Friday, March 29, 2024
Homeព័ត៌មានជាតិតូចចិត្ដមានជំងឺព្យាបាលមិនជា ចងកសម្លាប់ខ្លួន

តូចចិត្ដមានជំងឺព្យាបាលមិនជា ចងកសម្លាប់ខ្លួន

ខេត្ដតាកែវ៖ យុវជនម្នាក់ តូចចិត្ដនឹងខ្លួនឯងមានជំងឺប្រចាំការជាយូរមកហើយព្យាបាលមិនជាសោះ ទើបសម្រេចចិត្ដចង.កសម្លាប់ខ្លួនឯង នៅក្នុងបន្ទប់ទឹក បង្កការភ្ញាក់ផ្អើលតែម្ដង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវរលាម៉ោង ១៦ និង៣០នាទី ល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅភូមិត្រពាំងជ្រៃ ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ ។

លោកវរសេនីយ៍ត្រី ផាន ផល អធិការនគរបាលស្រុកទ្រាំង បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ នូ ចាន់រិទ្ធិ ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិត្រពាំងជ្រៃ ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ (នៅលីវ) មុខរបរធ្វើស្រែ ។ មូលហេតុ ដោយមានការបំភ្លឺពីឪពុកម្តាយរបស់ជនរងគ្រោះថា កូនរបស់គាត់មានជំងឺប្រចាំកាយជាយូរមកហើយ ។

ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះធ្វើការស្រាវជ្រាវពិនិត្យសពនៅកន្លែងកើតហេតុ សង្កេតឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារការធ្វើអត្តឃាតចងកសម្លាប់ខ្លួនពិតប្រាកដមែន ទើបប្រគល់សពឲ្យក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី ៕

ដោយ វណ្ណ វុធ

RELATED ARTICLES