Sunday, November 24, 2024
Homeនយោបាយក្រុមសម រង្ស៊ីនិយម ស្នើក្រុមកឹម សុខានិយម យកអារម្មណ៍ដាក់ក្នុងបេះដូង កុំដាក់លើអណ្តាត

ក្រុមសម រង្ស៊ីនិយម ស្នើក្រុមកឹម សុខានិយម យកអារម្មណ៍ដាក់ក្នុងបេះដូង កុំដាក់លើអណ្តាត

ភ្នំពេញ ៖ បន្ទាប់ពីផ្ទុះរឿងទំនាស់ មិនចុះសម្រុងគ្នារវាងអតីតថ្នាក់ដឹកនាំ និងសមាជិក នៃអតីតគណបក្សសង្គ្រោះជាតិ ដែលក្រោយ ពេលលោកកឹម សុខា អតីតប្រធាននៃអតីត គណបក្សប្រឆាំង ត្រូវជាប់ពន្ធនាគារពីបទក្បត់ ជាតិ និងគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយ មក ដោយមានការបែកបាក់គ្នារវាងក្រុមនិយម លោកសម រង្ស៊ី ដែលទៅបង្កើតចលនាសង្គ្រោះជាតិ រីឯក្រុមនិយមលោកកឹម សុខា ប្រកាស មិនគាំទ្រ និងមិនចូលរួមចលនានោះមក នៅ ពេលនេះ ក្រុមសម រង្ស៊ីនិយម បានស្នើក្រុម កឹម សុខានិយម យកអារម្មណ៍ដាក់ក្នុងបេះដូង កុំ ដាក់លើអណ្តាត និងរួបរួមគ្នា ដើម្បីសម្រេច គោលដៅរួម។

លោកអេង ឆៃអ៊ាង អតីតអនុប្រធាន គណបក្សសង្គ្រោះជាតិ កូតាគណបក្សភ្លើងទៀន និងជាសមាជិកចលនាសង្គ្រោះជាតិ ដែលជា បុគ្គលស្និទ្ធនឹងលោកសម រង្ស៊ី ជាច្រើនឆ្នាំ បាន បង្ហោះរូបថតលោកជាមួយលោកយ៉ែម បុញ្ញប្ញទ្ធិ (អ្នកស្និទ្ធលោកកឹម សុខា) ដែលសម្តែងជា អ្នកលក់ និងអ្នកទិញទឹកត្នោត តាមគណនី ហ្វេសប៊ុករបស់លោក នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ ២០១៨ ជាមួយសំណេរថា “ទោះបីអ្នកទិញ និងអ្នកលក់ទឹកត្នោត មិនបានជួប និងដើរធ្វើការជាមួយគ្នានៅសហរដ្ឋអាមេរិក ក្នុងពេល នេះក៏មែនពិត តែអ្នកទិញ និងអ្នកលក់ទឹកត្នោត យល់ច្បាស់ណាស់ថា “មានតែការរួបរួមគ្នាទេ ទើបសង្គ្រោះជាតិយើងបាន”។ ដូច្នេះ ដើម្បីឱ្យបំណង និងការប្រឹងប្រែងរបស់យើង ទាំងអស់គ្នាដែលទាមទារឱ្យមានការដោះលែង លោកប្រធាន កឹម សុខា និងអ្នកទោសមនសិការ ហើយនិងគណបក្សសង្គ្រោះជាតិ ដំណើរ ការឡើងវិញបានសម្រេចឆាប់រហ័ស ទាល់តែ ក្រុមគ្រួសារសង្គ្រោះជាតិទាំងអស់ យកអារម្មណ៍ ដាក់ក្នុងបេះដូង កុំដាក់លើអណ្តាត”។

លោកអេង ឆៃអ៊ាង និងលោកយ៉ែម បុញ្ញឫទ្ធិ

សំណេររបស់លោកអេង ឆៃអ៊ាង ខាងលើ បានធ្វើឡើងក្រោយពេលដែលលោកយ៉ែម បុញ្ញឫទ្ធិ កញ្ញាកឹម មនោវិទ្យា និងលោកង៉ោ គឹមជាង នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨ បានចូលរួមបុណ្យផ្កាប្រាក់ និងបើកវេទិកាសាធារណៈសំណេះសំណាលជាមួយអតីតអ្នកគាំទ្រ អតីតគណបក្សសង្គ្រោះជាតិ ស្តីអំពី “ស្ថានភាព នយោបាយ និងកិច្ចស្វែងរកដំណោះស្រាយ តាមរយៈការទូតរបស់គណបក្សសង្គ្រោះជាតិ” នៅទីក្រុងឡូវែល រដ្ឋម៉ាសសាឈូសេត សហរដ្ឋអាមេរិក ដែលក្នុងឱកាសនោះ លោកយ៉ែម បុញ្ញប្ញទ្ធិ បានបញ្ជាក់ថា ចលនាសង្គ្រោះជាតិ និងគណបក្សសង្គ្រោះជាតិ គឺ២ផ្សេងគ្នា កុំយក មកលាយឡំជាមួយគ្នា។

គណបក្សសង្គ្រោះជាតិ មិនចូលរួមនៅ ក្នុងចលនាសង្គ្រោះជាតិ នោះទេ ចំណែកការ ចូលរួមនៅក្នុងចលនានេះ គឺជាសិទ្ធិរបស់បុគ្គល ម្នាក់ៗ មិនទាក់ទងនឹងគណបក្សឡើយ។

លោកយ៉ែម បុញ្ញឫទ្ធិ បានបញ្ជាក់ជាថ្មី ថា លោកកឹម សុខា អតីតប្រធាននៃអតីត គណបក្សសង្គ្រោះជាតិ ធ្លាប់បានបញ្ជាក់ជំហរ យ៉ាងច្បាស់ថា មិនចូលរួមជាមួយចលនាដែល បង្កើតថ្មីដោយលោកសម រង្ស៊ី និងមិនគាំទ្រ ចលនាសង្គ្រោះជាតិ នេះទេ គឺលោកបន្តនៅ ជាមួយឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរជាង៣លាន ដែលបានបោះឆ្នោតជូនគណបក្សសង្គ្រោះជាតិ។

លោកយ៉ែម បុញ្ញឫទ្ធិ

លោកយ៉ែម បុញ្ញឫទ្ធិ បានមានប្រសាសន៍ ថា “គ្រប់គ្នា ក្នុងនាមជាថ្នាក់ដឹកនាំ គណបក្ស សង្គ្រោះជាតិ ក៏ដូចជាអ្នកទទួលខុសត្រូវផ្សេងៗ ទៀត ដែលលោកខិតខំធ្វើទាំងប៉ុន្មាន គឺដើម្បី ផលប្រយោជន៍រួម គោលដៅរួមមួយ ក៏ប៉ុន្តែ ទាល់តែយើងយល់ថា អ្វីទៅជាស្ថាប័ន អ្វីទៅ ជាសកម្មភាព អ្វីទៅជាគោលបំណង ហើយ ក្រោយមកបងប្អូនបានឮថា មានចលនាសង្គ្រោះជាតិ ដែលបងចាប់ផ្តើមសួរអម្បាញ់មិញហ្នឹង  គឺក្រោយ១០ ធ្នូ ២០១៧ ដល់អ៊ីចឹងទៅ វាធ្វើឱ្យ មានបញ្ហាមិនយល់គ្នាថា ចលនា និងគណបក្ស ហ្នឹងតែមួយ ឬមួយក៏ផ្សេងគ្នា? រហូតដល់ ឥឡូវហ្នឹងនៅតែមិនដឹងថា ជាមួយគ្នា ឬមួយ ក៏ផ្សេងគ្នាផង។ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស បាន  សម្រេចជាស្ថាប័ន ២ផ្សេងគ្នា ដាច់ដោយឡែក ពីគ្នា។ គណបក្សសង្គ្រោះជាតិ គឺគណបក្ស សង្គ្រោះជាតិ ចលនា គឺជារឿងរបស់ចលនាហ្នឹង ឱ្យច្បាស់មួយៗសិន ជំហានទី១ គឺអ៊ីចឹង។ បន្ត មកទៀត មានសំណួរថា ចុះថ្នាក់ដឹកនាំចលនា ឬថ្នាក់ដឹកនាំគណបក្ស ដែលខ្ញុំធ្លាប់ប្រាប់ ធ្លាប់ ជម្រាបជូនថា ជាសិទ្ធិសេរីភាពរបស់បុគ្គលដែល លោកចង់ចូលរួមចលនា គឺលោកធ្វើសកម្មភាព លើចលនា ទទួលខុសត្រូវក្នុងនាមចលនា  ក៏ប៉ុន្តែ គណបក្សសង្គ្រោះជាតិ គឺគណបក្សសង្គ្រោះជាតិ ហើយកុំភ្ជាប់រឿងពីរហ្នឹងឱ្យជាប់គ្នាឱ្យ សោះ ហ្នឹងឱ្យច្បាស់ ដល់ទៅយើងច្បាស់ យល់ តែម្តង យល់ថា គណបក្សសង្គ្រោះជាតិ បោះ ជំហានទៅមុខ តស៊ូតាមរចនាសម្ព័ន្ធគណបក្ស ហើយតាមដែលមិត្តបរទេស មិត្តដែលគេស្រលាញ់ ប្រជាធិបតេយ្យ មិត្តដែលសហគមន៍អឺរ៉ុប តាម កិច្ចព្រមព្រៀងប៉ារីស តាមអាមេរិក កាណាដា ឬអូស្ត្រាលីអី សេចក្តីថ្លែងការណ៍ គេនិយាយ មកគណបក្សសង្គ្រោះជាតិ កឹម សុខា ប្រធាន បក្សប្រឆាំង ត្រូវដោះលែង។ ដូច្នេះ ជារឿងពីរ ដាច់ដោយឡែកពីគ្នា ដូច្នេះសកម្មភាពបុគ្គល ដែលធ្វើនៅក្នុងចលនា ជារឿងរបស់ចលនា ប៉ុណ្ណឹងទៅ យើងអាចយល់គ្នាបាន”។

លោកយ៉ែម បុញ្ញឬទ្ធិ បន្តចេញផុតពី ហ្នឹងទៅទៀត រឿងការងាររៀបចំសាខាគណបក្សអីនៅខាងក្រៅ យើងបានគិតគូរ យើងចង់ ឱ្យមានការរួបរួមគ្នា ដើម្បីឱ្យទៅជាគណបក្ស សង្គ្រោះជាតិ ដើម្បីដឹកនាំការងារ អញ្ជើញ បងប្អូនប្រជាពលរដ្ឋមកចូលរួមផ្តល់ព័ត៌មាន ផ្សព្វផ្សាយឱ្យបានទូលំទូលាយជាការពិត។ ក៏ ប៉ុន្តែកិច្ចការខ្លះវាមានព្រឹត្តិការណ៍មកផ្ទួនៗពេក ទៅ វាធ្វើឱ្យមានការយឺតយ៉ាវហ្នឹងទី១។ ដល់ មានការរួមគ្នាក្រោយនេះ មិនទាន់បានជជែកគ្នា លម្អិតមួយជំហានទៀត ដល់អ៊ីចឹងទៅបាន មានប្រតិកម្មមួយចំហៀងទៀត ក៏ប៉ុន្តែជា គោលដៅ គឺចង់ឱ្យមាន ប៉ុន្តែដោយសារមិន ទាន់ជជែកឱ្យមូលមាត់គ្នាហ្នឹង ទើបចេះតែមាន បញ្ហាហ្នឹង អាហ្នឹងជម្រាបជូនបងត្រង់ ធម្មតា មិនត្រូវយកមកនិយាយកណ្តាលប្រជុំ កណ្តាល វាលអ៊ីចឹង។ ដូច្នេះជា គោលដៅរួម យើងចង់ ឱ្យគណបក្សសង្គ្រោះជាតិ បោះជំហានទៅមុខ ក្នុងនាមគណបក្សសង្គ្រោះជាតិចលនាជារឿង  មួយរបស់ចលនា។ ដូច្នេះ សកម្មភាពដែលដើរ ទៅដោយកិច្ចការទូត ដែលទោះគោះទ្វារសុំ ជួបគេ ដែលយើងដាក់ពាក្យសុំជួបគេ  គេអញ្ជើញ គណបក្សសង្គ្រោះជាតិ ពីព្រោះយើងទៅសេចក្តីថ្លែងការណ៍គេ ដែលគេថា កឹម សុខា ជាប្រធាន គណបក្សប្រឆាំង គណបក្សសង្គ្រោះជាតិ ត្រូវ ចាប់ដាក់គុក តំណាងរាស្ត្រគណបក្សសង្គ្រោះ ជាតិត្រូវគេរំលាយ ហើយក្រុមប្រឹក្សាឃុំ សង្កាត់ គណបក្សសង្គ្រោះជាតិ ត្រូវគេរំលាយ។ ដល់ អ៊ីចឹងទៅ បានគេអនុញ្ញាតឱ្យយើងជួបអ៊ីចឹង”។

ដោយឡែក ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលជាក្រុមលោកកឹម សុខា ទាំងប៉ុន្មាន រូបនោះ គឺរួមមានលោកយ៉ែម បុញ្ញឫទ្ធិ កញ្ញា កឹម មនោវិទ្យា លោកទួន យក់ដា និងលោក ង៉ោ គឹមជាង នៅរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ ២០១៨ បានជួបជាមួយអគ្គនាយកទទួលបន្ទុក កិច្ចការអាស៊ីអាគ្នេយ៍ នៃរដ្ឋាភិបាលប្រទេស កាណាដា តំណាងលោកនាយករដ្ឋមន្ត្រីកាណាដា នៅការិយាល័យនាយករដ្ឋមន្ត្រី ក្រុងអូតាវ៉ា ប្រទេសកាណាដា ស្តីពី “កិច្ចព្រមព្រៀងទីក្រុង ប៉ារីស និងស្ថានការណ៍នយោបាយនៅកម្ពុជា”។

លោកយែម បុញ្ញប្ញទ្ធិ បានបញ្ជាក់ពីព័ត៌មាននេះនៅក្នុងគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ ថា “គណៈកម្មការចំពោះកិច្ចនៃគណៈកម្មាធិការអចិន្ត្រៃយ៍ របស់ គ.ស.ជ បានបំពេញការងារយ៉ាងសកម្ម ដើម្បីបុព្វហេតុជាតិ បុព្វហេតុលទ្ធិប្រជាធិបតេយ្យ បុព្វហេតុសិទ្ធិមនុស្ស បន្ទាប់ពីមានការចាប់ឃុំ ខ្លួនទាំងបំពានលើរូបលោកកឹម សុខា ប្រធាន គណបក្សសង្គ្រោះជាតិ និងការរំលាយគណបក្សសង្គ្រោះជាតិ កន្លងមក៕

កុលបុត្រ

RELATED ARTICLES