Saturday, November 16, 2024
Homeតារាខ្មែរសុឹម សូលិកា ផ្អែមល្ហែមស្នេហ៍លើឆ្នេរសមុទ្រ

សុឹម សូលិកា ផ្អែមល្ហែមស្នេហ៍លើឆ្នេរសមុទ្រ

អ្នកមេម៉ាយស៊ឹម សូលិកា​ និងលោកអេង រិទ្ធី បានបង្ហាញរូបភាពស្នេហាកាន់តែផ្អែមល្ហែមលើសគូស្នេហ៍យុវវ័យទៅទៀត តាមរយៈការរ៉ូមែនទិកខ្លាំងនៅឆ្នេរសមុទ្រ។ លោកអេង រិទ្ធី បានឱបស៊ឹម សូលិកា ឡើងព្រឺឆ្អឹងខ្នងអស់ ដោយមិនព្រមព្រលែងឡើយ ដែលនេះជាការបង្ហាញថា ពួកគេមានសេចក្ដីសុខបំផុតពេលដែលបានចាប់ដៃគ្នាចិត្តមួយថ្លើមមួយនេះ។

អ្នកសិល្បៈមួយចំនួនបានលើកឡើងដែរថា ការបញ្ចេញរូបភាពផ្អែមល្ហែម និងស្អិតល្មួតរបស់សូលិកា​និងលោកអេង រិទ្ធី នៅពេលនេះ ធ្វើឲ្យអតីតសង្សារអ្នកនាងសូលិកា គឺលោកទិត ថាវរិទ្ធ ច្បាស់ជាឈឺចាប់ខ្លាំង ដោយសារតែពួកគេនៅតែជ្រកកោនក្រោមដំបូលតែមួយ ដែលមើលទៅស្នេហានេះមានភាពរញ៉េរញ៉ៃច្រើន។ ប៉ុន្ដែអ្នកនាងស៊ឹម សូលិកា មិនចាំបាច់ខ្វល់ខ្វាយច្រើនឡើយ សំខាន់គឺពេលទំនេរពីការងារសិល្បៈនោះ អ្នកនាងត្រូវការជីវិតឯកជនផ្ទាល់ខ្លួន ដោយស្វែងយល់ចិត្តគ្នាបន្ថែមទៀត តាមរយៈការទៅស្រូបខ្យល់អាកាសតែ២នាក់ លោករិទ្ធី ដើម្បីកុំឲ្យមានអ្នករំខានច្រើន។

ប្រភពបានឲ្យដឹងថា សូលិកា កំពុងតែទទួលបានភាពកក់ក្ដៅខ្លាំងណាស់ពីម្ចាស់ចិត្តស្នេហ៍ថ្មីលោកអេង រិទ្ធី នេះ ហើយអ្នកទាំង២ត្រូវការស្វែងយល់ចិត្តគ្នាឲ្យបានច្បាស់លាស់ថែមទៀត មុននឹងដឹកដៃគ្នាចូលរោងការ។

ប្រភពព័ត៌មានបានឲ្យដឹងថា ស្នេហាថ្មីអ្នកនាងសូលិកា នៅពេលនេះ ត្រូវបានក្រុមគ្រួសារទាំងសងខាងពេញចិត្តខ្លាំង ហើយគាំទ្រឲ្យពួកគេប្រញាប់ចូលរោងការទៀតផង គឺផ្ទុយស្រឡះ បើប្រៀបធៀបអំឡុងពេលដែលសូលិកា ភ្ជាប់ស្នេហ៍ជាមួយលោកថាវរិទ្ធ នោះ ក្រុមគ្រួសារខាងប្រុសមិនពេញចិត្តអ្នកនាងឡើយ។

 

ទស្សនិករង់ចាំមើលថា ពេលណាស៊ឹម សូលិកា ដឹកដៃលោកអេង រិទ្ធី ចូលរោងការទៅ ព្រោះថាពេលនេះកូនស្រីស្អាតរបស់នាង ដែលពេញក្រមុំ គឺកញ្ញាស្រីណុច នោះ ក៏ចង់ឃើញម្ដាយគេរៀបការ ដើម្បីលុបដានស្នេហ៏ចាស់ដែរ៕

RELATED ARTICLES