Saturday, November 16, 2024
Homeតារាខ្មែរយូ ឌីស្កូ ដង្ហោយសុំជំនួយសង្គ្រោះជីវិត ព្រោះចង់រស់នៅតទៅទៀត

យូ ឌីស្កូ ដង្ហោយសុំជំនួយសង្គ្រោះជីវិត ព្រោះចង់រស់នៅតទៅទៀត

យូ ឌីស្កូ ដែលពីមុនធ្លាប់តែមានមាឌមាំមួន សាច់ដុំធំៗ ជាបុរសសង្ហា ស្រីណាឃើញក៏គ្រឺតក្នាញ់នោះ ស្រាប់តែនៅដើមឆ្នាំ២០១៨ តារាសម្ដែងរូបនេះបានធ្លាក់ខ្លួនស្គមស្គាំងស្លេកស្លាំង មើលសឹងមិនដឹងថា ជាលោកឌីស្កូ ពីមុនឡើយ។ ការដែលយូ ឌីស្កូ ប្រែរូបរាងទៅជាស្ថានភាពបែបនេះ ដោយសារតែជំងឺក្រលៀនរបស់លោកដែលធ្វើទុក្ខខ្លាំងនាកន្លះឆ្នាំចុងក្រោយនេះ កាន់តែចូលទៅជាធ្ងន់ធ្ងរទៅៗ ក្នុងដំណាក់កាលដ៏គ្រោះថ្នាក់ បើទោះជាលោកត្រូវប្ដូរឈាមរៀងរាល់សប្ដាហ៍ម្ដងក៏ដោយ។

តារាសិល្បៈរួមអាជីព និងមហាជនជាច្រើនបានសម្ដែងការតក់ស្លុតចំពោះខ្លាំងនៅពេលដែលឃើញយូ ឌីស្កូ កាន់តែស្គមទៅៗបែបនេះ ហើយក្នុងនោះដែរ អ្នកនាងទូច ស្រីលក្ខណ៏ បានឧបត្ថម្ភ១៥០ដុល្លារ ដល់លោកយូ ឌីស្កូ ផងដែរ កាលពីថ្ងៃទី០១ ខែកុម្ភៈ ។

ទូច ស្រីលក្ខណ៍ បានសម្ដែងការអាណិតអាសូរចំពោះមិត្តដែលស្និទ្ធស្នាលបំផុតរបស់នាង  គឺលោកយូ ឌីស្កូ នេះថា នាងរន្ធត់ចិត្តណាស់នៅពេលដែលលោកឌីស្កូ និយាយថា គេចង់រស់នៅតទៅទៀត និងចង់បានសុខភាពដូចដើមវិញ។

ទូច ស្រីលក្ខណ៍ ក៏បានស្នើសុំឲ្យសប្បុរសជនទាំងឡាយជួយឧបត្ថម្ភថវិកា ដើម្បីឲ្យលោកឌីស្កូ​​ មានជីវិតបានរស់នៅតទៅមុខទៀតផងដែរ។

យូ ឌីស្កូ បានឲ្យដឹងថា “ជំងឺក្រលៀនលោកកាន់តែដុនដាបទៅៗហើយ ជំងឺនេះបើចង់ជាដាច់ គឺទាល់តែទៅប្ដូរក្រលៀនថ្មីដែលមានលក់នៅបរទេសឥណ្ឌាហើយវាមានតម្លៃជាង៤ម៉ឺនដុល្លារ”។

អតីតក្រុមតារាចម្រៀង4Starsរូបនេះ បន្តថា “លោកនៅតែឆ្លៀតថតសិល្បៈ និងច្រៀងតាមមង្គលការផ្សេងៗម្ដងម្កាលដែរ ដើម្បីយកប្រាក់ទៅប្ដូរឈាមនៅរៀងរាល់អាទិត្យនោះ។ តែនេះគ្រាន់តែជាការព្យាបាលឲ្យបានត្រឹមតែធូរស្រាលមួយរយៈទេ គឺមិនអាចជាបានដូចដើមវិញឡើយ បើមិនប្ដូរក្រលៀនថ្មីនោះ។

តាមរយៈការធ្លាក់ខ្លួនចុះស្គមទៅៗរបស់យូ ឌីស្កូ នៅពេលនេះដែរ មានមហាជនជាច្រើនកាន់តែដាក់ការសង្ស័យថា លោកឌីស្កូ អាចមានជីងឺផ្សេងថែមទៀតបានជាស្រកសាច់លឿនយ៉ាងនេះពិសេសគេដាក់បន្ទុកថា ជំងឺអេដស៍ តែតាមរយៈបទសម្ភាសន៍ជាមួយអ្នកកាសែតនាពេលកន្លងមកនោះ តារាសម្ដែងដែលធ្លាប់តែមានព្រលឹងជាងគេនៅក្នុងក្រុមនេះ បានអះអាងថា លោកមានជំងឺក្រលៀននេះតែមួយមុខគត់ គ្មានជំងឺអីផ្សេងទៀតឡើយ​៕

RELATED ARTICLES