Sunday, November 24, 2024
Homeព័ត៌មានអន្តរជាតិថៃតាមដាន ស៊ីមទូរស័ព្ទអ្នក ទេសចរបរទេស ដើម្បីកត់ សម្គាល់ភេរវកម្ម

ថៃតាមដាន ស៊ីមទូរស័ព្ទអ្នក ទេសចរបរទេស ដើម្បីកត់ សម្គាល់ភេរវកម្ម

ថៃ៖ នៅក្នុង កិច្ចខិតខំប្រឹង ប្រែងប្រឆាំងនិង សកម្មភាព ភេរវកម្ម គណៈកម្មការនិយ័ត កម្មទូរគមនាគមន៍ របស់ថៃបាន ប្រកាសនូវ វិធានការណ៍ ថ្មីមួយ ក្នុងការប្រគល់ សិទ្ធិដល់ភ្ញៀវ ទេសចរ បរទេសទាំង ឡាយក្នុងការប្រើប្រាស់ ទូរស័ព្ទជាមួយ និងស៊ីមកាត ដែលអាច ត្រូវបានតាម ដានដោយ អាជ្ញាធរថៃ។

លេខាធិការ នៃការិយាល័យ គណៈកម្មការ ទូរគមនាគមន៍ និងបណ្តាញ ផ្សព្វផ្សាយ របស់ជាតិ(NBTC) លោក Takorn Tantasith បានឲ្យដឹងកាល ពីថ្ងៃអង្គារថា ការធ្វើ និយ័តកម្មថ្មីនេះ មិនធ្វើ ឡើងត្រឹម តែទៅលើអ្នកទេសចរ ប៉ុណ្ណោះទេ ។ ម្យ៉ាងទៀត ក្រៅពីជន ជាតិថៃទាំង អស់ត្រូវ បានតម្រូវ ឲ្យប្រើប្រាស់ ស៊ីមកាតដែលបាន អនុម័តដោយ ប័ណ្ណសម្គាល់ របស់ប្រតិបត្តិ ករទូរស័ព្ទ។

លោក Takorn បានថ្លែងថា វិធានការណ៍ថ្មី នេះត្រូវបាន ស្នើលើកទី១ ដោយស្ថាប័ន ខាងលើ (NBTC) កាលពីខែម ករាឆ្នាំ២០១៥ ហើយ ត្រូវបានអនុម័ត ដោយលោក នាយករដ្ឋមន្ត្រី បា្រយុទ្ធច័ន្ទអូឆា ។

កាលពីឆ្នាំទៅ នោះដែរ គ្រប់អ្នកប្រើ ប្រាស់ទូរស័ព្ទ ចល័តទាំងអស់ ក្នុងប្រទេសថៃ បានត្រូវបានគេទុក ពេលរហូត ដល់ថ្ងៃទី៣១កក្កដាឆ្នាំ ដដែល ក្នុងការ ចុះបញ្ជីជាមួយ និងក្រុមហ៊ុន ផ្តល់បណ្តាញសេវា របស់ពួកគេ នូវព័ត៌មាន លម្អិតផ្ទាល់ខ្លួនដូចជា ឈ្មោះពេញ អត្តសញ្ញាណ ឬលេខទូរស័ព្ទ ជាដើម។

លើសពីនេះ សូម្បីតែអ្នក ដែលប្រើប្រាស់ ទូរស័ព្ទរបស់ ពួកគេដើម្បី ភ្ជាប់សេវា Wi-Fi ក៏តម្រូវ ឲ្យចុះបញ្ជីដែរ។ ចំណែកអ្នក   ទាំងឡាយណា ដែលមិនបានចុះបញ្ជី នឹងមិនអាចតភ្ជាប់ ទិន្នន័យសំឡេង និងអ៊ីនធើរណេត ដើម្បីហៅទូរស័ព្ទ ចេញទៅកាន់ ប៉ូលិសនិ ងមន្ទីរពេទ្យ បាននោះ ឡើយ។

លោក Takorn បានថ្លែងថា លោកបាន សិក្សាពី ប្រទេសជាច្រើន ដូចជាបណ្តា ប្រទេសនៅអឺរ៉ុប អូស្ត្រាលី ជប៉ុន ម៉ាឡេស៊ី និងសិង្ហបុរីបាន ជ្រើសយកវិធានការ ស្រដៀងគ្នានេះដែរ ក្នុងអំឡុងពេល ប៉ុន្មានឆ្នាំនេះ ដើម្បីគាំទ្រ ដល់ប្រយោជន៍ សន្តិសុខជាតិ។ តាមក្រសួងទេសចរណ៍ថៃ គិតចាប់ពី ខែមករារហូត ដល់ខែកក្កដាឆ្នាំនេះ ថៃមានភ្ញៀវទេសចរ បរទេសមក ទស្សនាកម្សាន្ត ចំនួន១៩,០៦លាននាក់ កើនឡើង១២% ពីមួយឆ្នាំ ទៅមួយឆ្នាំ។

RELATED ARTICLES