Saturday, November 16, 2024
Homeតារាខ្មែរយុគ​ ចិន្ដា បង្អួតសម្រស់សិចស៊ីនៅកោះសង្សារ

យុគ​ ចិន្ដា បង្អួតសម្រស់សិចស៊ីនៅកោះសង្សារ

គេថា ”ខ្ញីចាស់កាន់តែហឹរ” ពិតជាមិនខុសមែន ព្រោះថាអ្នកនាងយុគ ចិន្ដា ដែលមានវ័យជ្រេជាង៤០ឆ្នាំនោះ នៅដើមឆ្នាំ២០១៨នេះ គឺពិធីការិនី CTN រូបនេះ ស្រាប់តែលេងខ្លួនមិនចាញ់តារាស្រីក្មេងៗឡើយ ដោយហ៊ានស្លៀកខោខាប៊យខ្លីបញ្ចេញស្បែកសាច់សខ្ចី គ្របអាវសពីលើស្ដើងៗ បាំងរាយកាយ។

រូបភាពជាច្រើនសន្លឹកដែលអ្នកនាងយុគ ចិន្ដា បញ្ចេញកាលពីពេលថ្មីៗនេះ នៅពេលដែលអ្នកនាងបានទៅដើរលេងនៅកោះសង្សារ ក្នុងខេត្តព្រះសីហនុ ជាមួយម្ចាស់ហាងកែសម្រស់ អ្នកស្រីហូវ ដាណេ នាំឲ្យភ្ញៀវទេសចរណ៍នៅទីនោះចាប់អារម្មណ៍ខ្លាំង ហើយគេសរសើរអ្នកនាងចិន្ដា ទោះជាមានកូនស្រីពេញវ័យក្រមុំទៅហើយក្ដី តែពិធីការិនីជើងចាស់រូបនេះនៅតែមានសម្រស់មិនទាន់ធ្លាក់ចុះឡើយ។

តាមរយៈដំណើរកម្សាន្ដរបស់អ្នកនាងយុគ ចិន្ដា នៅពេលនៅកោះសង្សារបែបរ៉ូមែនទិកនេះដែរ មានចម្ងល់កាន់តែច្រើនថា ហេតុអី្វបានជាពិធីការិនីរូបនេះទៅដើរលេងដោយមិនយកគូស្នេហ៍ទៅជាមួយដូចគូស្នេហ៍តារាដទៃទៀត?

ប៉ុន្តែតាមប្រភពថា ការដែលអ្នកនាងយុគ ចិន្ដា បណ្ដើរអ្នកស្រីដាណេ ទៅបញ្ចេញសម្រស់បង្អួតភាពសិចស៊ីនោះ ដោយសារអ្នកទាំង២មានការរាប់អានគ្នាជាយូរមកហើយ និងថ្ងៃនោះជាថ្ងៃខួបកំណើតអ្នកស្រីដាណេ ទើបអ្នកនាងចិន្ដា នាំមិត្តភក្ដិទៅដើរកម្សាន្ដ។

អ្នកនាងចិន្ដា បានបង្ហោះសារលើហ្វេសប៊ុកថា ”រីករាយថ្ងៃកំណើតសម្លាញ់! ស្រលាញ់គ្នាគ្មានការកំណត់ ជឿជាក់លើគ្នា យើងជាអ្នកកំណត់ កោះសង្សារទីកន្លែងដែលយើងប្រាថ្នា ទៅដល់ពេលណា ចិត្តយើងជំពាក់ ពួកយើងទាំងពីរនាក់ក្លាយទៅជាអ្នកជំពាក់ស្នេហ៍កោះសង្សារហើយ!”។

គេចាប់អារម្មណ៍ថា ការបញ្ចេញសាច់គល់ភ្លៅសខ្ចីរបស់អ្នកនាងយុគ ចិន្ដា នាពេលនេះ គឺចំពេលដែលអ្នកនាងនិងគូស្នេហ៍ លោកវុទ្ធី បណ្ឌិត ហៅសម័យ លែងបណ្ដើរគ្នាជាចំហរទាល់តែសោះ ក្រោយពីលុបចោលគម្រោងរៀបការធំ កាលពីឆ្នាំ២០១៦មក៕

RELATED ARTICLES