បន្ទាប់ពីចរចាគ្នាយ៉ាងសស្រាក់សស្រាំ មួយរយៈចងក្រោយនេះ ទីបំផុត ក្លឹបមេឃខៀវ Man City ទិញបានកីឡាករខ្សែការពារ John Stones ពីក្លឹប Everton ជាមួយនឹងតម្លៃខ្លួនជាង ៥៨លានដុល្លារ តែមិនទាន់បានបញ្ជាក់ឲ្យដឹងពីរយៈពេលកុងត្រានោះទេ។
តាមប្រភពពីក្លឹប Man City បានឲ្យដឹងថា កីឡាករវ័យ22 ឆ្នាំរូបនេះ នឹងពាក់អាវលេខ ២៤សម្រាប់រដូវកាលនេះ។ Stones បានក្លាយជាកីឡាករចំនូលថ្មី ទី៦ហើយក្នុងរជ្ជកាលដឹកនាំរបស់គ្រូបង្វឹកថ្មី លោក Pep Guardiola ។
គួររំឮកថាកីឡាករ Stones បានចូលមករួមរស់ជាមួយក្លឹបMan City កាលពីឆ្នាំ ២០១៣ ក្រោយផ្លាស់មកពីក្លឹប Barnsley ។ នៅជាមួយក្លឹបនេះធ្លាប់ស៊ុតបាល់បាន1គ្រាប់ក្នុងការបង្ហាញវត្តមាន៧១ ប្រកួត៕
ដោយ៖ ហេង ដេត