Saturday, February 1, 2025
Homeសន្ដិសុខសង្គមលួចគេបានវាគ្រាន់ ពេលគេតាមទាន់ ទ្រមខ្លួន

លួចគេបានវាគ្រាន់ ពេលគេតាមទាន់ ទ្រមខ្លួន

ភ្នំពេញ ៖ ជនសង្ស័យត្រូវប្រជាពលរដ្ឋ នាំគ្នាដេញចាប់ និងវាយឡើងទ្រមខ្លួន ទើបប្រគល់ឱ្យសមត្ថកិច្ចក្រោយពីរូបគេបានធ្វើ សកម្មភាពលួចកាច់សោម៉ូតូគេទុកនៅមុខបន្ទប់ជួល។
ករណីនេះ បានកើតឡើងកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៨ព្រឹក នៅចំណុចមុខបន្ទប់ជួលលេខ៩ ផ្លូវរថភ្លើង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះច័ន្ទ ដារ៉ា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខខ៩៥ ផ្លូវរថភ្លើង ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ចំណែកដើមបណ្តឹង ជាម្ចាស់ម៉ូតូឈ្មោះទុយ ហង់ ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅបន្ទប់ជួលលេខ៩ ផ្លូវរថភ្លើង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ បានបណ្តើរម៉ូតូរបស់ខ្លួន ម៉ាកហុងដា សេ១២៥សេរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BN-0077 យកមកទុកនៅមុខបន្ទប់ជួល ហើយជនរងគ្រោះក៏ដើរទៅក្នុងបន្ទប់វិញ បានមួយសន្ទុះ គាត់ក៏ចេញមកវិញ ស្រាប់តែឃើញជនសង្ស័យធ្វើសកម្មភាពកាច់សោកម៉ូតូគាត់ជិះចេញទៅបាន ប្រហែល១០ម៉ែត្រ គាត់ក៏ស្រែកថា ចោរៗ ភ្លាមនោះ មានប្រជាពលរដ្ឋនាំគ្នាជួយដេញចាប់ជនសង្ស័យបានវាយឡើងទ្រមខ្លួន ទើបប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លា។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបាន ឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព លួចម៉ូតូខាងលើពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាការ៕

RELATED ARTICLES