Saturday, May 18, 2024
Homeនយោបាយនាយករដ្ឋមន្ត្រីកម្ពុជាថា មិនឱនក្បាល​ដោះដូរនឹងអ្នកណារឿងអ្វីមួយ

នាយករដ្ឋមន្ត្រីកម្ពុជាថា មិនឱនក្បាល​ដោះដូរនឹងអ្នកណារឿងអ្វីមួយ

ភ្នំពេញ ៖ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ យ៉ាងម៉ឺងម៉ាត់ថា កម្ពុជា មិនឱនក្បាល សម្រាប់ ធ្វើការដោះដូរជាមួយនឹងអ្នកណា ពីរឿងអ្វី មួយនោះទេ ព្រោះកម្ពុជា ជាប្រទេសឯករាជ្យ និងអធិតេយ្យពេញលេញ ស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសនានាលើពិភពលោក។

ជាមួយនេះ សម្តេចហ៊ុន សែន បានបញ្ជាក់ ជាថ្មីថា ទោះបីក្នុងតម្លៃណាក៏ដោយ ដាច់ខាត ត្រូវតែការពារសន្តិភាពឱ្យបាន។

សម្តេចហ៊ុន សែន បានថ្លែងបញ្ជាក់បែប នេះ កាលពីព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ ក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុម សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហៅកាត់ថា (TYDA) នៅសាលមហោស្រព កោះពេជ្រ។

សម្តេចហ៊ុន សែន បានថ្លែងថា “ខ្ញុំអង្គុយ នៅទីនេះ គឺដើម្បីការពារសេចក្តីសុខរបស់ ប្រជាជន ដើម្បីធានាថា ប្រទេសនេះ នៅ តែមានសន្តិភាពបន្តទៀត និងប្រទេសនេះ ត្រូវទទួលបានការអភិវឌ្ឍជាបន្តទៀត ក្រោម លក្ខខណ្ឌប្រទេសដែលមានឯករាជ្យ និងអធិបតេយ្យ យើងមិនឱនក្បាលសម្រាប់ការដោះដូរជាមួយអ្នកណា រឿងអ្វីមួយទេ! ប្រធានាធិបតីហ៊្វីលីពីន ទើបនឹងប្រកាសថ្មីៗ ទាត់ ចោលជំនួយប្រទេសមួយចំនួន ដែលដាក់លក្ខខណ្ឌ… ឌុយតឺតេ ទៅឆ្ងាយជាងខ្ញុំឆ្ងាយណាស់ ត្រូវជេរៗតែម្តង ជេរប្រធានាធិបតីប្រទេស ខ្លះ សុទ្ធតែ “កូនមីសំផឹង” តែខ្ញុំមិនដូចឌុយតឺតេ ពេកទេ មកប្រជុំ World Economic Forum នៅទីក្រុងភ្នំពេញ គាត់មកភ្នំពេញ ២ដង ទស្សនកិច្ចម្តង និងមកប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ី ហើយជួបគ្នាពេលណា តែងតែពិគ្រោះ គ្នា ព្រោះជាដៃគូមួយដែលហ៊ាននិយាយការ ពិតចេញមក គាត់អត់ខ្វល់ ព្រោះប្រទេសរបស់ គាត់ ប្រធានបទក្តៅបំផុតរបស់ប្រទេសគាត់ គឺ គ្រឿងញៀន អ៊ីចឹងគាត់បញ្ជាឱ្យកម្លាំងបង្ក្រាប ឥឡូវគេថា តុលាការឧក្រិដ្ឋកម្មឯណា ស៊ើបអង្កេតពីគាត់ គាត់ថា គាត់នឹងទៅ បើសិនជា គេត្រូវកាត់ទោស ទៅរកកន្លែងណាដែលគេ កាត់ទោសប្រហារជីវិតដោយបាញ់ គាត់ឌឺឱ្យទៀត…”។

សម្តេចហ៊ុន សែន បានថ្លែងបន្តថា “អ្វី ដែលត្រូវខិតខំ គឺរក្សាសន្តិភាពឱ្យបាន រឿងនេះ វាសំខាន់ណាស់ៗ បើរក្សាសន្តិភាពមិនបានទេ កុំចាំបាច់និយាយទៅដល់បញ្ហាស្អីផ្សេងៗទៀត អតីតកាលដ៏ឈឺចាប់របស់យើង ជាមេរៀន សម្រាប់យើង ដូនតាយើង ឪពុកម្តាយយើង តើគាត់យ៉ាងម៉េច? ពួកគាត់វេទនាខ្លាំងណាស់ ទម្រាំបានសភាពការណ៍ដូចពេលនេះ ពីប្រទេស មួយដែលមានប្រាក់ចំណូលតិចតួច សម័យដើម មន្ត្រីរាជការរបស់យើង រាប់ទាំងគ្រូពេទ្យ រាប់ ទាំងគ្រូបង្រៀន និងមន្ត្រីតាមស្ថាប័ន រស់ដោយ ទំនិញតែ៩មុខទេ ធានាទំនិញ៩មុខ ដើម្បីលក់ ឱ្យមន្ត្រីរាជការរបស់យើងលំបាកណាស់ ឥឡូវ សភាពការណ៍វាបានផ្លាស់ប្តូរហើយ ពីទីក្រុងភ្នំពេញដែលគ្មានមនុស្សនៅ ក្លាយជាទីក្រុង ភ្នំពេញដែលស្ទះចរាចរណ៍ ហើយទាំងអស់នេះ មិនបានធ្លាក់មកពីលើមេឃទេ ហើយក៏មិន បានមកពីពួកប្រឆាំងនោះដែរ តែបានមកពី ការខិតខំរបស់យើងទាំងអស់គ្នា ដើម្បីកសាង ប្រទេសមួយពីគំនរផេះផង់ ឥឡូវនេះនៅតំបន់ កោះពេជ្ររបស់យើងនេះ និងក្បែរខាងនេះ ក៏ មានអគារខ្ពស់ៗ រាប់សិបជាន់ដែរ យើងបាន ប្រឹងប្រែងងើបឈរឡើងទាំងលំបាកលំបិន ក្លាយទៅជាប្រទេសមានប្រាក់ចំណូលមធ្យម កម្រិតទាប…”។

សម្តេចហ៊ុន សែន ថ្លែងបន្តទៀតថា “នៅ ពេលដែលយើងក្លាយទៅជាប្រទេសដែលមាន ចំណូលមធ្យមកម្រិតទាប ឬប្រាក់ចំណូលមធ្យម កម្រិតខ្ពស់ ការខ្ចីបុលនៅក្រៅប្រទេស នឹងចូល ទៅកាន់អត្រាការប្រាក់ពាណិជ្ជកម្ម មិនមែន អត្រាការប្រាក់សម្បទានទៀតទេ ក៏ប៉ុន្តែក្នុង ដំណាក់កាលនេះ ប្រទេស និងស្ថាប័នដែលផ្តល់ ហិរញ្ញប្បទានសម្រាប់យើង គឺនៅបន្តឱ្យយើង ទទួលបាននូវហិរញ្ញប្បទាន ក្នុងអត្រាការប្រាក់ សម្បទាន កាលដែលខ្ញុំចាប់ផ្តើមនិយាយ ខ្ញុំ និយាយទៅដល់បញ្ហាបំណុល ប្រទេសនៅលើ លោកនេះ គ្មានប្រទេសណាមួយដែលមិនជាប់ បំណុល លើកលែងតែប្រទេសប៊្រុយណេ នៅ ក្នុងតំបន់របស់យើង តាមស្តង់ដារជាទូទៅ អនុបាតបំណុល គឺប្រទេសនីមួយៗមានសិទ្ធិខ្ចី ត្រឹម៤០ភាគរយ នៃផលិតផលរបស់ជាតិ កម្ពុជា ពេលនេះ អនុបាតបំណុលរបស់យើង ដែល លទ្ធភាពត្រូវខ្ចីទៅដល់៤០ភាគរយ យើងមាន ខ្ចីត្រឹមតែ២២ភាគរយទេ ២២ភាគរយ គិតទាំង បំណុលចាស់របស់អាមេរិក និងរុស្ស៊ីផង ប្រទេស ខ្លះនៅក្នុងតំបន់របស់យើង ជំពាក់គេដល់ទៅ ១០០ភាគរយ ១២០ភាគរយ ប្រទេសខ្លះ ដល់ ទៅ២០០ភាគរយ នៃអនុបាតបំណុល ក្នុងពេល អនុបាតបំណុលគេឱ្យខ្ចីតែ៤០ភាគរយ នៃផលិតផលសរុប សាកសួរមើល ប្រទេសបារាំង ប្រជាជន ម្នាក់ជំពាក់គេប៉ុន្មាន? ជាង៥ម៉ឺនដុល្លារអាមេរិក ប្រទេសបារាំង ពួកប្រឆាំងស្អីឡើង កូនខ្មែរកើត ឡើងភ្លាម ជំពាក់គេ២០០ ប៉ុន្តែអាមនុស្សអ្នក និយាយនោះនៅក្នុងប្រទេសដែលកូនកើតឡើង ង៉ាភ្លាម ជំពាក់គេ៥ម៉ឺន តែវាអត់គិត វាគិត ស្មានតែខ្មែរមិនចេះគិត អាមេរិក ជំពាក់គេ ដូចជា ៤ម៉ឺន ក្នុងមនុស្សម្នាក់ ឯយើងទើបនឹងប៉ុន្មានរយ ហ្នឹង ប៉ុន្តែយើងក៏ត្រូវបន្តការគ្រប់គ្រង ហើយ យើងសុខចិត្តធ្វើមុខក្រាស់បន្តិចចុះ សុំហ្មង សុំ ប៉ុន្តែសុំតែរបស់ណាដែលយកមកបម្រើឱ្យជំរុញ ល្បឿននៃកំណើនសេដ្ឋកិច្ច ដូចការកសាងហេដ្ឋារចនាសម្ព័ន្ធ ឬក៏ក្នុងវិស័យសង្គម ទាក់ទង នឹងសុខុមាលភាពរបស់ប្រជាជន និងការពង្រឹង ធនធានមនុស្សរបស់យើង នេះជាតម្រូវការ របស់ជាតិ…”។

សម្តេចហ៊ុន សែន បានថ្លែងបញ្ជាក់ជាថ្មី ម្តងទៀតថា “ខ្ញុំនឹងបន្ត ប្រហែលជាអ្នកទាំង អស់គ្នាដឹងហើយ ខ្ញុំបានប្រកាសថា ខ្ញុំនឹងបន្ត មុខតំណែងជានាយករដ្ឋមន្ត្រី មិនតិចជាង១០ ឆ្នាំទៀតទេ លុះត្រាតែពួកអាចង្រៃអស់នេះ រលំរលាយ សភាពការណ៍វាច្បាស់លាស់ នឹងន ការចាកចេញរបស់ហ៊ុន សែន គឺមានភាព ងាយស្រួល ប៉ុន្តែនៅពួកអាចង្រៃអស់នេះ ហ៊ុន សែន នៅហ្នឹង ព្រោះអ្នកដែលអាចត្រួតត្រាវា បាន គឺប្រហែលមិនច្រើនប៉ុន្មានទេ សំខាន់ជាង គេគឺហ៊ុន សែន អ៊ីចឹងវាប្រមូលផ្តុំវ៉ៃហ៊ុន សែន វ៉ៃត្រកូលហ៊ុន វាប្រមូលផ្តុំវ៉ៃខ្ញុំ វាចង់ឱ្យខ្ញុំខឹង តែអ្នកត្រូវយល់ រុញមួយឈុច អានោះភ្លេច គិតការងារអីទាំងអស់ ដើរដុតរូបហ៊ុន សែន ខ្ទេច អ៊ីចឹងអ្នកឯងលេងល្បែងហ៊ុន សែន គូស ឱ្យលេងតើ! និយាយតាមឱ្យពិត ថ្ងៃនេះ បញ្ជាក់ ឱ្យអ្នកឯង អ្នកឯងចាញ់កលល្បិចហ៊ុន សែន ហើយ! នៅលើលោកនេះ មានការដុតទីងមោង បើលោកគីម ជុងអ៊ុន មិនត្រឹមដុតទេ ដុតផង កាប់ចាក់គីម ជុងអ៊ុន ផង ដល់ខ្ញុំ និយាយអំពីទិដ្ឋភាពស្រុកខ្មែរថា អ្នកឯងហ៊ាន ដុតរូបហ៊ុន សែន តាមវ៉ៃដល់ផ្ទះ ប៉ុន្មានថ្ងៃ ហ្នឹង អាណោះ អត់ធ្វើអីទេ ភ្លេចធ្វើការងារអី ទាំងអស់ គិតតែពីដុតរូបហ៊ុន សែន តែម្តង អាពៅអើយ! បើមិនទាន់ប្រាកដទេ កុំអាល លេងជាមួយហ៊ុន សែន អី! ស្ទើរភ្លើងខ្លាំង ណាស់! ពាក្យខ្មែរយើងគេថាញាក់ឆ្វេង វ៉ៃស្តាំ ឬញាក់ស្តាំ វ៉ៃឆ្វេង អ៊ីចឹងទេ ប៉ុន្មានថ្ងៃនេះ វា បានគិតគូរអីវា អ៊ីចឹងអ្នកដែលហត់ គឺពួកអ្នកទៅ ធ្វើបាតុកម្មនោះឯង ទៅចំណាយលុយ ចំណាយ កាក់ អ៊ីចឹងបានឥឡូវខ្ញុំប្រាប់ថែមទៀតថា ដួងកែវរបស់ហ៊ុន សែន គឺនៅនឹងនាគរាជ ហើយ នាគរាជ នោះនៅតាមវត្តទាំងអស់ នៅតាម វិហារ អ៊ីចឹងបើចង់បំផ្លាញ ចង់សម្លាប់ហ៊ុន សែន បាន ទៅវ៉ៃឱ្យអស់ទៅ អានេះឆ្កួតឡប់! ប៉ុន្តែ ដោយសារអ៊ីចឹងហើយ បានវាអ៊ីចឹងនោះ ដាក់ ទិសដៅនយោបាយមកកម្ចាត់គេ កម្ចាត់ឯង ឥឡូវ ខ្ញុំអត់មានធ្វើអីច្រើនទេ ខ្ញុំធ្វើតាមអ្នកឯងតើ! នយោបាយអ្នកឯងកែហើយឬនៅ? មានស៊ី អត់សែន មានសែន អត់ស៊ី កែហើយឬនៅ? បើ អ្នកឯងអត់ទាន់កែ ខ្ញុំកំដរលេងដល់ទីបញ្ចប់ ខ្មោចរបស់ខ្ញុំស្លាប់ កប់នៅកម្ពុជា ខ្មោចអ្នកឯង ស្លាប់ កប់នៅស្រុកក្រៅ រឿងវាប៉ុណ្ណឹង! ខ្ញុំបើក ទ្វារចំហទៅលើកិច្ចការសន្ទនាខាងនយោបាយ ជាមួយអ្នកណាក៏ដោយ ក៏ប៉ុន្តែត្រូវតែញែកគ្នា ឱ្យច្បាស់ ខ្ញុំមិនអាចសន្ទនាជាមួយអ្នកណាជាប់ ជាមួយផ្លូវច្បាប់បានទេ ព្រោះរឿងនេះ ជារឿង តុលាការ ឯរឿងអ្នកដទៃទៀត ដែលមិនជាប់ បញ្ហាផ្លូវច្បាប់ បក្សនយោបាយច្រើនណាស់ ឥឡូវឮថា បង្កើតបក្សកែម ឡី ហើយឮថា តាម៉ម សូណង់ដូ កំពុងតែពង្រឹងកម្លាំងគាត់ ខ្លាំងណាស់ កាលពីមុន គេតែងតែនិយាយទៅ ដល់តាដូដែរ តាម៉ម សូណង់ដូ អ៊ីចឹងឮថា គាត់ ក៏កំពុងតែពង្រឹង តាដូអើយ ចាស់ហើយ ប៉ុន្តែ បើធ្វើបានធ្វើទៅ បក្សនយោបាយនឹងកើតព្រោងព្រាត ការដែលអនុវត្តច្បាប់ទៅលើអ្នកប្រព្រឹត្ត ខុស និងអង្គការចាត់តាំងនយោបាយមួយដែល ធ្វើខុស មិនមែនជាការបំផ្លាញលទ្ធិប្រជាធិតេយ្យ ទេ តែនេះគឺជាការសង្គ្រោះលទ្ធិប្រជាធិតេយ្យ ហើយធានាបានថា មិនមានមនុស្សណាស្លាប់ ដោយសារតែអំពើអនាធិបតេយ្យរបស់ក្រុម ជ្រុលនិយម១ក្រុមទេ។ ខ្ញុំបាននិយាយនៅទីនេះ បើទោះចំណាយមនុស្សមួយចំនួន ដើម្បីសង្គ្រោះ មនុស្សរាប់លាននាក់ ក៏ត្រូវតែធ្វើដែរ មិនអាច ទុកឱ្យអ្នកឯងបំផ្លាញជាតិបានទេ! សង្គ្រាម ខ្ញុំ ជាអ្នកបញ្ចប់សង្គ្រាម មិនមែនជាអ្នកបង្កើត សង្គ្រាមទេ សង្គ្រាមត្រូវបានបញ្ចប់នៅក្នុង កណ្តាប់ដៃរបស់ហ៊ុន សែន ពេលដែលប្រទេស ផ្ទុះសង្គ្រាម ខ្ញុំទើបមានអាយុ១៨ឆ្នាំទេ ពីឆ្នាំ ១៩៧០ រហូតដល់ឆ្នាំ១៩៩៨ យើងគិតមើល ប៉ុន្មានឆ្នាំ ប៉ុន្តែកុំភ្លេចថា មុនឆ្នាំ១៩៧០ ខ្មែរ មាន៥ក្រុមឯណោះ ខ្មែរក្រហម ខ្មែរស ខ្មែរ ខៀវ ខ្មែរជម្ពូ និងខ្មែររដ្ឋាភិបាល ខ្មែរជម្ពូ អត់ មានកម្លាំងប្រដាប់អាវុធ ប៉ុន្តែសម្បូរនៅក្នុង គុកព្រៃស ប៉ុន្តែខ្មែរស នៅតាមព្រំដែនកម្ពុជា-វៀតណាម ខ្មែរខៀវ នៅតាមព្រំដែនកម្ពុជា-ថៃ ឯខ្មែរក្រហម ពង្រាយពេញប្រទេស ប្រទេស កម្ពុជា ១តំបន់ ត្រួតត្រាច្រើន ហើយរឿងនេះ វាមិនមែនទើបកើតឡើងថ្មីថ្មោងទេ ត្រឹមឆ្នាំ ១៩៧០ទេ រឿងនេះ វាបានបែងចែកប្រទេស កម្ពុជា តាំងពីសម័យក្រោយពញាយ៉ាត មើល ទៅ មើលក្នុងមហាបុរសខ្មែរ ឬក៏មើលនៅក្នុង សៀវភៅពាក់ព័ន្ធជាមួយនឹងហ្លួងព្រះស្តេចកន ដែលបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ ចាប់ យកច្បិចយកពីប្រវត្តិ ដែលមានទំនាក់ទំនង ជាមួយនឹងពញាយ៉ាត ដែលជាអ្នកតាំងលំនៅ នៅភ្នំពេញ ដំបូងបំផុត ខ្មែរចាប់បែកបាក់តាំងពី ពេលនោះរហូតមក រួមបានតិច បែកទៅវិញៗ ដែនដីកម្ពុជា ជានិច្ចកាល ប្រទេសកម្ពុជា១ តំបន់ ត្រួតត្រាច្រើន។ ប៉ុន្តែចាប់តាំងពីឆ្នាំ១៩៩៨ រហូត មកដល់ពេលនេះ ប្រទេសកម្ពុជា១ តំបន់ត្រួតត្រា១ រដ្ឋធម្មនុញ្ញ១ ព្រះមហាក្សត្រ១ រាជរដ្ឋាភិបាល១ កម្លាំងប្រដាប់អាវុធតែ១ អ៊ីចឹង ទេ ខ្ញុំនៅ១០ឆ្នាំទៀត វាជាសិទ្ធិរបស់ខ្ញុំ ហើយ ក៏ជាសិទ្ធិរបស់ប្រជាជន ខ្ញុំនៅតែបន្តការឈរ ឈ្មោះ ហើយក្នុងឋានៈជាបេក្ខជននាយករដ្ឋមន្ត្រី របស់គណបក្សប្រជាជនកម្ពុជា បន្តទៀត អ្នកណាពេញចិត្ត មិនពេញចិត្ត រឿងរបស់អ្នក មិនពេញចិត្តតើ! ព្រោះមនុស្សខ្ញុំជឿជាក់ខ្លួន ឯងច្បាស់ណាស់ ដឹងខ្លួនឯងច្បាស់ណាស់ មិនមែនមនុស្សទាំងអស់ស្រលាញ់ហ៊ុន សែន ទាំងអស់ទេ ប៉ុន្តែអ្នកឯងក៏ត្រូវគិតដែរថា មិនមែន អ្នកឯងមានមនុស្សស្រលាញ់អ្នកឯងទាំងអស់ ដែរ…”។

សម្តេចហ៊ុន សែន ក៏បានថ្លែងបញ្ជាក់ផង ដែរថា ទោះតម្លៃណាក៏ដោយ ត្រូវតែការពារ សន្តិភាពឱ្យបាន។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន ថ្លែងយ៉ាងម៉ឺងម៉ាត់ថា “បន្ទាប់ពីប្រជុំអាស៊ី-អឺរ៉ុបហើយ ខ្ញុំមានគម្រោងទស្សនកិច្ច នៅ ប្រទេសទួរគី ប៉ុន្តែប្រហែលជាពេលនោះ ត្រូវ ធ្វើឡើងក្រោយរដ្ឋាភិបាលថ្មីនឹងចាប់កំណើត នៅខែ៩ ព្រោះបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា រដ្ឋធម្មនុញ្ញ បានកំណត់ថា ៦០ថ្ងៃ យ៉ាងយូរ ព្រះមហាក្សត្រត្រូវកោះប្រជុំសភា ដូច្នេះមានន័យថា បើគ្មានបញ្ហាអ្វីកើតឡើងទេ យើង អាចប្រជុំសភា មិនចាំបាច់រង់ចាំទៅដល់ថ្ងៃ២៣ ថ្ងៃ២៤ កញ្ញា ទេ ត្រឹមពាក់កណ្តាលខែកញ្ញា ឬក៏អាទិត្យទី១ ខែកញ្ញា យើងប្រជុំសភា បង្កើត រដ្ឋាភិបាលបានហើយ ហើយរដ្ឋាភិបាលរបស់ យើង អត់តម្រូវឱ្យប្រធានាធិបតីប្រទេសណា ផ្សេង ឬអគ្គលេខាធិការអង្គការសហប្រជាជាតិ ចុះហត្ថលេខាទទួលស្គាល់ទេ ព្រះមហាក្សត្រ ជាទីសក្ការៈរបស់យើង ឡាយព្រះហស្តលេខា បើកកោះប្រជុំសភា ព្រោះកោះប្រជុំសភាដំបូង ព្រះមហាក្សត្រ កោះប្រជុំសភា បន្ទាប់ទៅ ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្ត តែងតាំងនាយករដ្ឋមន្ត្រីម្នាក់ ចេញពីបក្សឈ្នះឆ្នោត នាយករដ្ឋមន្ត្រីរូបនោះ ត្រូវទៅផ្គូផ្គងសមាជិករាជរដ្ឋាភិបាល ហើយយកទៅសុំការទុកចិត្តពីសភា សភាផ្តល់ការទុកចិត្តរួចហើយ ព្រះមហាក្សត្រ ទ្រង់ឡាយព្រះហស្តលេខា ទៅលើព្រះរាជក្រឹត្យ បង្កើតរាជរដ្ឋាភិបាល បន្ទាប់ទៅ សមាជិករាជរដ្ឋាភិបាលទាំងអស់ ស្បថចូលកាន់តំណែង ចប់ សេចក្តីហើយ រឿងវាតែប៉ុណ្ណឹង។ ប្រទេសខ្លះ ដើម្បីសន្តិសុខរបស់ខ្លួន ដើម្បីស្ថិរភាពជាតិរបស់ គេ គេប្រកាន់យកជម្រើសយោធាទៀតផង។ យើងអត់ជ្រៀតជ្រែកកិច្ចការរបស់ប្រទេសគេ ទេ ប៉ុន្តែដូចប្រទេសថៃ ប្រសិនបើយោធាមិន ធ្វើសកម្មភាពទេ តើប្រទេសថៃ ចែកចេញជា ប៉ុន្មានចម្រៀក? អាវលឿង អាវក្រហម អាវ ចម្រុះពណ៌ គឺថាសន្ធឹកសន្ធាប់ណាស់ ប៉ុន្តែឥឡូវ ថៃ ស្ថិតក្នុងប្រទេសមួយដែលមានស្ថិរភាព និង កំណើនសេដ្ឋកិច្ចគួរឱ្យចាប់អារម្មណ៍ ម៉េចបាន ប្រទេសនានា មិនចាប់អារម្មណ៍ទៅលើបញ្ហា ថៃ? ប៉ុន្តែសម្រាប់កម្ពុជា សន្តិភាពធំជាងអី ទាំងអស់ សុំទោស! បើទោះបីដោយតម្លៃណាក៏ដោយ ខ្ញុំប្រើពាក្យតម្លៃណាក៏ដោយ ត្រូវតែ ការពារសន្តិភាព ឱ្យបាន! យល់ហើយន័យតម្លៃ ណាក៏ដោយ…”។

គួរបញ្ជាក់ថា សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ត្រូវបានបង្កើតឡើងនៅ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ ដឹកនាំដោយលោក ហ៊ុន ម៉ាណែត និងភរិយា ដែលជាបុត្រ និង បុត្រប្រសាសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ សមាគមនេះ បានចុះធ្វើសកម្មភាពមនុស្សធម៌ នៅតាមសហគមន៍នានាទូទាំង២៥រាជធានី-ខេត្ត ដើម្បីផ្តល់សេវា ពិនិត្យព្យាបាលជំងឺជូន ប្រជាពលរដ្ឋក្រីក្រ ដោយឥតគិតថ្លៃ និងមិន ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ក្នុងគោលបំណងរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្រ តាមរយៈការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ ក្រីក្រដល់ទីកន្លែង សំដៅជំរុញឱ្យសេវាសុខភាព សាធារណៈ កាន់តែចូលទៅកៀកប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន។

សម្តេចហ៊ុន សែន បានមានប្រសាសន៍ថា បច្ចុប្បន្នក្រុមគ្រួសារសម្តេច ជាពិសេស កូនៗ របស់សម្តេចផ្ទាល់ តែងតែធ្វើសកម្មភាពមនុស្សធម៌ជាបន្តបន្ទាប់ ដែលក្នុងនោះ មានដូចជា មូលនិធិបាយ័ន ដែលមានសកម្មភាពជួយដល់ ជីវភាពកងទ័ពតាមព្រំដែន ការសាងសង់ផ្ទះ ជូនដល់ជនចាស់ជរា និងសកម្មភាពមនុស្សធម៌ មួយចំនួនទៀត។ ក្រោយមកទៀត ក៏មានការ បង្កើតជាក្រុមគ្រូពេទ្យស្ម័គ្រចិត្តនេះឡើង ដែល បានធ្វើសកម្មភាពជាបន្តបន្ទាប់ ក្នុងការជួយ ដល់វិស័យសុខាភិបាល ដើម្បីថែទាំសុខុមាលភាពដល់ប្រជាពលរដ្ឋទូទាំងប្រទេស។

ដើម្បីឱ្យការងារ TYDA កាន់តែមាន ប្រសិទ្ឋភាព សម្តេចហ៊ុន សែន បានផ្តល់នូវ អនុសាសន៍មួយចំនួន រួមមាន ៖

១-បន្តការខិតខំលើការងារនេះបន្តទៀត ជាពិសេស បង្កើនឧបករណ៍បរិក្ខារពេទ្យសម្រាប់ បម្រើសកម្មភាពទាំងនេះ ហើយត្រូវធ្វើយ៉ាង ណាឱ្យសកម្មភាពនេះបានទៅដល់កម្មករ តាម រោងចក្រផងដែរ។

២-ត្រូវពង្រឹងសមត្ថភាពពេទ្យ និងវិជ្ជាជីវៈពេទ្យ ឱ្យបានត្រឹមត្រូវ និងល្អប្រសើរ ក្នុងការ បម្រើសេវាសុខុមាលភាពជូនប្រជាពលរដ្ឋ។ ត្រូវចូលរួមពង្រឹងសីលធម៌គ្រូពេទ្យគ្រប់ទីកន្លែង ដើម្បីធ្វើឱ្យវិស័យនេះ កាន់តែមានប្រសិទ្ធភាព។

៣-សូមកុំទុកអ្នកជំងឺដែលមកព្យាបាល នៅកន្លែងយើងហើយដោយមិនបានព្យាបាល។ ត្រូវតែបញ្ជូនអ្នកជំងឺទៅពេទ្យណាដែលអាច ជួយស្រោចស្រង់គាត់បាន និងយកចិត្តទុកដាក់ ឱ្យបានដិតដល់។

៤-ត្រូវព្យាបាលអ្នកជំងឺដោយមិនប្រកាន់ និន្នាការនយោបាយនោះទេ មិនថាអ្នកជំងឺនោះ មកពីបក្សណានោះទេ គឺត្រូវតែខិតខំយកចិត្ត ទុកដាក់ព្យាបាលឱ្យបានជាសះស្បើយ។

៥-បន្តសហការជាមួយដៃគូប្រទេសនានា ដែលគេចង់ជួយ ពីព្រោះជួនកាលប្រទេសជាដៃគូ មានបច្ចេកទេសល្អៗ ដើម្បីជួយលើវិស័យនេះ ឱ្យកាន់តែល្អប្រសើរ ដូច្នេះត្រូវមានការសហការ គ្នាជាមួយដៃគូបរទេស ជាបន្តទៀត…។

ដោយឡែក នៅថ្ងៃដដែលនោះដែរ សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានឱ្យដឹងថា សម្តេច ទើបតែបានចុះហត្ថលេខាជាផ្លូវការរួចហើយ ដើម្បីបង្កើតមូលនិធិគន្ធបុប្ផា កម្ពុជា ដែលមាន សម្តេច និងភរិយា ធ្វើជាប្រធានកិត្តិយសនៃ មូលនិធិនេះ ដើម្បីកៀរគរថវិកាពីប្រភពផ្សេងៗ ជួយទៅដល់ជីវិតកុមារជាច្រើនរបស់កម្ពុជា បន្ថែមលើមូលនិធិគន្ធបុប្ផា នៅប្រទេសស៊្វីស ដែលបង្កើតឡើងដោយលោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ។

សម្តេចហ៊ុន សែន បានសរសេរក្នុងទំព័រ ហ្វេសប៊ុកផ្លូវការរបស់សម្តេច នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ ថា “កាលពីម្សិលមិញ គឺ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ ខ្ញុំបានចុះហត្ថលេខាជាផ្លូវការរួចហើយ ដើម្បីបង្កើតនូវមូលនិធិគន្ធបុប្ផា កម្ពុជា។ ខ្ញុំ និងភរិយា នឹងធ្វើជា ប្រធានកិត្តិយសនៃមូលនិធិនេះ។ ចំពោះមូលនិធិគន្ធបុប្ផា នៅប្រទេសស៊្វីស ដែលបង្កើត ឡើងដោយលោកវេជ្ជបណ្ឌិត ប៊ីត រិចឆ្នឺរ 9ពតោ ច្រិហនរេប គឺនៅតែបន្តវត្តមានដដែល តែយើង ត្រូវបង្កើតមូលនិធិគន្ធបុប្ផា កម្ពុជា មួយទៀត ជាមួយនឹងថវិការដ្ឋដែលនឹងត្រូវផ្តល់ជូនមូលនិធិនេះ។ យើងក៏នឹងមានថវិកាពីប្រភពដទៃ ទៀត ដែលនឹងទទួលបានពីសប្បុរសជនកម្ពុជា របស់យើង ដើម្បីជួយទៅដល់ជីវិតកុមារជា ច្រើនរបស់កម្ពុជាយើង”៕

RELATED ARTICLES