Zidane រក​បាន​ពាន​រង្វាន់​ធំ​ទី​ 2 ឲ្យ​ស្តេច​ដំរី​ ស​ Real  Madrid ទំា​ងព្រឹក​ព្រលឹម​

បន្ទាប់ពីប្រយុទ្ធគ្នាមិនឈ្នះមិនចាញ់ ក្នុងម៉ោងប្រកួតផ្លូវការ ៩០នាទី ទីបំផុត ស្តេចដំរី ស Real Madrid នៅតែសម្រេចក្តីសុបិនរបស់ខ្លួនបាន គឺយកឈ្នះ ក្រុមបងប្អូនរួមផ្ទៃតែមួយ Sevilla ដោយលទ្ធផល ៣-២ ក្នុងម៉ោងបន្ថែម ១៥ នាទី ពីរដង បើទោះជាគ្មានវត្តមានកីឡាករ សំខាន់ ពីររូបគឺ Ronaldo និង Bale ក៏ដោយ ។

3

បីគ្រាប់របស់ក្រុមReal Madrid រកបានដោយកីឡាករ ខ្សែបម្រើMarco Asensio នៅនាទី ២១ កីឡាករខ្សែការពារ Sergio Ramos នាទី ៩០ បូក៣ និងវីរបុសចុងក្រោយដែលជួយឲ្យReal Madrid មានឱកាសលើកពាន យូហ្វាស៊ុបពើរខាប់ គឺ កីឡាករខ្សែការពារ Daniel Carvajal នៅនាទី១១៩ ចំណែកឯក្រុម Sevilla វិញ រកគ្រាប់បាល់បាន២ គ្រាប់ ស៊ុតបញ្ចូលទីដោយកីឡាករ Vazquez នាទី៤១ និងកីឡាករ Konoplyanka ស៊ុតបាល់ប៉េណាល់ទីបានមូយគ្រាប់ដែរ នៅនាទី៧២ បន្ទាប់ពីកីឡាករ Ramos ធ្វើឲ្យមានកំហុស។

នេះគឺជាការលើកពានរង្វាន់យូហ្វាស៊ុបពើរខាប់លើកទី៤ ក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប Real Madrid ហើយវាក៏ជាពាន រង្វាន់ធំទី២ ក្នុងរជ្ជកាលដឹកនាំរបស់គ្រូបង្វឹក Zidane  ។

4

ដោយ៖ ហេង ដេត