Saturday, February 1, 2025
Homeសន្ដិសុខសង្គមគោយន្តកែច្នៃក្រឡាប់ស្លាប់ម្នាក់ របួសធ្ងន់ស្រាល៥នាក់

គោយន្តកែច្នៃក្រឡាប់ស្លាប់ម្នាក់ របួសធ្ងន់ស្រាល៥នាក់

ខេត្តរតនគិរី ៖ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៤ល្ងាច នៅចំណុចទួល ទឹកធ្លាក់អូរស៊ិនលែរ៍ លើផ្លូវលំក្រាលក្រួសក្រហម ស្ថិតក្នុងភូមិកាឡែង ឃុំកាឡែង ស្រុកលំផាត់ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានគោយន្តកែច្នៃមួយគ្រឿង បានក្រឡាប់ដោយខ្លួនឯង បណ្តាលឱ្យស្លាប់ម្នាក់និងរបួសធ្ងន់ស្រាលចំនួន៥នាក់។

ប្រភពព័ត៌មានបានឱ្យដឹងថា ជងរងគ្រោះ ទី១ឈ្មោះក្រឹក វិចិត្រ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរស៊ីឈ្នួលបើកបរគោយន្ត ឱ្យគេ (រងរបួសធ្ងន់ សន្លប់) ជាអ្នកបើកបរ។ ទី២ឈ្មោះស៊្រាន់ គីមស្រៀង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ (បានស្លាប់នៅកន្លែងកើតហេតុ) ជាអ្នករួមដំណើរ។ ទី៣ឈ្មោះនឿន សល់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ (រងរបួសធ្ងន់) ជា អ្នករួមដំណើរ។ ទី៤ឈ្មោះជុំ ជាតិ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ (របួសស្រាល) ជាអ្នករួមដំណើរ។ ទី៥ឈ្មោះជុំ ធី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ (របួសស្រាល) ជាអ្នករួមដំណើរ។ ទី៦ ឈ្មោះប៉ូយ ភេទប្រុសអាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ (របួសស្រាល) ជាអ្នករួមដំណើរ។ អ្នកទាំង៦នាក់ រស់នៅភូមិកើតហេតុ ខាងលើ។

បន្ទាប់ពីទទួលបានព័ត៌មានពីពលរដ្ឋកម្លាំងប៉ុស្តិ៍រដ្ឋបាលកាឡែង សហការជាមួយកម្លាំងជំនាញអធិការដ្ឋាន បានចុះពិនិត្យដល់កន្លែងកើតហេតុ និងបានបញ្ជូនអ្នករងរបួសទៅសង្គ្រោះនៅមណ្ឌលសុខភាព តំបន់អូរស៊ិនលែរ៍ ដោយឃើញសភាពធ្ងន់ធ្ងរពេក ក៏បន្តបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី និងប្រគល់សពជូនសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី។

ចំណែកគោយន្តកែច្នៃ ត្រូវបានដកហូត យកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលកាឡែង ជាបណ្តោះអាសន្ន ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES