Friday, January 31, 2025
Homeសន្ដិសុខសង្គមប៉ូលិលបឹងទំពុនដេកលក់ ចោរវ៉ៃប្លន់ម៉ូតូយុវជនចេញពីក្លឹប

ប៉ូលិលបឹងទំពុនដេកលក់ ចោរវ៉ៃប្លន់ម៉ូតូយុវជនចេញពីក្លឹប

ភ្នំពេញ ៖ យុវជន១ក្រុមទើបនឹងចេញពីក្លឹបរាត្រី ជិះម៉ូតូបំណងត្រឡប់ទៅផ្ទះវិញ ស្រាប់តែត្រូវជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពវ៉ៃប្លន់យកម៉ូតូ១គ្រឿងទៅបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ នៅចំណុចក្បែរក្លឹបប៊្លូឡាញ ស្ថិតក្នុងសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ស្របពេលដែលសមត្ថកិច្ចប៉ុស្តិ៍បឹងទំពុនដេកលង់លក់អស់ ព្រោះនឿយហត់ អស់កម្លាំងតាំងពីថ្ងៃ ដោយសាររវល់ចាប់ផាកពិន័យម៉ូតូ។

ជនរងគ្រោះជាម្ចាស់ម៉ូតូ ដែលត្រូវក្រុមចោរវ៉ៃប្លន់យកទៅបាត់ មានឈ្មោះភូ សំណាង អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឆាយ ហួត ស្នាក់នៅក្នុងក្រុមហ៊ុន និងមានស្រុកកំណើតនៅខេត្តកំពង់ចាម។ ចំណែកជនសង្ស័យជាមុខសញ្ញាចោរប្លន់ មានគ្នាប្រមាណ១០នាក់ ជិះម៉ូតូជាច្រើនគ្រឿង។

តាមសម្តីយុវជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ ពួកខ្លួនមានគ្នា៩នាក់ បានជិះម៉ូតូ៥គ្រឿង ចូលមកផឹកស៊ីរាំលេងនៅក្នុងក្លឹបប៊្លូឡាញ លុះមកដល់វេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ ក្រោយពីផឹកស៊ីរាំលេងចប់ ពួកខ្លួនបាននាំគ្នាចេញពីក្លឹបមកវិញ បំណងត្រឡប់ទៅផ្ទះ លុះពេលជិះម៉ូតូចេញពីក្លឹប មិនទាន់បានប៉ុន្មានម៉ែត្រផង ស្រាប់តែលេចមុខក្រុមជនសង្ស័យ មានគ្នាប្រមាណ១០នាក់ ជិះម៉ូតូជាច្រើនគ្រឿង បានជិះមករករឿងដោះខ្សែក្រវាត់វាយប្លន់យកម៉ូតូរបស់ខ្លួន១គ្រឿង ម៉ាកស៊ុយស៊ូគី និច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បាត់ដំបង 1AB-4082 បណ្តាលឱ្យរូបគេជាជនរងគ្រោះរងរបួសបែកមុខមាត់ ហើយភ្លាមនោះក្រុមជនសង្ស័យបានប្លន់យកម៉ូតូរបស់គេ ទៅបាត់ដោយសុវត្ថិភាព។

ក្រោយកើតហេតុ គេពុំឃើញមានសមត្ថកិច្ចប៉ុស្តិ៍បឹងទំពុន ចុះមកជួយអន្តរាគមន៍ដល់ទីតាំងកើតហេតុនោះទេ ទើបធ្វើឱ្យក្រុមជនរងគ្រោះ ត្រូវបង្ខំចិត្ត នាំគ្នាទៅដាក់ពាក្យបណ្តឹងដល់ប៉ុស្តិ៍ ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវកំណត់មុខសញ្ញា តាមចាប់ក្រុមជនសង្ស័យនាំយកមកផ្តន្ទាទោសតាមច្បាប់។

ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ បានលើកឡើងថា មូលហេតុដែលពេលយប់កើតមានករណីប្លន់ ហើយមិនមានវត្តមាន សមត្ថកិច្ចប៉ុស្តិ៍បឹងទំពុន ទៅជួយអន្តរាគមន៍នោះ គឺដោយសារតែមួយរយៈចុងក្រោយនេះ សមត្ថកិច្ចមានការនឿយហត់អស់កម្លាំងខ្លាំងណាស់ ដោយសារតែការដាក់កម្លាំងចុះពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ ចាប់ផាកពិន័យម៉ូតូអ្នកដំណើរ ពិសេសនៅត្រង់ចំណុចគល់ស្ពានព្រែកទ័លទាំង២។ ដោយសារតែពេលថ្ងៃសមត្ថកិច្ចប្រឹងធ្វើការផាកពិន័យចាប់អូសម៉ូតូលើកដាក់ឡាន យកទៅខណ្ឌត្រូវប្រើកម្លាំងខ្លាំងពេក ហេតុនេះយប់ឡើង សមត្ថកិច្ចក៏ត្រូវការសម្រាកខ្លះដែរ មិនអាចបន្ទោសថាសមត្ថកិច្ចមិនជួយអន្តរាគមន៍បានទេ ធ្វើម៉េចភារកិច្ចតម្រូវបែបនេះទៅហើយ…!៕

RELATED ARTICLES