Sunday, November 24, 2024
Homeព័ត៌មានអន្តរជាតិអាមេរិកអំពាវនាវ​ ឲ្យចិនដោះលែង សកម្មជនសិទ្ធិ មនុស្ស៤នាក់!

អាមេរិកអំពាវនាវ​ ឲ្យចិនដោះលែង សកម្មជនសិទ្ធិ មនុស្ស៤នាក់!

អាមេរិក៖ សហរដ្ឋអាមេរិក កាលពីថ្ងៃច័ន្ទនេះ បានអំពាវនាវឲ្យចិន ដោះលែងសកម្មជន និងមេធាវីសិទ្ធិមនុស្សជន ជាតិចិនបួននាក់ ដែលត្រូវបានតុលាការ ផ្តន្ទាទោសកាលពី សប្តាហ៍មុន។

លោកមេធាវី Zhou Shifeng និងលោក Gou Hongguo ក៏ដូចជា សកម្មជនសិទ្ធិ មនុស្សលោក Hu Shigen និង Zhai Yanmin ត្រូវបាន តុលាកា រក្រុងធៀនជីញ កាត់ទោសឲ្យជាប់ពន្ធនាគារ ៧ឆ្នាំកន្លះ។

អ្នកនាំពាក្យ ក្រសួងការបរទេស សហរដ្ឋអាមេរិក លោកស្រី Elizabeth Trudeau បាន ថ្លែងនៅ ក្នុងសេចក្តី ថ្លែងការណ៍ មួយថាយើង កំពុងជំរុញឲ្យ អាជ្ញាធរមានសមត្ថកិច្ច របស់ចិន ដោះលែងអ្នក ស្មាក្តីនិងសកម្មជន ការពារសិទ្ធិ មនុស្សដែល ជាអ្នកត្រូវ បានតុលាការ កាត់ទោសឲ្យ ជាប់ពន្ធនាគារ ឬជាប់ឃុំ ឃាំងដែល រាប់បញ្ចូលអ្នក ដែលបាន ផ្តន្ទាទោសរួច រាល់ហើយនោះ។

អ្នកទាំងបួន ខាងលើត្រូវ បានកាត់ទោស កាលពីសប្តាហ៍ មុនក្នុង ចំណោមប្រជាពល រដ្ឋ១២នាក់ដែលជាប់ព័ន្ធ និងក្រុមហ៊ុន មេធាវីមួយ នៅក្រុងប៉េកាំង ដែលបានវាយ ប្រហារក្នុង ការបង្ក្រាបលើ អ្នកប្រឆាំងគិត ចាប់តាំង ពីខែកក្កដាឆ្នាំ២០១៥ ស្របពេលដែល រដ្ឋបាលរបស់ លោកប្រ ធានាធិបតី ស៊ី ជីនពីង បានរឹតបន្តឹង ការគ្រប់គ្រងដោយលើកឡើង ថាជាភាពចាំបាច់ ក្នុងជំរុញបង្កើន សន្តិសុខនិងស្ថិរភាព ជាតិ។

ក្រសួងការបរទេស សហរដ្ឋអាមេរិក ថែមទាំងបានឲ្យ ដឹងទៀតថា មានមេធាវីនិង សកម្មជន លើសពី១២នាក់ផ្សេងទៀតត្រូវ បានជាប់ឃុំរ ហូតមកដល់ ពេលនេះនិង ក្នុងរង្វង់ថ្ងៃ៩ កក្កដាឆ្នាំ ២០១៥ រាប់ បញ្ចូល លោក Li Heping ជាអ្នក ដែលនៅតែ ស្ថិតឃុំខ្លួន ក្នុងការប្រើ លេសដោះសា ដោយគ្មាន ផ្លូវចូលទៅកាន់ ក្រុមគ្រួសារ របស់ពួកគេឬគ្មាន មេធាវីស្មាក្តី តាមច្បាប់និងការជ្រើស រើសផ្ទាល់ខ្លួន របស់ពួកគេដដែល។

ទោះជាយ៉ាងណា យើងបាន ធ្វើការអំពាវនាវ ឲ្យមានការ បញ្ឈប់ភ្លាមៗ ក្នុងករណីនេះ ដែលវាបាននាំមកនូវការ ប្រឆាំងនិងពួកគេ ក៏ដូចជាការ រឹតត្បិតលើ សេរីភាពនៃការធ្វើ សកម្មភាពវិជ្ជជីវៈពួកគេទៀតផង។

rrrrrrrr

 

RELATED ARTICLES