Friday, November 15, 2024
Homeតារាខ្មែរពេជ្រ សោភា ធ្វើខួបកំណើតស្ងាត់ៗ ឲ្យសង្សារភ្ញាក់ផ្អើល

ពេជ្រ សោភា ធ្វើខួបកំណើតស្ងាត់ៗ ឲ្យសង្សារភ្ញាក់ផ្អើល

នៅរាត្រីថ្ងៃទី០១ ខែកុម្ភៈ កន្លងទៅនេះ តារាចម្រៀងល្បីឈ្មោះរបស់រស្មីហង្សមាស អ្នកនាងពេជ្រ សោភា បានធ្វើខួបកំណើតស្ងាត់ៗ ឲ្យសង្សារសំណព្វចិត្ត ដែលធ្វើឲ្យលោកឆឹម សក្កដា មានការភ្ញាក់ផ្អើលយ៉ាងក្រៃលែង។

នាពេលចុងក្រោយនេះ ទំនាក់ទំនងរវាងអ្នកនាងពេជ្រ សោភា ជាមួយលោកឆឹម សក្កដា កាន់តែស្អិតល្មួត ខណៈដែលអ្នកទាំង២បានប្រកាសថា ពួកគេគឺជាគូសង្សារកំពុងតែពិសោធន៍ចិត្តគ្នា។ មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ សោភា ក៏បានអូសលោកសក្កដា ចូលច្រៀងនៅទ្រនំហង្សមាស ព្រមទាំងចេញបទចម្រៀងឆ្លងឆ្លើយរួមគ្នាទៀតផង។

នៅរាត្រីថ្ងៃទី០១ ខែកុម្ភៈ កន្លងទៅនេះ អ្នកនាងពេជ្រ សោភា បានធ្វើឲ្យលោកឆឹម សក្កដា រំភើបចិត្តនិងភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលលោកស្ទើរតែភ្លេចថ្ងៃកំណើតរបស់ខ្លួនទៅហើយនោះ គឺសោភា បានធ្វើខួបឲ្យលោកស្ងាត់ៗ។

ក្រោយលោកសក្កដា ផ្លុំពន្លត់ភ្លើងទៀនពេជ្រ សោភា បានជូនពរលោកឆឹម សក្កដា ថា “សូមឲ្យមានសុខភាពល្អ សំណាងល្អ មានលុយច្រើន ការងារច្រើន សូមកុំឈឺ ។ ជាពិសេសនោះ ពេលគេសុំហ្វេសប៊ុក កុំឲ្យគេច្រើនពេក និងកុំបង្ហោះរូបច្រើនពេក”។

តាមការជូនពររបស់ពេជ្រ សោភា ហាក់មានអារម្មណ៍ហួងហែងលោកសក្កដា ជាខ្លាំង ខណៈដែលនាវេលាផ្លុំទៀននោះ សមាជិកក្រុមគ្រួសាររបស់អ្នកនាងពេជ្រ សោភា ក៏បានសំណូមពរឲ្យលោកសក្កដា ស្រលាញ់ពេជ្រ សោភា ជារៀងរហូត និងស្រលាញ់តែម្នាក់បានហើយ។

លោកសក្កដា បានសម្ដែងការរីករាយជាខ្លាំងនៅពេលដែលម្ចាស់ស្នេហ៍ធ្វើខួប បង្កការភ្ញាក់ផ្អើលបែបនេះ។

គួរបញ្ជាក់ថា កាលប្រកាសភ្ជាប់ស្នេហ៍ពីដំបូងមានការភ្ញាក់ផ្អើលថា ពួកគេបង្កើតរឿងស្នេហ៍ក្លែងក្លាយ ដើម្បីជួយយឹតយោងលោកសក្កដា ឲ្យលេចធ្លោនៅក្នុងសង្គមសិល្បៈ។ ប៉ុន្តែយ៉ាងណា អ្នកទាំងពីរតែងតែអះអាងថា ពួកគេពិតជាបានស្វែងយល់ចិត្តគ្នាជាដៃគូស្នេហាមែន។ តែយ៉ាងណា ពួកគេបញ្ជាក់ថា មិនទាន់អាចកំណត់ពីគម្រោងដឹកដៃគ្នាចូលរោងការនោះទេ គឺត្រូវការពេលវេលាមើលចិត្តគ្នាបន្ថែមទៀត ខណៈដែលអ្នកគាំទ្ររបស់ពួកគេចង់ឃើញអ្នកទាំងពីរដឹកដៃគ្នាចូលរោងការឆាប់ៗ៕

RELATED ARTICLES