Saturday, November 16, 2024
Homeតារាខ្មែរស្រីលាភ បណ្តើរនាយក្រឹម ចូលរួមមង្គលការនាយចយ

ស្រីលាភ បណ្តើរនាយក្រឹម ចូលរួមមង្គលការនាយចយ

ភ្នំពេញ ៖ ក្រោយសម្រាលកូនភ្លោះ រយៈពេល៣ខែរួចមក តារាកំប្លែងស្រី នាងស្រីលាភ បានបង្ហាញមុខនៅទីសាធារណៈជាលើកដំបូង ជាមួយស្វាមី គឺនាយក្រឹម យ៉ាងពេញមុខ ដោយអ្នកទាំងពីរបានបណ្តើរគ្នាត្រសង ចូលរួមក្នុងពិធីមង្គលការនាយចយ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅវិមានពិភពថ្មីសែនសុខ ស្ថិតក្នុងខណ្ឌសែនសុខ។

គិតមកដល់ពេលនេះ កូនស្រីភ្លោះទាំង២របស់នាយក្រឹម និងស្រីលាភ មានវ័យជាង៣ខែហើយ ហើយក៏មានការសរសើរថា កូនភ្លោះទាំងពីររបស់នាយក្រឹម និងស្រីលាភ ពិតជាមានមុខមាត់គួរឱ្យស្រឡាញ់ខ្លាំងណាស់ ដោយក្នុងនោះ នាយក្រឹម និងនាងស្រីលាភ បានដាក់ឈ្មោះកូនស្រីភ្លោះទាំងពីរថា អេលលីណា និងអេលលីសា។

បន្ទាប់ពីកូនស្រីភ្លោះចម្រើនវ័យជាង៣ខែ រឹងដៃរឹងជើងហើយ គេឃើញនាងស្រីលាភ ដែលមើលទៅរូបសម្រស់នៅតែស្រស់ស្អាត មិនស្រកស្រុតនោះ បានចាប់ផ្តើមហក់ចូលប្រឡូកក្នុងវិស័យសិល្បៈវិញហើយ ដោយពេលនេះ ស្រីលាភ កំពុងសម្តែងរឿងភាគមួយរបស់ទូរទស្សន៍ហង្សមាស  ដោយបានទុកកូនទាំង២ឱ្យក្រុមគ្រួសារជួយមើលជំនួស។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ នៅត្រង់ថា រាប់ចាប់តាំងពីទទួលដំណឹងថា មានកូនភ្លោះក្នុងផ្ទៃមក នាងស្រីលាភ បានសម្ងំលាក់ខ្លួនបាត់មុខឈឹងពីវិស័យសិល្បៈ សូម្បីតែការដើរហើរតាមទីសាធារណៈ ក៏កម្រនឹងឃើញដែរ ពិសេសការទៅណាមកណាជាមួយនាយក្រឹម គឺមិនដែលសោះតែម្តង។ ទើបតែថ្មីៗនោះ ក្រោយពីសម្រាលកូនភ្លោះបាន៣ខែ និងស្របពេលដែលមិត្តភក្តិរួមអាជីព រួមក្រុមកំប្លែង គឺនាយចយ រៀបមង្គលការ ស្រាប់តែគេឃើញវត្តមាននាងលាភ និងនាយក្រឹម បានបណ្តើរគ្នាត្រសងយ៉ាងពេញមុខ ចូលរួមពិធីមង្គលការនាយចយនោះតែម្តង ធ្វើឱ្យទាំងមិត្តភក្តិសិល្បៈ ក៏ដូចជាមហាជនមានការភ្ញាក់ផ្អើលគ្រប់គ្នា។

បើទោះជាគេដឹងច្បាស់ថា រវាងនាយក្រឹម និងនាងលាភ មានទំនាក់ទំនងស្នេហា រស់ជាគូស្នេហ៍នឹងគ្នារហូតដល់មានកូនភ្លោះស្រី២នាក់ទៅហើយក្តី ប៉ុន្តែបើនិយាយពីគម្រោងរៀបការវិញ គឺហាក់គ្មានពន្លឺទាល់តែសោះ ខណៈដែលភរិយាដើមនាយក្រឹម ផ្ទុះកំហឹងមិនទាន់បាត់នៅឡើយ៕

RELATED ARTICLES