ខណៈដែលទៅវត្តប្រាសាទ កាលពីពេលថ្មីៗនេះ ឌួង ហ្សូរីដា បានបង្ហោះសារអមដោយ រូបថតព្រលែងចាបនោះថា អ្នកដែលចោទនាងថា ជា ម៉ែយ៉ែមរកស្រីស្អាតៗឱ្យជាការលាបពណ៌ ក្នុង គោលបំណងឱ្យខូចឈ្មោះនាងក្នុងអាជីពសិល្បៈ។ ឌួង ហ្សូរីដា ថែមទាំងប្រកាសអហោសិកម្មឱ្យជនដែលចោទនាងថាជាម៉ែយ៉ែមឡើងផ្អើលអស់ ក្នុងបណ្តាញសង្គមនោះទៀតផង។ ចំណែកប្អូននាង ឌួង ហ្សូរីម៉ា បានសរសេរសារការពារបង ស្រីរបស់ខ្លួនថា “បងស្រីនាង (ឌួង ហ្សូរីដា) មិនមែនជាម៉ែយ៉ែមទេ សូមកុំឱ្យក្រុមគ្រួសារមាន ខ្វាយខ្វល់អី”។ ចំណែកអ្នកគាំទ្រផ្សេងទៀតក៏បានចូលទៅគាំទ្រឌួង ហ្សូរីដា ដែរថា នេះជា ការយល់ច្រឡំ ដែលពិធីការិនីរូបនេះទទួល បានទឹកប្រាក់៤ពាន់ដុល្លារ ពីកូនមន្ត្រីធំ ជាថ្នូរនឹង ការរកតារាស្រីវ័យក្មេងៗមកឱ្យគេងជាមួយនោះ។
តាមរយៈសារបែកធ្លាយនេះ ត្រូវបានគេដឹងថា ឌួង ហ្សូរីដា រងការចោទប្រកាន់ថា នាងជាម៉ែយ៉ែមរកតារាស្រីស្អាតក្មេងឱ្យកូនអ្នកធំ ហើយក្នុងនោះក៏មានសារទម្លាយពីអ្នកដឹកនាំសម្តែងលោកខាំ ភូរិ ក៏ត្រូវបានចោទប្រកាន់ដូចគ្នានេះផងដែរ ដែលត្រូវបណ្តាញសង្គម និងយូធូប មានការចែកចាយយ៉ាងព្រោងព្រាតផ្អើល អស់ស្រទាប់មហាជន។
ទោះជាយ៉ាងណា ឌួង ហ្សូរីដា ក្រៅពីមានការបង្ហោះសារថា អហោសិកម្មឱ្យជនទាំង ឡាយណាដែលចោទប្រកាន់នាងថា ជាអ្នកដឹកញីបន្ស៊ីឈ្មោលនោះ ហ្សូរីដា នៅមិនទាន់ចេញ មុខបកស្រាយលម្អិតពីរឿងសារដែលបែកធ្លាយ នេះឡើយ។ ប៉ុន្តែការចោទប្រកាន់ថា ហ្សូរីដា ជាម៉ែយ៉ែមនេះ គឺមិនមែនជាលើកទី១ឡើយ ព្រោះកន្លងមក ក៏ធ្លាប់មានអ្នកខ្លះបានចោទទៅ ហ្សូរីដា ថាជាម៉ែយ៉ែមនាំកូនចៅក្រុមបង្ហាញម៉ូដរបស់នាង CSM នោះទៅឱ្យតាតាដែរ តែ ពិធីការិនីរូបនេះបានច្រានចោលជាបន្តបន្ទាប់។
ការបែកធ្លាយសារសម្ងាត់របស់ឌួង ហ្សូរីដា ដែលផ្អើលអស់ស្រទាប់មហាជននេះដែរ គឺចំពេល ដែលហ្សូរីដា បានបាត់មុខពីកម្មវិធីមួយចំនួន ដែលនាងជាពិធីការិនី ហើយតាមប្រភពពីពិធីករ ដែលស្និទ្ធជាមួយហ្សូរីដា បានឱ្យដឹងថា ពិធីការិនីរូបនេះបានឈប់ពីទូរទស្សន៍អាស៊ីអាគ្នេយ៍ ទៅហើយ ព្រោះនាងជាប់មមាញឹកក្នុងការរកស៊ីធ្វើមុខជំនួញផ្ទាល់ខ្លួន។
ដោយឡែក នៅលើ Page Facebook របស់ហ្សូរីដា វិញ ពេលខ្លះនាងឱ្យប្អូនស្រីនាង Live ជាវីដេអូឃោសនាពីផលិតផលរក្សាសម្រស់ នាំចូលថ្មីៗដូចមុនដដែល គឺហាក់ដូចជាមិនមានការលាក់មុខ ដោយសារតែរងភាពអាម៉ាសខ្លះៗ ដោយការចោទប្រកាន់ទាំងនោះឡើយ។
ប្រភពព័ត៌មានបានឱ្យដឹងទៀតថា ហ្សូរីដា មិនតក់ស្លុតចំពោះរឿងដែលបែកធ្លាយសារសម្ងាត់ ទាំងនោះទេ ព្រោះថាតាំងពីនាងចូលសិល្បៈមក ធ្លាប់ជួបរឿងរ៉ាវជាច្រើនមកហើយ អ៊ីចឹងនាង ត្រូវតែបន្តការងារសិល្បៈដូចមុនតទៅទៀត បើទោះជាពេលនេះមានអ្នកខ្លះបានវាយតម្លៃនិង ចាត់ទុកនាងថា ជាតារាខុសផ្សេងពីមុនក៏ដោយ ប៉ុន្តែការឈរជំហរលើគ្រួសារជាអ្នកទទួលបន្ទុកក្រុមគ្រួសារ ក្នុងចំណោមបងប្អូនស្រីទាំង៣ និងម្តាយជាស្ត្រីមេម៉ាយនោះ ហ្សូរីដា មិនដែលរាថយចំពោះអ្នកដែលវាយប្រហារលើរូបនាងនោះឡើយ។
ហ្សូរីដា មានហាងរក្សាសម្រស់២ និងហាងកាត់ដេរដាណាម៉ា មួយ ដែលដំណើរការជា ច្រើនឆ្នាំមកហើយ ហេតុនេះហើយពិធីការិនីដែលជាប្រធានក្រុមបង្ហាញម៉ូដ CSM រូបនេះ នឹង មិនបាក់ស្បាត ព្រោះតែគេវាយប្រហារថា នាងជាម៉ែយ៉ែមនាពេលនេះឡើយ។
ក្រៅពីឌួង ហ្សូរីដា តារាដែលរងការចោទប្រកាន់ថាជាម៉ែយ៉ែមនោះ មានចន ច័ន្ទលក្ខិណា និងអ្នកស្រីមុំ ម្ចាស់ហាងមុំមីកាសា ផងដែរ តែចន ច័ន្ទលក្ខិណា និងហ្សូរីដា បានច្រានចោល៕