ភ្នំពេញ ៖ កញ្ញាកឹម មនោវិទ្យា អតីតអគ្គនាយិការងកិច្ចការសាធារណៈនៃអតីត គណបក្សសង្គ្រោះជាតិ ដែលជាកូនស្រីច្បង របស់លោកកឹម សុខា អតីតប្រធាននៃអតីត គណបក្សសង្គ្រោះជាតិ បានធ្វើការចោទប្រកាន់ មកលើសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ថា ជាមនុស្សតែម្នាក់ ដែល មានអំណាចក្តោបក្តាប់ប្រទេសកម្ពុជាទាំងមូល សូម្បីតុលាការ និងពន្ធនាគារ។
ថ្លែងក្នុងបទសម្ភាសន៍ជាមួយវិទ្យុសំឡេង អាមេរិកនៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ កញ្ញាកឹម មនោវិទ្យា បាន លើកឡើងនូវការបកស្រាយបន្ថែមទៅលើ សំណេរតាមគណនីហ្វេសប៊ុករបស់នាង ដែល នាងបានសរសេរ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ ២០១៨ ថា “តុលាការ ហ៊ុន សែន គុកហ៊ុន សែន” នោះថា នាងលើកឡើងបែបនេះ ដោយសារ នៅកម្ពុជា មានបុគ្គលតែម្នាក់ ឬ១ក្រុម ដែល មានអំណាចគ្រប់គ្រងលើអ្វីៗទាំងអស់ រួមទាំង តុលាការ និងគុក ហើយនាងយល់ថា ករណី ឪពុករបស់នាង (លោកកឹម សុខា) ដែលកំពុង ជាប់ពន្ធនាគារពីបទចោទប្រកាន់ថា ក្បត់ជាតិ នោះ គឺជារឿងនយោបាយ ដូច្នេះទាល់តែមាន ការចរចានយោបាយ ទើបសង្ឃឹមមានការដោះលែង។
កញ្ញាកឹម មនោវិទ្យា បានបញ្ជាក់ពីខ្លឹមសារនេះថា “មានន័យថា គ្មាននីតិរដ្ឋ គ្មានធ្វើ អ្វីៗ ជាប្រព័ន្ធនៅក្នុងប្រទេសកម្ពុជាទេ ជាពិសេស ទាក់ទងទៅនឹងប្រព័ន្ធយុត្តិធម៌ទាក់ទងទៅនឹង តុលាការ ទាក់ទងទៅនឹងពន្ធនាគារជាដើម។ ខ្ញុំចង់បញ្ជាក់ថា អ្វីៗសម្រេចទៅលើបុគ្គលតែមួយរូប មិនមែនជាដំណើរការ ផ្លូវច្បាប់ មិនមែន ជាធ្វើអ្វីដោយប្រព័ន្ធជារដ្ឋាភិបាល ជា ក្រសួងជាតុលាការ ដូចតុលាការ ធម្មតា ដូចជា ពន្ធនាគារធម្មតាទេ គឺអ្វីៗធ្វើឡើងសម្រេចឡើង តាមតែបុគ្គលមួយរូបប៉ុណ្ណោះ ហើយគាត់តាំង ខ្លួនជាម្ចាស់នៅលើអ្វីៗទាំងអស់នៅក្នុងប្រទេស កម្ពុជា ហ្នឹង”។
ទោះបីយ៉ាងណា ពាក់ព័ន្ធនឹងការដែល កូនស្រីលោកកឹម សុខា ចោទថា សម្តេចហ៊ុន សែន ក្តោបក្តាប់ប្រទេសកម្ពុជាទាំងមូល សូម្បី តុលាការ និងគុកនោះ ទាំងអ្នកនាំពាក្យក្រសួង យុត្តិធម៌ អ្នកនាំពាក្យរាជរដ្ឋាភិបាល និងអ្នក នាំពាក្យគណបក្សប្រជាជនកម្ពុជា ចាត់ទុកថា ជាការចោទដោយគ្មានមូលដ្ឋាន និងមិនយល់ ច្បាស់ពីនីតិរដ្ឋ។
លោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការ គណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា នេះភាពក្មេងខ្ចី ល្ងង់ខ្លៅមួយ ដែលកញ្ញាកឹម មនោវិទ្យា កូនស្រី លោកកឹម សុខា ចោទប្រកាន់ប្រមុខរាជរដ្ឋាភិបាលបែបនេះ។
លោកផៃ ស៊ីផាន បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ ថា “ទី១ កូនស្រីហ្នឹង គាត់អត់យល់ពីការគ្រប់គ្រង ប្រទេសតែប៉ុណ្ណឹង។ នៅក្នុងការគ្រប់គ្រងរបស់ ប្រទេសហ្នឹង យើងឃើញមាននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ។ នៅក្នុងតុលាការ នាយករដ្ឋមន្ត្រី មានសិទ្ធិស្នើសុំទៅព្រះមហាក្សត្រ ក្នុងការសម្របសម្រួលទោស ឬក៏លើកលែងទោស អាហ្នឹងមួយ អាហ្នឹងសិទ្ធិរបស់ នាយករដ្ឋមន្ត្រី ដែលសរសេរនៅក្នុងរដ្ឋធម្មនុញ្ញ។ នាយករដ្ឋមន្ត្រីមានសិទ្ធិមួយទៀត នៅ ក្នុងការគ្រប់គ្រងក្រសួងយុត្តិធម៌។ ក្រសួងយុត្តិធម៌ គ្រាន់តែជាក្រសួងមួយផ្តល់សេវាកម្មដល់ករណី យុត្តិធម៌ គឺផ្តល់សេវាកម្មដល់តុលាការ ហើយ នាយករដ្ឋមន្ត្រី មានសិទ្ធិទៅលើក្រសួងមហាផ្ទៃ នៅក្នុងការអនុវត្តទៅតាមបញ្ជារបស់តុលាការ។ នៅក្នុងហ្នឹង ក្រសួងមហាផ្ទៃ ក៏មានចំណែកមួយ នៅក្នុងការគ្រប់គ្រងពន្ធនាគារ ក៏ប៉ុន្តែស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់នាយករដ្ឋមន្ត្រី ដែល ទទួលខុសត្រូវពីលើហ្នឹង ក៏ប៉ុន្តែមានភ្នាក់ងារ ជំនាញរបស់គេនីមួយៗនៅក្នុងការគ្រប់គ្រង។ អ្វីដែលជាចម្លើយ ដែលកូនស្រីរបស់លោកកឹម សុខា ទាល់តែប្រើប្រាស់វាក្យសព្ទហ្នឹង ឬក៏ វោហារសព្ទហ្នឹងនៅក្នុងការប្រមាថមាក់ងាយ វាយប្រហារហ្នឹងមកលើនាយករដ្ឋមន្ត្រី ដែល ការវាយប្រហារមកលើនាយករដ្ឋមន្ត្រីហ្នឹង ឈរ នៅលើមូលដ្ឋានដែលអត់យល់អំពីនីតិរដ្ឋរបស់ កម្ពុជា ឬនីតិរដ្ឋនោះហើយ។ អានេះជាភាពខ្ចី របស់កញ្ញាហ្នឹង ក្នុងការយល់អំពីដំណើរការនៃ រដ្ឋបាលសាធារណៈ។ ដូច្នេះ គួរតែទៅរៀនរដ្ឋបាលសាធារណៈមកវិញ ជាជាងការវាយតម្លៃ មកលើនាយករដ្ឋមន្ត្រីដែលប្រាសចាកពីការពិត”។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន បានមានបញ្ជាក់ថា កញ្ញា កឹម មនោវិទ្យា គ្រាន់តែនិយាយនេះ ដោយសារ តែមានមនោសញ្ចោតនាជ្រៅជ្រះរវាងឪពុកនិង កូនប៉ុណ្ណោះ តែត្រង់ថា ឱ្យត្រូវច្បាប់ គឺអត់ត្រូវ ឡើយ ហើយឱ្យត្រូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ ក៏អត់ត្រូវដែរ។ ផ្ទុយទៅវិញ ត្រូវ ទទួលស្គាល់ការពិត ទើបអាចយកសច្ចធម៌បាន។ ដូច្នេះបញ្ហានេះ ត្រូវផ្អែកទៅលើទង្វើប្រព្រឹត្ត ល្មើសជាក់ស្តែងរបស់ឪពុកនាង ក៏ដូចជាក្រុម បក្ខពួករបស់ឪពុកនាង ដែលប្រព្រឹត្តល្មើសច្បាប់ ហើយដែលទទួលខុសត្រូវចំពោះមុខច្បាប់ ដោយខ្លួនឯង។
លោកសុខ ឥសាន បានមានប្រសាសន៍ ប្រាប់ “នគរធំ” នៅថ្ងៃដដែលនោះថា “ការ លើកឡើងរបស់កូនស្រីលោកកឹម សុខា វា គ្រាន់តែជាការលើកឡើងដើម្បីកេងចំណេញ តែម្ខាងនៅខាងគាត់តែប៉ុណ្ណោះទេ តែការពិត ជាក់ស្តែងមិនដូចគាត់និយាយទេ។ ចំណុចទី១ ការដែលឯកឧត្តមកឹម សុខា ត្រូវចាប់ខ្លួន ត្រូវ ឃុំខ្លួន ហើយនិងក្រុមមេដឹកនាំអតីតបក្សប្រឆាំង ត្រូវរំលាយ ត្រូវផ្អាកសកម្មភាពនយោបាយរយៈពេល៥ឆ្នាំនេះ វាកើតឡើងដោយអំពើប្រព្រឹត្ត ល្មើសច្បាប់របស់សាមីជនទាំងអស់ហ្នឹង។ បើ គ្មានពិរុទ្ធភាព បើគ្មានអំពើប្រព្រឹត្តល្មើសច្បាប់ ទេ គឺគ្មានតុលាការណាមានសិទ្ធិត្រូវចោទប្រកាន់ គាត់ ចាប់ខ្លូនគាត់យកមកដាក់ឃុំឃាំងទេ អា ហ្នឹងត្រូវយល់។ អ៊ីចឹងទេ បញ្ហានេះ គឺការនិយាយ របស់កូនស្រីលោកកឹម សុខា វាគ្រាន់តែជាការ បដិសេធមិនព្រមទទួលស្គាល់ការពិត ដែល កើតឡើងពីទង្វើល្មើសច្បាប់របស់ឪពុកខ្លួន និង ក្រុមបក្ខពួកមេដឹកនាំអតីតបក្សប្រឆាំងតែប៉ុណ្ណោះ។ ចំណុចទី២ ខ្ញុំគ្រាន់តែជម្រាបជូនថា យើងប្រកាន់នូវរបបប្រជាធិបតេយ្យសេរី ពហុបក្ស តែដើម្បីធានាលទ្ធិប្រជាធិបតេយ្យ មាន និរន្តរភាពយូរអង្វែងតទៅមុខ យើងត្រូវតែ ដើរទន្ទឹមគ្នានឹងនីតិរដ្ឋ ហើយការដែលប្រកាន់ នីតិរដ្ឋនេះ វាត្រូវតែប្រកាន់ថា អ្នកណាប្រព្រឹត្ត ល្មើសច្បាប់ អ្នកហ្នឹងត្រូវទទួលខុសត្រូវដោយ ខ្លួនឯង ចំពោះមុខច្បាប់។ អ៊ីចឹង ឯកឧត្តមកឹម សុខា ក៏ដូចជាក្រុមមេដឹកនាំ ១១៨រូប របស់អតីត បក្សប្រឆាំង ប្រព្រឹត្តល្មើសច្បាប់ដោយខ្លួនឯង អ៊ីចឹងទេ ត្រូវទទួលទោសចំពោះមុខច្បាប់ ដោយ ខ្លួនឯង គ្មានអ្នកណាបង្កើតទោសឱ្យគាត់ គ្មាន អ្នកណាចាប់គាត់ដោយរំលោភទេ មានតែវាជា ផលវិបាកនៃអំពើប្រព្រឹត្តល្មើសច្បាប់របស់ពួកគាត់តែប៉ុណ្ណោះ ហើយសម្តេចតេជោ ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា គឺត្រូវតែធានាការអនុវត្តវិធានការផ្លូវ ច្បាប់ ចំពោះជនណាដែលប្រព្រឹត្តល្មើសច្បាប់ អានេះហើយដែលគេហៅថា នីតិររដ្ឋហ្នឹងឯង ហើយបើមិនយកនីតិរដ្ឋមកអនុវត្តទេ សួរថា ឱ្យយកស្អី ? យកចុងកាំភ្លើងទៅ គេថាយើង ផ្តាច់ការ យើងយោធានិយម តែឥឡូវយកផ្លូវ ច្បាប់មកចាត់វិធានការអ្នកប្រព្រឹត្តល្មើសច្បាប់ គេថា យើងធ្វើទុក្ខបុកម្នេញគេទៀត។ អាហ្នឹង ជាការមិនត្រឹមត្រូវតាមការពិតជាក់ស្តែងទេ។ អ៊ីចឹងក្រោមការដឹកនាំប្រទេសជាតិ គឺថា ត្រូវតែប្រកាន់នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ ជាមូលដ្ឋាន ដោយផ្អែកទៅលើពង្រឹងនីតិរដ្ឋ ព្រមគ្នា។ បើប្រជាធិបតេយ្យ គ្មាននីតិរដ្ឋទេ ប្រជាធិបតេយ្យនេះវាក្លាយទៅជាអនាធិបតេយ្យ ហើយ អ៊ីចឹងប្រទេសជាតិវានាំឱ្យមានអស្ថិរភាពនយោបាយ សន្តិសុខ សុវត្ថិភាព សាធារណ សង្គមវាគ្មានទេ បើគ្មាននីតិរដ្ឋនោះ អ៊ីចឹងទេ យុត្តិធម៌សង្គមក៏អត់មានដែរ។ អ៊ីចឹងទេ វា ប៉ះពាល់ដល់សន្តិភាព ស្ថិរភាពនយោបាយ។ អ៊ីចឹងក្នុងនាមជារាជរដ្ឋាភិបាលដឹកនាំប្រទេស ត្រូវតែគោរពគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនេះឯង ទោះបីមានអ្នកណាមានមតិ យ៉ាងណាក៏ដោយ គឺយើងនៅតែដើរលើផ្លូវដែល យើងយល់ថាជាការត្រឹមត្រូវ”។
លោកសុខ ឥសាន បានបន្តថា “ដូច្នេះ ចំពោះការដែលនាងថា ប្រទេសយើងគ្មាននីតិរដ្ឋ ជាការត្រូវហើយ ធ្វើម៉េចគេនឹងគាំទ្រ ពួកបក្សប្រឆាំងមិនដែលគាំទ្របក្សកាន់អំណាចទេ។ អ៊ីចឹងទេ បក្សកាន់អំណាច ក៏មិនធ្វើអ្វីទៅតាម ការនិយាយរបស់បក្សប្រឆាំងដែរ។ អ៊ីចឹងយើង ធ្វើអ្វីដែលយើងយល់ថាជាការត្រឹមត្រូវ ហើយ លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋហ្នឹង គឺជាស្មារតី នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីបញ្ហាកម្ពុជា ថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១ ដែលត្រូវបានបញ្ចូល ទៅក្នុងខ្លឹមសាររដ្ឋធម្មនុញ្ញៃនព្រះរាជាណាចក្រ កម្ពុជា តាំងពីឆ្នាំ១៩៩៣ មកម៉្លេះ”។
គួរបញ្ជាក់ថា នៅថ្ងៃទី១០ ខែកុម្ភៈ ខាង មុខនេះ កញ្ញាកឹម មនោវិទ្យា នឹងចូលរួមកម្មវិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ អ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ នៅរដ្ឋ ភនេនសយលវានិា ក្រុង ភហិលាដលេផហិា សហរដ្ឋអាមេរិក ដែលនឹងលើកឡើងពីស្ថានការណ៍ នយោបាយ នៅប្រទេសកម្ពុជា ពិសេសការ ឃុំខ្លួនលោកកឹម សុខា ឪពុករបស់នាង បន្ទាប់ ពីនាងបានបើកវេទិកាដូចគ្នានេះជាបន្តបន្ទាប់ នាពេលកន្លងមក នៅប្រទេសបារាំង អាល្លឺម៉ង់ និងប្រទេសមួយចំនួនទៀត៕
កុលបុត្រ