអ្នកនាងពីចំងាយដោយមិនឲ្យអ្នកនាងខ្វះភាពកក់ក្ដៅនោះឡើយ។

ចាប់តាំងពីបែកស្នេហ៍ពីលោកទូច ដាណារ៉ា ហៅពេជ្រ កូនប្រុសរបស់លោកទូច ណារ៉ុថ អតីតស្នងការរាជធានីភ្នំពេញ អាចចាត់ទុកថា ជាលើកទី១ហើយដែលសោម៉ាវត្តី ហ៊ានសំញ៉ែងរឿងស្នេហាជាសាធារណៈដែលធ្វើឲ្យបុរសៗអ្នកមានមួយចំនួនដែលតាមក្រវែលសុំស្នេហ៍អ្នកនាងលែងហ៊ានបោះនុយធំស្ទូចស្នេហ៍។សារស្នេហាដែលវត្តី បង្ហោះជាចំហអាចបញ្ជាក់ថា អ្នកនាងបានជួបស្នេហាស្ម័គ្រស្មោះដោយមិនគិតរឿងទ្រព្យជាធំទើបបង្ហាញពីសកម្មភាពស្នេហ៍យ៉ាងផ្អែមល្ហែមនៅលើបណ្ដាញសង្គមបែបនេះខណៈដែលកាលសាងស្នេហ៍ជាមួយលោកពេជ្រ រហូតទទួលបានចំណងដៃកូនស្រីម្នាក់អ្នកនាងមិនធ្លាប់បង្ហោះរូបភាពផ្អែមស្នេហ៍បែបនេះឡើយ។

មិត្តភក្ដិនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនបានសម្ដែងការត្រេកអរចំពោះសម្ព័ន្ធស្នេហ៍រវាងសុខ សោម៉ាវត្តី ជាមួយលោកលី វ៉ាហេទ និងចង់ឃើញអ្នកទាំង២ដឹកដៃគ្នាចូលរោងការតាមគន្លងប្រពៃណីក្នុងពេលឆាប់ៗទៀតផងខណៈដែលលោកលី វ៉ាហេទ ក៏មិនខ្វល់ពីរឿងអតីតកាលរបស់វត្តី ផងនោះ៕

RELATED ARTICLES