Saturday, November 16, 2024
Homeតារាខ្មែរនៅ សុនិតា គេច្រឡំប្រពន្ធ ខេមរៈ សិរីមន្ត

នៅ សុនិតា គេច្រឡំប្រពន្ធ ខេមរៈ សិរីមន្ត

ភ្នំពេញ ៖ ថ្មីៗនេះ មានការភ្ញាក់ផ្អើល និងចែករំលែកព័ត៌មានតៗគ្នាពេញក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយមានការលើកឡើងថា តារាចម្រៀងប្រុសល្បីឈ្មោះបោះសំឡេង ខេមរៈ សិរីមន្ត ដែលទើបនឹងផ្លាស់ទ្រនំចូលផលិតកម្មធំ រស្មីហង្សមាស បានដាច់ចិត្តបង្ហាញមុខប្រពន្ធកូនរបស់ខ្លួនហើយ ដោយក្នុងនោះ ថែមទាំងមានការបង្ហោះចែកចាយរូបភាពតារាចម្រៀងខេមរៈ សិរីមន្ត ថតរួមគ្នាជាមួយនារីរូបស្រស់ម្នាក់ ព្រមទាំងក្មេងប្រុស២នាក់ទៀតផង។

 

យោងតាមរូបភាពមួយសន្លឹក ដែលមានវត្តមានលោកខេមរៈ សិរីមន្ត ថតជុំគ្នា៤នាក់ រួមមាននារីរូបស្រស់ម្នាក់ ដែលគេស្គាល់ច្បាស់ថា កញ្ញានៅ សុនិតា ព្រមទាំងក្មេងប្រុស២នាក់ អាយុប្រហែល១០ឆ្នាំ និងមានមុខមាត់គួរឱ្យស្រលាញ់។ តាមរយៈរូបថតនេះ បានធ្វើឱ្យមហាជន អ្នកគាំទ្រ ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បានលើកឡើងតៗគ្នាថា គឺជារូបថតជុំគ្រួសារ (ប្រពន្ធកូន) របស់លោកខេមរៈ សិរីមន្ត ដែលនេះគឺជាការដាច់ចិត្តទម្លាយរឿងរ៉ាវគ្រួសារផ្ទាល់ខ្លួនជាលើកដំបូងរបស់តារាប្រុសរូបនេះ។

ផ្ទុយពីការយល់ឃើញដ៏គួរឱ្យភ្ញាក់ផ្អើលខាងលើនេះ កញ្ញានៅ សុនិតា ដែលជាសាមីខ្លួនម្នាក់ មានវត្តមានក្នុងរូបថតជាលក្ខណៈគ្រួសារខាងលើនេះ បានចេញមុខអះអាងថា នាងពិតជាត្រូវជាភរិយារបស់លោកខេមរៈ សិរីមន្ត និងថែមទាំងមានកូនប្រុស ដ៏គួរឱ្យស្រលាញ់២នាក់មែន ប៉ុន្តែគ្រាន់តែស្វាមីភរិយាក្នុងឈុតឆាកសម្តែងប៉ុណ្ណោះ មិនមែនជាការពិតឡើយ។

កញ្ញានៅ សុនិតា បញ្ជាក់ថា តាមពិត កម្រងរូបថតដែលបានឃើញនេះ គឺជាការសម្តែងរួមគ្នារវាងនាង និងលោកខេមរៈ សិរីមន្ត ព្រមទាំងក្មេងប្រុស២នាក់ទៀត នៅក្នុងបទចម្រៀងថ្មីរបស់លោកខេមរៈ សិរីមន្ត ដែលត្រៀមនឹងចេញជា MV ក្នុងពេលឆាប់ៗខាងមុខនេះហើយ។

យោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួន កញ្ញានៅ សុនិតា បានបង្ហោះសារមួយ កាលពីព្រលប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ ថា “អរគុណដែលបានចុះផ្សាយទាំងអស់នេះ គឺជាកំរងរូបថតដែលនាងខ្ញុំបានចូលរួមសម្តែងក្នុងបទ “គ្មានអ្នកណាល្អជាងប្រពន្ធរបស់បង” ខេមរៈ សិរីមន្ត ហើយនឹងត្រៀមចេញ mv ឆាប់ៗ មានគ្រប់រូបភាពពីជីវិតប្តីប្រពន្ធដែលឆ្លុះបញ្ចាំងពីតថភាពនៃសង្គម…”៕

RELATED ARTICLES